ព័ត៌មានជាតិ

តើលោកសឿងមានឥទ្ធិពលនិងអំណាចអ្វីបានជាយកគ្រឿងចក្រនិងរថយន្តបែនដឹកដីជាច្រើនគ្រឿងទៅវាយព្រៃលិចទឹកនិងកាយយកអាចម៍ដីលក់នៅចំណុចមេទឹកឃ្នងស្ថិតក្នុងភូមិស្ទឹងស្ងួតឃុំអំពិលទឹក…

(ស្រុកកំពង់ត្រឡាច): តើលោកសឿងមានឥទ្ធិពលនិងអំណាចអ្វីនៅក្នុង ភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានជាហ៊ានយកគ្រឿងចក្រនិងរថយន្តបែនដឹកដីជាច្រើនគ្រឿងរបស់លោកទៅវាយព្រៃលិចទឹកនិងកាយយកអាចម៍ដីនៅចំណុចមេទឹកឃ្នងស្ថិតក្នុងភូមិស្ទឹងស្ងួតឃុំអំពិលទឹកយកទៅលក់ឱ្យប្រជាពលរដ្ឋក្នុងភូមិក្នុងតម្លៃមួយឡាន ៤០០០០៛ទៅ ៤៥០០០៛ដោយអាជ្ញាធរភូមិឃុំបិទភ្នែកបិទច្រមុះបើកដៃឲ្យឈ្មោះសឿងវាយព្រៃនិងកាយយកអាចម៍ដីទៅលក់យ៉ាងអាណាធិបតេយ្យដោយគ្មានវិធានការក្នុងការបង្ក្រាបគ្រឿងចក្ររបស់លោកសៀងឡើយ។

បើតាមប្រភពពីលោកជួនផង់ប្រធានសហគមន៍ស្ទឹងស្ងួតបានឲ្យដឹងថាលោកបានរាយការណ៍ជូនទៅប្រធានភូមិទៅមេឃុំនិងទៅមន្ទីររួចរាល់អស់ហើយដែរប៉ុន្តែហាក់បីដូចជាមិនមានវិធានការក្នុងការចុះបង្ក្រាបគ្រឿងចក្ររបស់លោកសឿងឡើយ។

បើតាមសម្ដីរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ទឹងស្ងួតបានប្រាប់មកអង្គភាពគេហទំព័រ (ASK-POST)យើងថា លោកអឹម ណាត មេភូមិ ស្ទឹងស្ងួត នឹងលោក ហេង ចំរើន មេឃុំអំពិលទឹកបានទទួលលាបសក្ការៈពីលោកសឿងជាបន្តបន្ទាប់ទើបបានជាលោកមេភូមិមេឃុំបិទភ្នែកបិទច្រមុះបើកដៃឲ្យលោកសឿងដើរវាយព្រៃលិចទឹកនឹងកាយអាចម៍ដីយកមកលក់ជាបន្តបន្ទាប់បណ្ដាលឱ្យមានការខូចខាតផ្លូវនិងស្ពានផងដែរ។

នៅព្រឹកថ្ងៃទី 15 ខែកក្កដាឆ្នាំ 2023វេលាម៉ោង 11:00 នាទី លោកសឿងគ្រាន់តែឃើញអង្គភាពសារព័ត៌មានចុះទៅដល់កន្លែងទីតាំងរបស់ខ្លួនកំពុងតែធ្វើសកម្មភាពវាយព្រៃនឹងកាយដីដាក់រថយន្តយកទៅលក់
ស្រាប់តែភ្លាមៗនោះលោកក៏បានបញ្ជាឲ្យតែកុងគ្រឿងចក្រនិងរថយន្តបើកចេញពីកន្លែងទីតាំងដែលកំពុងធ្វើសកម្មភាពភ្លាមៗផងដែរ។

នៅវេលាម៉ោង 11:40 នាទីថ្ងៃទី 15 ខែកក្កដាឆ្នាំ 2023លោកអឹម ណាត ប្រធានភូមិស្ទឹងស្ងួតបានចុះមកដល់កន្លែងទីតាំងខាងលើនិងបានផ្ដល់បទសម្ភាសន៍មកដល់អង្គភាពគេហទំព័រយើងថាលោកដឹងតែទីតាំងកន្លែងផ្សេងពីហ្នឹងទេ ប៉ុន្តែកន្លែងទីតាំងខាងលើនេះលោកមិនបានដឹងនោះទេ។

លោកជួនផង់ប្រធានសហគមន៍ភូមិស្ទឹងស្ងួតនិងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្ទឹងស្ងួតទាំងអស់ស្នើសុំឲ្យអាជ្ញាធរភូមិឃុំនិងមន្ទីរពាក់ព័ន្ធទាំងអស់ជួយមានវិធានការក្នុងការទប់ស្កាត់និងបង្ក្រាបគ្រឿងចក្ររបស់លោកសឿងផង
ព្រោះផ្លូវនិងស្ពានរកការខូចខាតអស់ហើយដោយសារតែរថយន្តនិងគ្រឿងចក្ររបស់លោកសឿង។ដោយ:ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *