ខេត្តព្រៃវែង៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៌ បានចុះបង្ក្រាបមុខសញ្ញាជួញដូរយ៉ាងសកម្ម នឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿងស្រុកពាមរក៌ ខេត្តព្រៃវែង វេលាម៉ោង៨ថ្ងៃទី២ខែតុលាឆ្នាំ២០២០នេះដោយ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ប្តីប្រពន្ធ។
ដោយមានបទបញ្ជាពី លោកឧត្ដមសេនីយ៍ត្រី ឈួន គីមសានមេបញ្ជាការ កងរាជអាវុធហត្ថខេត្តនិងមានការសម្របសំរួលពីលោក ទុង រតនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ស្តីទី នៅវេលាម៉ោង៨ថ្ងៃទី២ខែតុលាឆ្នាំ២០២០នេះលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានដឹកនាំកម្លាំងសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៌ ចុះបង្ក្រាបមុខសញ្ញាជួញដូរយ៉ាងសកម្មនឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿងស្រុកពាមរក៌ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ទី១-ឈ្មោះ ស៊ូ សាលី ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដជាប្តី ទឺ២-ឈ្មោះទូច ណាវី ភេទស្រី អាយុ ២៨ឆ្នាំ ខ្មែរឥស្លាម មុខរបរ មេផ្ទះ រស់នៅភូមិស្ទឹងស្លូតឃុំអ្នកលឿងស្រុកពាមរក៏ខេត្តព្រៃវែងជាប្រពន្ធ។
ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន ៖ -ម្សៅក្រាមពណ៌ ចំនួន៣៨៧ កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម -ម៉ូតូ ០១គ្រឿង -ទូរស័ព្ទដៃចំនួន៤គ្រឿង -ឧបករណ៍ជក់ថ្នាំញៀន ១សម្រាប់ -ថង់សម្រាប់ចែកថ្នាំមួយចំនួន។ ជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួននៅអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