ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប្លន់សម្លាប់បុរសម្នាក់ យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ម្ដុំផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ឥឡូវសមត្ថកិច្ចស្រាវជ្រាវ ចាប់បានហើយជាបន្តបន្ទាប់ ម្នាក់ចាប់បាននៅភ្នំពេញ ម្នាក់ទៀតចាប់បាន នៅស្រុកគីរីវង់ ខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។ ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ភេទប្រុស ជាជន….ឃាត់ខ្លួនបាន នៅតាមបណ្តោយផ្លូវជាតិលេខ១ មុខមណ្ឌលសុខភាព ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ជាអ្នក…….. ឃាត់ខ្លួនបាននៅស្រុងគិរីវង់ ខេត្តតាកែវ រីឯជនរងគ្រោះមានឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស អាយុ……។ សមត្ថកិច្ចឱ្យដឹងថា ក្រុមជនសង្ស័យសារភាពថា នៅថ្ងៃកើតហេតុ ពួកគេបានរៀបគម្រោង និងបបួលជនរងគ្រោះមកហូបអីជុំគ្នា នៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី ក៏បានបំបែកគ្នាទៅផ្ទះវិញរៀងៗខ្លួន […]
Month: March 2021
អតីតសង្ឃ ឈ្មោះ កក្កដា សោភ័ណ្ឌ ដែលមានចរិកស្រី បានឆ្លងកូវីដ១៩ហើយបានទៅចូលរួមមង្គលការនៅខេត្តតាកែវ
ភ្នំពេញ ៖ អតីតសង្ឃ ឈ្មោះ កក្កដា សោភ័ណ្ឌ ដែលមានចរិកស្រី (ខ្ទើយ )ពេលនេះ បានឆ្លងកូវីដ១៩ហើយ។ សាមីខ្លួន បានប្រកាសពីករណីវិជ្ជមានវីរុសកូវីដ១៩ នៅយប់ថ្ងៃទី១៤ ខែមីនានេះ ហើយត្រូវបានឡានពេទ្យ ដឹកទាំងយប់ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ ក្រៅពីប្រកាសសូមទោស និងស្តាយក្រោយ ដែលបានឆ្លងកូវីដ អតីតសង្ឃនេះ ក៏បានប្រកាសឲ្យមិត្តភក្តិ និងអ្នកបានជួបរួបគេទាំងអស់ ទៅពិនិត្យសុខភាព និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល។ លើសពីនោះ អតីតសង្ឃនេះ បានសរសេរថា «ខ្ញុំកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹងពង្រឹងស្មារតីអោយបានល្អ រង់ចាំការព្យាបាល។ សូមទោសអ្នករាល់គ្នាផង បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ សូមមេត្តាទៅពិនិត្យសុខភាព ដែលនៅជិត និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ»។ […]
ព្រៃផ្សៃណាស់ព្រះអេីយ!បង្ក្រាបជនល្មេីសជាឃាតករសម្លាប់ទារកបានភ្លាមៗ បន្ទាប់ពីប្រេីគ្រាប់បែកផ្សែងពុលដេីម្បីចាប់ខ្លួន
(កំពង់ស្ពឺ) ៖ នៅថ្ងៃទី14-03-2021 វេលាម៉ោង 13:00នាទី នៅចំណុច ភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនល្មើសជាឃាតករម្នាក់មានឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ 46ឆ្នាំ រស់នៅភូមិអំពិលផ្អែមឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមការអោយដឹងពីពលរដ្ឋអ្នករស់នៅក្នុងភូមិ ថាជាមនុស្សមានប្រវត្ដិវិប្បល្លាសស្មារតី ។ ចំណែកជនរងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុមួយខួបកន្លះ ត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ25ឆ្នាំ រស់នៅភូមិឃុំខាងលើ។មុនពេលកេីតហេតុ ជនរងគ្រោះត្រូវបានឈ្មោះ តុញ ភេទស្រី អាយុ ៧ឆ្នាំ ជាក្មួយស្រ្ដីជាម្ដាយជនរងគ្រោះ ពរដើរលេងនៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះ ជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង ។ ស្លាកស្នាមកាប់ត្រូវ ក ខាងស្តាំ លើថ្ងាស ។ ក្រោយធ្វើសកម្មភាពជនល្មើសបានរត់ចូលក្នុងផ្ទះបិតទ្វារដោយធ្វេីសកម្មភាពដុតផ្ទះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍បន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញ ដោយស្ថានភាពមិនល្អជំនាញ បានស្នេីសុំយោបល់សម្រេចប្រេីប្រាស់មធ្យោបាយអាវុធដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល […]
ក្តៅៗ មុននេះ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាស បរិច្ចាគ ថវិកា ៣ លានដុល្លារ ទៀត ជួយ រដ្ឋាភិបាល ទប់ស្កាក់ កូវីដ១៩
មុននេះបន្តិច អ្នក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន ប្រកាស ផ្តល់ថវិកា ៣ លានដុល្លារ ដល់ រដ្ឋាភិបាលកម្ពុជា តាមរយ:សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺ covid 19។ ថ្លែងពីទឹកចិត្ត ស្រលាញ់ ជាតិ អស់ពីបេះដូង អ្នក ឧកញ៉ាបាន ថ្លែង ថា “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។ អ្នក ឧកញ៉ា បាន បន្ថែម ទៀត ថា “មិនមែនជាអ្នកមានលុយច្រើននោះទេ តែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង”។ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់ បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ […]
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានសហការជាមួយកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យពីរនាក់ដោយពាក់ព័ន្ធករណីគ្រឿងញៀន…
(ខេត្តកណ្ដាល) ស្រុកកៀនស្វាយ:កម្លាំងសមត្ថកិច្ចកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគគីរបានក្របួចជនសង្ស័យពីរនាក់អ្នកពាក់ព័ន្ធនឹងករណីជួញដូរ នឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ព្រហស្បតិ៍ ១៣រោចខែ ផល្គុន ឆ្នាំ ជូតទោ សក័ ព.ស២៥៦៤ ត្រូវថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៣០ នាទីដែលស្ថិតនៅចំណុច ផ្ទះសំណាក់ស្នាមញញឹមថ្មី ក្នុងភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យចំនួន ០២ នាក់ប្រុស(ឃាត់ខ្លួន)១/ ឈ្មោះ យ៉ែម រតនះ ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរមិពិត មានទីលំនៅ ភូមិ កោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)២/ ឈ្មោះ ពៅ កក្កដា (ហៅកយ) ភេទប្រុសអាយុ ២៤ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ […]
ប្រជាពលរដ្ឋកំពុងតែភ័យព្រួយរឿងកូវីដ បែរជាភោជនីយដ្ឋាន អេនជែល ព្រហើនណាស់ហ៊ានលួចបើកខារ៉ាអូខេយ៉ាងកងរំពង ដូចគ្មានរឿងអីកើតឡើង ផ្គើនបទបញ្ជា សាលារាជធានីភ្នំពេញ ពេលនេះចាត់ការហើយ
