ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានសម្រេចបិទផ្សារចំនួន០៩បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង០៦ រួមមាន៖ ផ្សារត្រពាំងត្រពាំងឈូក ក្នុងសង្កាត់អូរបែកក្អម ផ្សារអូរបែកក្អម ក្នុងសង្កាត់អូរបែកក្អម ផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា ផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ផ្សារដើមអំពិល ក្នុងសង្លាត់ភ្នំពេញថ្មី ផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី ផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ផ្សារឃ្លាំងរំសេវថ្មី ក្នុងសង្កាត់ឃ្មួញ ផ្សារសែនសុខ ក្នុងសង្កាត់ឃ្មួញ ។ ទន្ទឹមនឹងសេចក្តីជូនដំណឹងនេះ សូមបងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បំរើការងារនៅផ្សារ មានការសង្ស័យ សូមអញ្ជើញទៅយកសំណាកដែលមានទីតាំងនៅជិតផ្ទះបំផុត៕
Month: April 2021
នៅរសៀលនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ចើញទៅចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តមតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំក្រៅកម្មវិធីរបស់អាស៊ាននេះ រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលមួយចំនួនទៀត។ តាមការគ្រោងទុកកិច្ចប្រជុំមេដឹកនាំអាស៊ាននេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ សម្តេចតេជោ និងគណៈប្រតិភូ នឹងហោះត្រឡប់មកវិញទាំងយប់តែម្តង។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺជាកិច្ចប្រជុំចាំបាច់មួយដែលខានមិនបាន។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ រំពឹងថានឹងពិភាក្សាផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីរួមមាន៖ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ ដោយឡែក តាមសេចក្តីរាយការណ៍ព័ត៌មាននានា […]
លោក ហ៊ុយ វណ្ណៈ ចាត់ទុករបាយការណ៍ របស់អង្គការអ្នកកាសែតគ្មានព្រំដែន «ប្រៀបបានជាលេខឆ្នោតឡូតូ»
ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុយ វណ្ណៈ អ្នកជំនាញផ្នែកវិស័យសារព័ត៌មានចាស់វស្សានៅកម្ពុជា បានចាត់ទុករបាយការណ៍ របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះថា «ប្រៀបបានជាលេខឆ្នោតឡូតូ»។ ការចាត់ទុកយ៉ាងដូច្នេះ បន្ទាប់ពីអង្គការដែលមានមូលដ្ឋាន នៅទីក្រុងបារីស ប្រទេសបារាំង បានចេញរបាយការណ៍មួយ ដោយបានដាក់ចំណាត់ថ្នាក់កម្ពុជាលេខទី១៤៤ ក្នុងចំណោមប្រទេស១៨០ សម្រាប់សេរីភាព សារព័ត៌មានឆ្នាំ២០២១។ ឯកឧត្ដម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងប្រាប់ថា ដូចរៀងរាល់ឆ្នាំ អង្គការអ្នកកាសែតគ្មានព្រំដែន គឺតែងតែចងមុង១ពាន់គីឡូដី ហើយសរសេររបាយការណ៍ចេញ។ ចៃដន្យឆ្នាំនេះគេដាក់លេខថ្នាក់ដូចគ្នានឹងឆ្នាំ២០២០កន្លងទៅដែរគឺ១៤៤។ ហេតុដូច្នេះ ហើយទើបលោករក្សាជំហរចាត់ទុកចំណាត់ថ្នាក់នេះ ប្រៀបបានជាលេខឆ្នោតឡូតូ និងជាក្រដាសសំរាម។ លោកបន្តថា៖ ពួកគេគ្មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់លើវិស័យសារព័ត៌មាននោះទេ។ «វាជារឿងអសីលធម៌ដែលយកតម្លៃនៃប្រជាជាតិមួយ យកប្រៀបធៀបខ្ពស់ទាប។ នេះជាគំនិតនៃជនហ្វាស៊ីស»។ នេះជាការលើកឡើងបន្ថែម ពីឯកឧត្ដម ហ៊ុយ វណ្ណៈ។ ប្រធាន ស.ស.ស.ក បានឲ្យដឹងថា តាំងពីដើមរៀងមក អង្គការ Reporters Without Borders មិនដែលបានជួយអ្វីដល់អ្នកសារព័ត៌មាននៅកម្ពុជានោះទេ […]
អាជ្ញាធរខណ្ឌសែនសុខ អរគុណបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងផ្សារឈូកមាស និងផ្សាររីករាយ បានមកយកតេសសំណាក
ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌសែនសុខ ប្រកាសចេញជូនដំណឹងផ្អាកដំណើរការលក់ដូរផ្សារឈូកមាស (ពិភពថ្មី) និងផ្សាររីករាយ កាលពីម្សិលមិញ ហើយដោយបានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចុះពិនិត្យស្ថានភាពទាំងយប់ ដើម្បីបាញ់ថ្នាំលាងសម្អាតសម្លាប់មេរោគនៅទីតាំង និងដាក់កម្លាំងសង់រោងរៀបចំទីតាំងយកសំណាកពីបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ នៅចំណុចផ្លូវA ផ្នែកខាងត្បូងផ្សារឈូកមាស លុះព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោកអភិបាលខណ្ឌសែនសុខ បន្តចុះពិនិត្យទីតាំង និងមានក្រុមគ្រូពេទ្យ បានចុះយកសំណាកបន្ទាន់ពិនិត្យរកមេរោគកូវីដ-១៩ ជូនបងប្អូនអាជីវករផ្សារឈូកមាស ផ្សាររីករាយ និងអាជីវករផ្សារទាំងអស់ ដែលលក់ដូរនៅជុំវិញទីតាំង។ គេសង្កេតឃើញថ្ងៃនេះ មានបងប្អូនអាជីវករជាច្រើន បានមកចូលរួមយកសំណាក តាមការអំពាវនាវរបស់អាជ្ញាធរខណ្ឌ កាលពីម្សិលមិញ បន្ទាប់ពីយកសំណាកគ្រូពេទ្យណែនាំឲ្យចូលរួមធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩។ សូមជូនពរបងប្អូនអាជីវករទាំងអស់ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងបន្តចូលរួមវិធានការការពារ គឺ «៣ការពារ ៣កុំ» ឲ្យបានត្រឹមត្រូវ៕
អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ ខណៈមានអាជីវករឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ អាជ្ញាធរខណ្ឌបឹងកេងកងបានសម្រេចបិទផ្សារអូឡាំពិក បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា មានអាជីវករឆ្លងជំងឺកូវីដ១៩។ បើតាមសេចក្ដីសម្រេចរបស់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះមុខរដ្ឋបាលខណ្ឌបឹងកេងកង សូមផ្អាកដំណើរការជាបណ្ដោះអាសន្ននូវមូលដ្ឋានផ្សារអូឡាំពិក សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ»។ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនអាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថា ឆ្លងជំងឺកូវីដ១៩ សូមទៅពិនិត្យសំណាកជាបន្ទាន់នៅបរិវេនសាលមហោស្របចេនឡា ព្រមទាំងអនុវត្តវិធានការចត្តាឡីស័កតាមការណែនាំ៕
សម្តេចតេជោ ហ៊ុន សែន សូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ
ភ្នំពេញ, នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។ សូមបញ្ជាក់ផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផ្តល់ជាស្បៀងអាហារជំនួសវិញ ព្រោះនៅពេលនេះគឺចាំបាច់សំខាន់ខ្លាំងណាស់សម្រាប់ការរស់រាន។ សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលមានការយោគយល់ចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នានៅក្នុងស្ថាភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕
អភិបាលរាជធានីភ្នំពេញបន្ត នាំអំណោយសម្ដេចតេជោចែកជូនប្រជាពលរដ្ឋ រស់នៅតំបន់ ដែលចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. នៅរសៀលថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន យកទៅចែកជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០ គ្រួសារ នៅក្នុងភូមិដំណាក់ធំ២និងដំណាក់ធំ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមាន ជ័យ ។ អំណោយដែលប្រជាពលរដ្ឋទទួលបាន ក្នុងមួយគ្រួសារបានអង្ករ២៥គីឡូក្រាមមី១កេស ដូចទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ ។ ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ការបិទខ្ទប់រាជធានីភ្នំពេញ ពិតជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការលំបាកហើយ ទាំងការរកស៊ីនឹងការរស់នៅប្រចាំថ្ងៃ។ តែលោកសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ កន្លងមកសម្ដេចតេជោហ៊ុនសែនបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ ។ បន្ថែមពីនេះ សម្ដេចបានយកចិត្តទុកដាក់ ពីជីវភាពប្រជាណលរដ្ឋបន្ថែមទៀតដោយបាន ជួយឧបត្ថម្ភជាស្បៀងអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់១៤ថ្ងៃនេះ ។ អញ្ចឹងទេ លោកសូមឲ្យ បងប្អូនប្រជាពលរដ្ឋមានការយោគយល់ ហើយបើបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនអាចធ្វើទំនាក់ទំនងមកអាជ្ញាធរសង្កាត់បាន ។ […]
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់ជាសះស្បើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងទាំង៤៣១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ៤២៩នាក់ផ្សេងទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៧១នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តកំពង់ឆ្នាំង ១នាក់, ខេត្តកំពង់ធំម្នាក់ ១នាក់, ខេត្តកំពត ១នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ៤នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តកណ្តាល ១០នាក់ និងខេត្តព្រះសីហនុ ១៣៣នាក់។ សម្រាប់អ្នកជាសះស្បើយទាំង ៣១នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន […]
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន១០៤នាក់, ភាគច្រើនបំផុតជាអាជីវករផ្សារលើ និងក្រុមគ្រួសារ
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន១០៤នាក់ ដែលទើបរកឃើញនៅថ្ងៃទី១៩ ខែមេសាម្សិលមិញ ក្នុងនោះភាគច្រើនជាអាជីវករផ្សារលើតែម្ដង។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ។ តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ គួរជម្រាប ពាក់ព័ន្ធជាមួយស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក៕