មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូនៅផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម នៅវេលាម៉ោង ២ រសៀលថ្ងៃទី ៣០/០៦/២០២០ នៅនឹងផ្លូវចេញពីទីលានវាយកូនហ្គោលតែម្តង ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងបុរសម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់អោយដឹងថា ឃើញម៉ូតូមួយគ្រឿងម៉ាកសង់ ០១៦ ពាក់ស្លាកលេខ(ភ្នំពេញ 2FV 9071)ជិះឌុបដោយបុរសពីរនាក់ ជិះមកតាមផ្លូវសាលាកូរ៉េឆ្ពោះទៅផ្លូវជាតិលេខ៤ តែមកដល់កន្លែងកើតហេតុក៏ប៉ះជាមួយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀតហើយក៏ដួលខ្ទាតចូលក្រោមរថយន្តលុចស៊ីស អអ៊ិច ៣០០ពាក់ស្លាកលេខ(កណ្តាល 2A 9357)ហើយក្រោយកើតហេតុក៏មានក្រុមគ្រួសារជនរងគ្រោះយកសព្វទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងនឹងយកទៅចាត់ការតាមនិតិវិធីច្បាប់៕
Related Articles
ព័ត៌មានបឋមសប្បាយក្លាយជាទុក្ខ មានករណីរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឱ្យស្លាប់ មនុស្ស៦នាក់ និង របួស១៦នាក់…
(ខេត្តសៀមរាប): នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឲ្យមនុស្សចំនួន ៦នាក់ បានស្លាប់ ស្រី២នាក់ ប្រុស៤នាក់ និងរបួស១៦នាក់ ស្រី១០នាក់។នេះបើយោងតាមប្រភពព័ត៌មានបឋម ដែលអង្គភាពយើងទទួលបាន។ បើតាម លោក យឹប យ៉ុងឈាង អធិការស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា ៖ នៅវេលាម៉ោង១៦និង០០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោតខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ លោកអធិការបានបន្តថា ៖ មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជា១០នាក់។ បើទោះជាយ៉ាងនេះក្តី លោកអធិការស្រុក មិនបានបញ្ជាក់អំពីមូលហេតុរថយន្ត ធ្លាក់ផ្លូវនោះទេ។ លោកប្រាប់ថា ៖ កំពុងរវល់អន្តរាគមន៍សង្គ្រោះជនរងគ្រោះ ដើម្បីជញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីជីវិត ជាកាតព្វកិច្ចចម្បងរបស់សមត្ថកិច្ច៕
ក្រសួងការងារ ក្រើនរំលឹកអំពីវិធានការបង្ការជំងឺកូវីដ-១៩តាមរោងចក្រ សហគ្រាស
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានធ្វើការក្រើនរំឮកសារជាថ្មីម្តងទៀត ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេស រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវ តាមសេចក្តីណែនាំរបស់ក្រសួង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការក្រើនរំឮកនេះដើម្បីបន្ដបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ទី១-ចាត់ចែងឲ្យមានអ្នករដ្ឋបាល ឬអ្នកគ្រប់គ្រងចំនួន ២នាក់ ឬប្រគល់សិទ្ធិដល់គណៈកម្មការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ (OSH Committee) ឬគណៈកម្មការអេដស៍ និងគ្រឿងញៀន របស់រោងចក្រ ខ្លួនឱ្យធ្វើការផ្សព្វផ្សាយ និងណែនាំ ជាប្រចាំដល់កម្មករនិយោជិតអំពីវិធានអនាម័យ សុវត្ថិភាព និងសុខភាព ការងារ ជាពិសេសវិធានការបង្ការជំងឺកូវីដ-១៩ នៅរៀងរាល់ថ្ងៃសៅរ៍ ឬច្រើនជាងនេះ រហូតដល់ករណីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ទី២-គ្រប់គ្រង តាមដាន កត់ត្រា និងតម្កល់ឱ្យបានល្អជាប្រចាំថ្ងៃអំពីការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីចាំបាច់។ […]
រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៣ នាក់(វីដេអូ)
ភ្នំពេញ÷រថយន្តពីគ្រឿងបើកក្នុងទិសដៅបញ្ច្រាសទិស រួចក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៦ និង ០០នាទីល្ងាច ថ្ងៃអាទិត្យទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្តិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស់និងស្ត្រី រួមទាំងកូនតូចបើករថយន្តម៉ាកព្រូសពណ៌ ស មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AB7370 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនធម្មតា ខណៈពេលជិតមកដល់ចំណុចកើតហេតុ គេឃើញរថយន្តមួយគ្រឿងទៀត ម៉ាកកាមរី ហាយប្រ៊ីត ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-Z7757 បើកបរម្នាក់ឯងក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតចូលទៅបុកនឹងរថយន្តព្រូសពេញទំហឹង បណ្តាលឲ្យខ្ទេចផ្ទៃចំហៀងខាងមុខទាំងសងខាង ។ ចំណែកឯរថយន្តម៉ាកព្រូសរងរបួសធ្ងន់និងស្រាលទាំង ៣ នាក់ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការនិងជំនាញ ទាក់ទងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្ត២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