បន្ទាយមានជ័យ ៖ មេខ្យល់ម្នាក់ បានយករថយន្ត១គ្រឿង លួចដឹកពលករខ្មែរចំនួន១១នាក់ទៅថៃ តែត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ឃាត់បាននៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ពលករទាំង១១នាក់ ក្នុងនោះស្រីចំនួន ៧នាក់ កុមារចំនួន៣នាក់ រួមមាន៖ * ឈ្មោះ ឡោម រិត ភេទប្រុស អាយុ ៥៥ឆ្នាំ រស់ភូមិ ឆ្អើប ឃុំរោង ស្រុកសំរោង ខេត្តឧត្តមានជ័យ * ឈ្មោះ រី ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ * ឈ្មោះ ស្មុត ណាង ភេទស្រី អាយុ៣៩ឆ្នាំ * ឈ្មោះ ស្មុត ស៊ូ ភេទប្រុស អាយុ១ឆ្នាំ * ឈ្មោះ […]
Month: May 2021
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៨៤១នាក់ ខណៈអ្នកជំងឺចំនួន៦១នាក់ជាសះស្បើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៨៤១នាក់ ខណៈអ្នកជំងឺចំនួន៦១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ តាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា អ្នកឆ្លងទាំង៨៤១នាក់ រួមមាននៅរាជធានីភ្នំពេញ ៥២៥នាក់, ខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់។ សម្រាប់អ្នកជាសះស្បើយទាំង៦១នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, ខេត្តតាកែវ ៧នាក់, ខេត្តព្រៃវែង ៤នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា […]
លោក ឃួង ស្រេង៖ ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ, តំបន់ប្រឈម និងតំបន់ក្រហម នៅរក្សាការបិទខ្ទប់ដដែល ប៉ុន្តែតែបង្រួមមកតូចជាងមុន
ភ្នំពេញ ៖ នៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភ្នំពេញក្រោយបញ្ចប់ការបិទខ្ទប់ នៅតែរក្សាតំបន់៣ដដែលនោះគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ គ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ។ នៅក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា។ ប៉ុន្តែសម្រាប់ភ្នំពេញ នៅរក្សាតំបន់ ៣ដដែលគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។ លោក ឃួង ស្រេង បានបញ្ជាក់ថា «កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជា នៅតាមខេត្តនានាឡើងវិញ ដោយយើងនឹងសេចក្តីសម្រេចនានាជាបន្តបន្ទាប់ទៀត […]
ប្រមុខរដ្ឋាភិបាលកម្ពុជា កោតសរសើរចំពោះសា្ថប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារជូនសង្គម
សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាស “ ទិវាសេរីភាពសារព័ត៌មានពិភពលោក ” លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ឲ្យតម្លៃដ៏ធំធេង ចំពោះស្ថាប័នសារព័ត៌មាន ដោយសម្តេចតេជោ សូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះសា្ថប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំចូលរួម បំពេញការងារ ជូនសង្គម ក្នុងការបំពេញភារកិច្ច ហើយដកស្រង់បទពិសោធន៍នេះ បង្កើតនូវកាលានុវត្តភាពដើម្បីត្រៀមខ្លួនទៅថ្ងៃអនាគត ដែលអាចប្រឈមទៅនឹង ជំងឺឆ្លងរាតត្បាត សកលថ្មី ដែលមិនអាចប៉ាន់ស្មានបាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ពីសកម្មភាពភាព រដ្ឋាភិបាល និងក្រសួងសុខាភិបាល រាល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ជនរួមជាតិបានជ្រាបច្បាស់។ សម្តេចបន្តថា ខ្ញុំសូមរំលឹកជាថ្មីម្តងទៀត ដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ច លើវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក សូមយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយបំពានទៅលើសិទ្ធិបុគ្គលឯកជន ដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរចលាចល នៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួម ប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានក្លែងក្លាយ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត […]
ទោះបិទខ្ទប់រាជធានីភ្នំពេញក្តី ក៏គ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់នៅក្នុងទីក្រុងដោយសារតែ ការបើកបរខ្វះការប្រុងប្រយ័ត្
ភ្នំពេញ ៖ ដោយសារតែកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នទើបរថយន្តស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ខណៈបើកមកដល់ចំណុចផ្លូវបំបែកជា៤មិនបន្ថយល្បឿនដូចគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6101 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង ហើយស្របពេលគ្នានោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-0123 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ១២៦ក្នុង ទិសដៅពីលិចទៅកើត ខណៈរថយន្តទាំងពីរមកដល់ផ្លូវបំបែកជា៤ ផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ដែលជាចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរគ្រឿង មិនបន្ថយល្បឿនដូចគ្នាទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខដូចគ្នា៕ដោយ% ទូច រ៉ាវុធ
ជនបង្កដែលបេីកបររថយន្តដឹកខ្សាច់ បុកមន្ត្រីនគរបាលផ្នែកអន្តរាគមន៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ភ្នំពេញ) នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដដឹកខ្សាច់ និងម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរការមួយ សង្កាត់ចាក់អង្រែកក្រោម ខណ្ឌមានជ័យ រាជធានភ្នំពេញ ។ ជនរងគ្រោះឈ្មោះ លោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ ជាមន្ដ្រីអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ អ្នករួមដំណើរ ០២នាក់ ប្រពន្ធ និងកូន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្លិះ នៅខណ្ឌដង្កោ។ ដំណើររឿង ៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩៖៥៦នាទី ជនរងគ្រោះបន្ទាប់ពីចប់ភារកិច្ចបានឆ្លៀតពេលមកដឹកប្រពន្ធទៅផ្ទះនៅម្តុំរង្វង់មូលគួរស្រូវ ដោយធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង (ពីភ្នំពេញ ទៅ ខេត្តកណ្ដាល) លុះដល់ចំណុចកើតហេតុ រថយន្ដដឹកខ្សាច់បានបត់ចូលក្នុងការដ្ឋានក៏បានបុកកិនជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ចំណែករថយន្ដ និងតៃកុងឡាន ត្រូវបាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ដោយ% ទូច រ៉ាវុធ