ភ្នំពេញ ៖ កម្លាំងនគរបាលស្នងការរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះបិទទីតាំងហាងខារ៉ាអូខេមួយកន្លែងក្រោយពីមិនស្តាប់ការណែនាំដោយនៅតែបន្តបេីករាល់ថ្ងៃឃាត់ខ្លួនមនុស្សជាច្រើននាក់ ។ ការចុះបិទទីតាំងខារ៉ាអូខេខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅភោជនីយដ្ឋាន អេន ជេល តាមបណ្តោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ តាមការបង្ហេីបពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលេីកន្លងមកអាជ្ញាធរធ្លាប់ចុះធ្វេីការណែនាំជាច្រេីនលេីកច្រេីនសារមកហេីយដោយជំងឺកូវីដ-១៩កំពុងវាយលុកតែទីតាំងខាងលេីល្មើសនិងការណែនាំនៅតែបន្តបេីកដដែលទេីបវេលាកេីតហេតុកម្លាំងនគរបាលចុះធ្វេីការបង្ក្រាបនិងបិទជាបណ្ណោះអាសន្នឃាត់មនុស្សជាច្រេីនអ្នកផងដែរយកទៅស្នងការនគរបាលរាជធានីភ្នំពេញ ៕
ឃាត់រថយន្តលុចស៊ីសមួយគ្រឿងមានជនជាតិចិន ៣នាក់ និងខ្មែរម្នាក់ យកទៅពិនិត្យរកកូវីដ១៩
ភ្នំពេញ÷ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំ ងសមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងដោយក្នុងរថយន្តមានមនុស្ស៤នាក់ ក្នុងនោះជនជាតិ ៣នាក់ និងខ្មែរ ម្នាក់ ពាក់ព័ន្ធករណីកូវីដ១៩។ ការឃាត់រថយន្តនេះ បានធ្វើឡើង នៅមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។ រថយន្តដែលឃាត់ម៉ាកឡិចស៊ីស RX350 ពាក់ស្លាកលេខ2AX:8066 ពណ៌ស។ បន្ទាប់ពីឃាត់រថយន្តនោះ សមត្ថកិច្ចបានហៅរថយន្តសុខាភិ បាលបានមកយកមនុស្សទាំង៤នាក់ចេញទៅសណ្ឋាគារសុខាភ្នំពេញ។ សេចក្តីរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនជាតិចិន ៣នាក់ និងខ្មែរ ១នាក់ បានធ្វើដំណើរចេញពីផ្សារវត្តអង្គ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះរថយន្តលុចស៊ីស ពណ៌ស៣៥០ ស្លាកលេខ 2AX-8066។ ជនជាតិចិនមានមុខរបរលក់ដែកនៅផ្សារវត្តអង្គ។ សមត្ថកិច្ចបានបញ្ជាក់ថា អាជ្ញាធរបានរកឃើញអ្នកដែលនៅផ្សារវត្តអង្គរមានវិជ្ជមានកូវី១៩៕
កម្លាំងសមត្តកិច្ចបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ឃាត់ខ្លួនមនុស្ស 2នាក់ នៅមណ្ឌលគិរី
១០.០៣.២០២១ ខេត្តមណ្ឌលគិរី៖ ការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចផ្លូវកែងជិតផ្ទះក្រហមស្ថិតក្នុងភូមិឡាប៉ាខេស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រថយន្តមួយគ្រឿងដឹកឈើហុបធំៗ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមា ចុះបង្ក្រាបយកទៅរក្សាទុក។ យុទ្ធនាការបង្ក្រាបរថយន្តដឹកឈើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាកម្មករលើកឈើចំនួន២នាក់ តែអ្នកបើកបរបានចុះរត់បាត់ស្រមោលហើយ ។ ចំពោះអ្នកប្រព្រឹត្តក៏សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណដែរ។ឯវត្ថុតាងនោះមានរថយន្តកាមរីកាត់គូទ និងឈើនៅលើរថយន្ត ត្រូវបានសមត្ថកិច្ចនាំយក ទៅរក្សាទុកនៅស្នាក់ការបរិស្ថានដែនជម្រកការពារសត្វព្រៃស្រុកកែវសីមា។ បចុប្បន្ន ជនសង្ស័យជាកម្មករលើកឈើនោះត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កម្លាំងពេទ្យ របស់យើង បានធ្វើការទាំងថ្ងៃ ទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ!
