(ស្វាយរៀង): ថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ពិធីនេះមានទូកចូលរួមប្រណាំងមានចំនួន ៦៦ទូក ដោយមានទូកប្រពៃណី ខ្នាតអន្តរជាតិចំនួន ៥៦ទូក និងទូកក្តារបីសន្លឹកចំនួន ១០ទូក ក្នុងនោះក៏មានទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទូកមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ។ ពិធីអុំទូកនៅខេត្តស្វាយរៀង ប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានព្រឹត្តិការណ៍សប្បាយរីករាយ ការតាំងបង្ហាញស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារជាច្រើន ផងដែរ។
Month: November 2023
ក្រុមឈ្មួញយកគ្រឿងចក្រមកកាយព្រំដីព្រៃលិចទឹកនិងព្រៃ កោងកាងដែលជាសម្ប ត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅស្រុកដំណាក់ចង្អើរ…
(ខេត្តកែប): ដីព្រៃលិចទឹក នឹងព្រៃ កោងកាង ដែលជាសម្បត្តិសាធា រណៈរបស់រដ្ឋ ក្នុងក្រុងស្រុកដំណា ក់ចង្អើរ ត្រូវបានក្រុមឈ្មួញមួយ ចំនួនកំពុងទន្ទ្រាន នឹងយកគ្រឿងចក្រមកកាយព្រំ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនិងច្បាប់បន្តិចណាឡើយ។ ជាក់ស្តែងនៅចំនុចនៅចំណុចកោះស្ករ ស្ថិតនៅភូមិទួលសាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរនេះតែម្តង ។ បើយោងតាមប្រភពបាន ពីប្រជា ពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានឱ្យដឹងថា សព្វថ្ងៃនេះ មានការព្រួយបារម្មណ៏ ព្រោះខ្លាចបាត់បង់របរបន្តិចបន្តួចរបស់គាត់ ដែលធ្លាប់ អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវ បានក្រុមឈ្មួញយកគ្រឿងចក្រ មកកាយព្រំ ដីព្រៃលិច ទឹកនិងព្រៃ កោងកាង ដែលជាសម្ប ត្តិសាធារណៈ របស់រដ្ឋទាំងនោះ ស្ទើទាំងស្រុង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់ ចំណែកអាជ្ញាធរពាក់ព័ន្ធមិនអើរពើរទាល់តែសោះ។ ប្រភពបានបន្តថាៈ ដីព្រៃកោងកាង ព្រៃលិចទឹក ដែលជាសម្បត្តិសាធារ ណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែកនិងដៃព្រែក ក្នុងស្រុកដំណាក់ទាំងអស់នេះ […]
សម្តេចតេជោ ហ៊ុន សែន រំឭកអំពីការឈឺចាប់ដែលមិនអាចបំភ្លេចបានដែលកូនប្រុសដ៏កំសត់ បានស្លាប់យ៉ាងវេទនា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត…
កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២៣)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។ ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។ ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ […]
បងប្អូនក្រុមវាល បន្តចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិទេពភិរម្យ និងភូមិដុំខ្វិ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ…
១២ វិច្ឆិកា ២០២៣ រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី #ភូមិបាលក្រុងស្រុកខណ្ឌ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែងនិងកសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដីបញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យនិង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា…
មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជំទាវ ឌិត នីតា សាយ សំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនអ្នកចូលរួមទាំងអស់ ក៏ដូចជាថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជួយជាសម្ភារ និងថវិកាសម្រាប់ចែកជូនបងប្អូនពូមីងផងដែរ […]
កម្ពុជានិងអគ្គការសហប្រជាជាតិ បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា…
(ភ្នំពេញ): ក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាតិ បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងការប្រើអំពើហិង្សាលើកុមារ។ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា៕
អគាររដ្ឋបាល អាវុធហត្ថខណ្ឌព្រែកព្នៅថ្មី បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះត្រួតពិនិត្យនិងត្រៀមសម្ពោធ!
(ភ្នំពេញ): អគាររដ្ឋបាល អាវុធហត្ថខណ្ឌព្រែកព្នៅថ្មី បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះត្រួតពិនិត្យនិងត្រៀមសម្ពោធ!កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នាប្រកបដោយភាពប្រណិត គុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេស និងស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង នៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង និងមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ បានឆ្លៀតពេលចុះទៅពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅថ្មី ដើម្បីត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ អាគារដែលសាងសង់នេះ គឺស្របតាមទស្សនដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍ តែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ពន្ធ សាងសង់អាគារជំរំជម្រក […]