ព័ត៌មានជាតិ

កប៉ាល់ថៃដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង មកប្រទេសកម្ពុជា ជួបខ្យល់រលកធំលិច នៅក្នុង សមុទ្រខេត្តកោះកុង រវាង កោះវ៉ាង និងកោះម្នាស់ ហើយភ្លាមៗជនរងគ្រោះ ត្រូវបានទូកនេសាទជួយសង្គ្រោះ…

(ខេត្តព្រះសីហនុ): កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង ដែលដឹកទំនិញពី ប្រទេសថៃ មកប្រទេស កម្ពុជា ជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង វេលាថ្ងៃត្រង់ថ្ងៃ៩មិថុនា២០២៤ ហើយភ្លាមៗ ជនរងគ្រោះលើ កប៉ាល់ ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរ ជួយសង្គ្រោះ និងស្រង់ ជនរងគ្រោះ ជាបឋមពីក្នុងសមុទ្រ។ កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ  ជម្រៅទឹក ជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ(កុងតឺនឺ)មានមនុស្សចំនួន ១០ នាក់ជាជន ជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដី គោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចំរុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ ផែស្វ័យយ័ត្នក្រុងព្រះសីហនុ  ។  លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រះសីហនុ ឲ្យដឹងថាក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិង សមត្ថកិច្ចចំរុះនិងផ្នែកពាក់ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើក […]

ព័ត៌មានជាតិ

ក្រោយក្រសួងសុខាភិបាលហាមឃាត់គ្លីនិកឯកជន(សុខ ហេង អង្គស្នួល)មិនអោយចេញយកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវកន្លងមកពេលនេះគាត់បានយករុឺម៉ក់កង់បីដឹកអ្នករបួសវិញម្ដង…

(ខេត្តកណ្ដាល): នៅថ្ងែទី06 ខែ06 ឆ្នាំ2024 នេះវេលាម៉ោង18:20នាទី មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូស្លាកលេខភ្នំពេញ 1JT 4931 និងរថយន្ដមានស្លាកលេខភ្នំពេញ 2Q.9712 ។គេឃើញមានរបួសបុរសម្នាក់ស្ថិតនៅទីតាំងផ្លូវជាតិលេខ04ត្រង់ចំនុចភូមិ ទំលាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ពេលនេះគេឃើញកង់បីរបស់គ្លីនិក សុខ ហេងអង្គស្នួល នៅចេញយករបួសមានស្លាកលេខភ្នំពេញ1JY.4230 បានលើកអ្នករបួសចូលក្នុងកង់បី ហើយដឹកឆ្ពោះទៅគ្លីនិក សុខ ហេងអង្គស្នួល ដែលមានបុគ្គលិកនិងតៃកុងឡានសុខហេងអង្គស្នួល ជាអ្នកនាំផ្លូវ(តៃកុងឡានមានពាក់មួកកាតឹបនិងអាវផ្កាដៃខ្លី ខោខូវប៊យ)។តាមការដឹងលឺកន្លងមកមន្ទីរសុខាភិបាលខេត្តកណ្ដាល អោយផ្អាកសកម្មភាពព្យាបាល តែគ្លីនិកនេះនៅល្មើសយកអ្នករបួសគ្រោះចរាចរណ៍តាមដងផ្លូវមកព្យាបាល។សេចក្ដីប្រកាសរបស់មន្ទីរចុះនៅ ថ្ងៃទី21 ខែឧសភា ឆ្នាំ2024 សូមមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងក្រសួងសុខាភិបាលមេត្តាជួយមានចំណាត់ការលើគ្លីនិកសុខហេងអង្គស្នួលនេះផង។