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក នៅកងពលតូចលេខ៧០ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ថា ៖ ភារកិច្ច ចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានបីដំណាក់កាលធំៗគឺ៖ ទីមួយជាដំណាក់កាលស្រាវជ្រាវរកឲ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីការពារកុំឲ្យគាត់បង្កការឆ្លងរាលដាលទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះកម្លាំងពេទ្យរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ ឯទីពីរ ជាដំណាក់កាលគ្រប់គ្រងការពារធានាឲ្យបាននូវការរក្សាទុកអ្នកដែលមានការពាក់ព័ន្ធឲ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះកងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងសកម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំងដែលបានទទួលការហ្វឹកហ្វឺននាពេលនេះនឹងត្រៀមចូលរួមចំណែកនៅពេលដែលមានស្ថានការណ៍ចាំបាច់កើតទ្បើង។ ចំណែកឯទីបី គឺជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនេះគឺជាសមត្ថកិច្ចរបស់ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលគ្រប់ខេត្ត-ក្រុង និងក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លាដើម្បីបន្តព្យាបាលបងប្អូនដែលមានករណីវិជ្ជមាន ហើយជាលទ្ធផលមកទល់ពេលនេះអ្នកជំងឺបានទទួលការជាសះស្បើយច្រើន និងមិនទាន់មានករណីស្លាប់ដោយជំងឺកូវីដ-១៩ណាមួយនៅក្នុងប្រទេសកម្ពុជាយើងនៅទ្បើយទេ។ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា ប្រទេសជាតិ ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជម្ងឺនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងទាំងផ្អែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាចក្នុងចំណោមពលរដ្ឋនានាទូទាំងប្រទេសក៏ដូចជាទូទាំងសកលលោក។ […]
អធិការខណ្ឌសែនសុខ៖ ថៅកែស្រីម្នាក់ ដែលវាយធ្វើបាបក្មេងស្រីជាឈ្នួលបម្រើ ជាច្រើនលើកច្រើនសារ នោះកម្លាំងលោកឃាត់ខ្លួនបានហើយកំពង់កសាងសំណុំរឿងបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០១២១នេះលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា៖ ថៅកែស្រីម្នាក់ ដែលវាយធ្វើបាបក្មេងស្រីជាឈ្នួលបម្រើ ជាច្រើនលើកច្រើនសារ នោះកម្លាំងលោកឃាត់ខ្លួនបានហើយកំពង់កសាងសំណុំរឿងបញ្ជូនទៅតុលាកា ក្រោយពីទទួលពាក្យបណ្តឹងអាណាព្យាបាលក្មេងស្រីរងគ្រោះ។ លោកអធិការបានអោយដឹងទៀតថា កម្លាំងរបស់លោកឃាត់ខ្លួនស្ត្រីដៃដល់ខាងលើ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ។ ស្ត្រីសង្ស័យមានឈ្មោះ មុំ ម៉ារីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានប្រើអំពើហិង្សាលើក្មេងស្រីរស់នៅជាមួយ ដើម្បីនាំខ្លួនយកមកធ្វើការសួរចម្លើយបន្ថែម និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ គួរបញ្ជាក់ដែរថា ថៅកែស្រីឈ្មោះ មុំ ម៉ារីណា ជាម្ចាស់ហាងបោះដុំផលិតផលមកពីប្រទេសកូរ៉េ ប្រើគណនីហ្វេសប៊ុក ឈ្មោះ Heng Mariza ត្រូវបានសាច់ញាតិជនរងគ្រោះដាក់ពាក្យបណ្តឹងទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់នៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ ប្តឹងចោទប្រកាន់ករណីប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ លើក្មេងស្រីម្នាក់ អាយុ១៦ឆ្នាំ ជាអ្នករស់នៅជាមួយបម្រើការងារក្នុងផ្ទះ។ បើតាមវីដេអូឃ្លីបមួយដែលបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ថៅកែស្រីរូបនេះ ក៏បានទទួលស្គាល់ថា ពិតជាបានប្រើអំពើហិង្សាលើឈ្នួលបម្រើ ប្រាកដមែន ៕ ដោយ៖ ទូច រ៉ាវុធ