នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយឯក ព្រុំ ស័ក្តា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០២គ្រឿង ពីក្រុមហ៊ុន(KHAMACITY GROUP) ដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ។ ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយឯក ព្រុំ ស័ក្តា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលក្នុង ការបំពេញភារកិច្ច រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ នាឱកាសនោះដែរ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ក៏បានប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងជូនពរដល់សប្បុរសជន ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕
Month: December 2023
រសៀលស្អែក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន
រសៀលស្អែក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបរិស្ថាន ពិសេស ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និយាយដោយឡែក និងទូទាំងសកលលោក និយាយជារួម។ កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាកិច្ចការអាទិភាពទី៥ នៅក្នុងបញ្ចកោណទី៤ គឺ “ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង” ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន, ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, និងការចូលរួមចំណែក ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។
ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក សមត្ថកិច្ចទទួលបានដីកាពីតុលាការឱ្យស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យមកចាត់ការតាមនីតិវិធី…
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:២៩នាទី បច្ចុប្បន្នសមត្ថកិច្ចទទួលបានដីកាពីតុលាការឱ្យស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យមកចាត់ការតាមនីតិវិធី។ ពាក់ព័ន្ធករណីនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីជំនាញស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យនៅថ្ងៃបន្ទាប់ពីកើតហេតុមកម្ល៉េះ។ ប៉ុន្តែជនសង្ស័យបានគេចខ្លួន ក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកសាវតារជនសង្ស័យ ដើម្បីសុំដីកាពីតុលាការតាមចាប់ឃាត់ខ្លួន៕
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកោះហៅ លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលទើបបញ្ចប់តួនាទីថ្មីៗ ដើម្បីសាកសួរនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុនឈីវទីម៉ិចគ្រុប…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកោះហៅ លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលទើបបញ្ចប់តួនាទីថ្មីៗ ដើម្បីសាកសួរនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុនឈីវទីម៉ិចគ្រុបដែលបានប្ដឹងចោទប្រកាន់ថា បានយកប្រាក់ក្រុមហ៊ុន ១០ម៉ឺនដុល្លារ និងស្រា៤៨ដប ដែលបណ្ដឹងនោះបានដាក់ចូលដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរចូលរួមពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់បញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីសន្ធរ…
ថ្ងៃសៅរ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក ដឹកនាំសហការីចូលរួមពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់បញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីសន្ធរ និងឯកឧត្តម ឈួន វិន ប្រធានជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរ ព្រះតេជគុណ រស់ លីមខូយ ព្រះអនុគុណស្រុក។ នាឱកាសនោះដែរ ឯកឧត្តម បានជូនរង្វាន់ដល់ប្អូនៗដែលជាសិស្សានុសិស្សប្រលងជាប់បាននិទ្ទេ A,B,C,D,E លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី ១២ ដូចខាងក្រោម៖ សិស្សនិទេស A ចំនួន ១២ នាក់ ទទួលបានម៉ូតូ១គ្រឿងក្នុងម្នាក់ៗ និងព្រះអនុគុណឧបត្ថមក្នុងម្នាក់ៗ១០០$ សិស្សពូកែរូបវិទ្យាលេខ៧ទូទាំងប្រទេសថ្នាក់ទី១២ ចំនួនម្នាក់ ទទួលបានថវិកា ១លានរៀល សិស្សនិទ្ទេស B ចំនួន ៤៥ នាក់ ទទួលបានថវិកាមួយចំនួន សិស្សនិទ្ទេស C ចំនួន ៨៧ […]
រថយន្តធុនធំបើកចុះចំណោតបែកកង់ក្រោយ ទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ ស្លាប់នៅកន្លែង២នាក់ របួសស្រាល៣នាក់…
(មណ្ឌលគិរី): ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣នេះ វេលាម៉ោង ៨:២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិ៧៦ចន្លោះគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សមត្ថកិច្ចឲ្យដឹងថារថយន្តខាងលេីបើកចុះចំណោតហេីយបែកកង់ក្រោយ ហេីយទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ តែម្តង នៅក្នុងរថយន្តមានមនុស្សចំនួន៥នាក់ប្រុសទាំងអស់ ស្លាប់២នាក់នៅនិងកន្លែងរបួសស្រាល៣នាក់។ រថយន្តជួបគ្រោះថ្នាក់នេះគោលដៅចេញពីខេត្តស្វាយរៀងដឹកដើមដំឡូង អោយគេនៅភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។១/អ្នកបើករថយន្តឈ្មោះនន់ ឈៀន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសស្រាល រថយន្តម៉ាកហ៊ីយ៉ានដាយប្រាំតោនពណ៍ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 3F.0095។២/អ្នករួមដំណើរឈ្មោះ យ៉េន ខេន ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិជាមួយគ្នាខាងលើ (ស្លាប់) កន្លែងកើតហេតុ។៣/អ្នករួមដំណើរឈ្មោះញ៉ ហាក់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់)កន្លែងកើតហេតុ។៤/អ្នករួមដំណើរឈ្មោះសែម រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិក (រងរបួសស្រាល )រស់នៅភូមិមន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។៥/អ្នករួមដំណើរឈ្មោះ តុង ពេជ្រ អាយុ៣៦ឆ្នាំជនជាតិខ្មែររស់នៅភូមិពូរបែត ឃុំត្រង់តេះ […]
មានហេតុការណ៍រថភ្លេីង២ខ្សែបុកគ្នានៅ ចំណុចស្ថានីយ៏រថភ្លេីង ដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប …
សមត្ថកិច្ចខេត្តកែបឲ្យដឹងថា នៅវេលាម៉ោងជាង ៥ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣ មានហេតុការណ៍រថភ្លេីង២ខ្សែបុកគ្នានៅ ចំណុចស្ថានីយ៏រថភ្លេីង ដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បណ្ដាលឲ្យក្បាលរថភ្លើងមួយគ្រឿងនិងទូកុងតឺនរ័ដឹកសម្ភារៈមួយចំនួនឡាប់ធ្លាក់ចេញពីផ្លូវ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។រថភ្លើងទាំង២ខ្សែ បើករទិសដៅបញ្ច្រាសគ្នា ក្នុងនោះមួយគ្រឿងមកពីក្រុងព្រះសីហនុទៅភ្នំពេញ និងមួយគ្រឿងទៀតមកពីភ្នំពេញទៅក្រុងព្រះសីហនុ៕
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក…
នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមទស្សនាពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសាធារណជនយ៉ាងច្រើនកុះករ។ ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប ៤៥ ឆ្នាំរបស់ខ្លួន តាមរយៈការប្រគំតន្ត្រី «កម្ពុជាក្នុងបេះដូងខ្ញុំ» ដែលបានរៀបចំឡើងក្រោមប្រធានបទសំខាន់ចំនួន ៣ គឺ៖ « ភាសាបេះដូងជូនដូនតា » «គំរូវីរភាពរបស់ថ្នាក់ដឹកនាំ» និង«ក្ដីស្រលាញ់សម្រាប់កម្ពុជា»។
ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួង…
នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ៏ល្អ និងយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍នានា ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលអូស្ដ្រាលីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ព្រមទាំងពិភាក្សាអំពីការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី៤ រវាងក្រសួងការបរទេសទាំងពីរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ផងដែរ។ ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។