ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣៥លើក ដោយសម្លាប់មនុស្សចំនួន១៤នាក់ និង៥២នាក់រងរបួស។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយថ្ងៃ១៥ ខែកុម្ភៈ។ មូលហេតុនៃការស្លាប់ របស់ប្រជាពលរដ្ឋ ដោយសារ ល្បឿនចំនួន៨នាក់ , មិនគោរពសិទ្ធចំនួន២នាក់, ប្រជែងគ្រោះថ្នាក់២នាក់, បត់គ្រោះថ្នាក់១នាក់ និង ស្រវឹង១នាក់។ ប្រៀបធៀបឆ្នាំ២០២០ រយៈពេល៣ថ្ងៃដូចគ្នា ជនរងគ្រោះស្លាប់បានថយចុះ២១នាក់ រងរបួសកើន១នាក់, រងរបួសធ្ងន់ ថយ៧នាក់ និងគ្រោះថ្នាក់ថយចុះ១៣លើក៕
Month: February 2021
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន មានគ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតចំនួន ១៤លើក
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតមានចំនួន ១៤លើក បើធៀបទៅនឹងរយៈពេល ៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣ លើក(១៤/១៧លើក)។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ផ្ទុះអាវុធ៣គ្រាប់ បណ្តាលឲ្យស្លាប់២នាក់ និងម្នាក់ទៀតរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់
ភ្នំពេញ ៖ ជនដៃដល់ម្នាក់ បានទាញកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះ៣គ្រាប់ បណ្តាលឲ្យត្រូវមនុស្ស៣នាក់ រងរបួសធ្ងន់ម្នាក់ និង២នាក់ទៀតស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចក្នុងបុរីប៊ុនហួរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មានពីបងស្រីត្រូវជាប្រពន្ធភាគីខាងជម្លោះ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានបើករថយន្តទៅយកកូន រួចបានបើកត្រឡប់មកផ្ទះវិញ ហើយបានចតរថយន្តនៅជិតផ្ទះ រួចបើកទ្វារចុះយកកូនទៅចូលក្នុងផ្ទះមួយភ្លែត ស្រាប់តែមានអ្នករត់ម៉ូតូកង់បីម្នាក់ បើកពីក្រោយរថយន្ត ហើយស៊ីផ្លេឲ្យភាគីខាងរថយន្តជៀស តែខាងម្ចាស់រថយន្តគាត់ថាឲ្យចាំបន្ទិច គាត់ដាក់កូនចូលផ្ទះសិន បែរជាភាគីខាងម៉ូតូកង់បីមិនព្រម ចុះទៅវាយប្រតាយប្រតប់គ្នា រួចខាងម៉ូតូកង់បីបានតេហៅបក្ខពួកមកជាច្រើននាក់វាយគ្នាផ្អើលពេញផ្លូវ ដោយឃើញបែបនេះ ស្រាប់តែខាងជនរងគ្រោះ៣នាក់ គាត់បានចូលមកជួយសម្របសម្រកុំឲ្យឈ្មោះគ្នា ដឹងអីខាងម៉ូតូកង់បីស្មានតែឃ្នីគ្នាម្ចាស់រថយន្ត ក៏ទាញកាំភ្លើងបាញ់សំដៅជនរងគ្រោះ៣នាក់ ត្រូវម្នាក់មួយគ្រាប់ បណ្តាលឲ្យស្លាប់២នាក់ និងម្នាក់ទៀតរបួសធ្ងន់។ រួចក៏រត់ឡើងម៉ូតូកង់បី បើករត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយនិងខាងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ ដើម្បីតាមឃាត់ជនដៃដល់មកចាត់ការទៅតាមផ្លូវច្បាប់៕
រថយន្តដឹកបេតុងបួងចង្កូតជ្រុល ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ
nterest 0SHARES ភ្នំពេញ ៖ រថយន្តដឹកបេតុងមួយគ្រឿង ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បន្ទាប់ពីអ្នកបើកបរ មិនប្រយ័ត្នបួងចង្កូតជ្រុលផុងដី ធ្លាក់រថយន្តចូលទៅក្នុងប្រឡាយទឹកស្អុយ បោកផ្ទប់នឹងគល់ស្ពាន សំណាងល្អអ្នកបើកបរ មិនរងរបួស ខូចខាតតែរថយន្ត និងប្រេះធ្នឹមស្ពាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅគល់ស្ពានថ្ម ប្រឡាយសំរោងទាវ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រថយន្តជួបគ្រោះថ្នាក់ ម៉ាក ហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3397 ដឹកបេតុង របស់ក្រុមហ៊ុន ស្ថិតនៅក្បែរនោះ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក បើកពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ បត់ឆ្វេងក្នុងគោលបំណងចុះទៅតាមផ្លូវលំ ចូលទៅក្រុមហ៊ុន ក៏ប៉ុន្តែពេលដែលបួងចង្កូតបត់ បែជាជ្រុល ទើបផុងដីមាត់ប្រឡាយ បណ្តាលឲ្យធ្លាក់ក្បាលចុះជ្រមុជទឹកស្អុយ កន្ទុយរថយន្តបោកផ្ទប់នឹងគល់ស្ពាន បណ្តាលឲ្យប្រេះស្រាំធ្នឹមស្ពាន អ្នកបើកបរ មិនមានរងរបួស បើកទ្វារចេញ ដើរគេចទៅក្រុមហ៊ុនបាត់ ។ […]
គណៈបញ្ជាការខណ្ឌចំការមន ចុះបង្រ្កាបទីតាំងបាញ់ត្រីមួយកន្លែង នៅជិតកោះពេជ្រ
ភ្នំពេញ ៖ បន្ទាប់ពីមានការផ្គើនទៅនឹងការហាមឃាត់ របស់គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដូចជាបទបញ្ជារបស់គណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ក្នុងការលុបបំបាត់ទីតាំងបនល្បែងស៊ីសង និងមានការលួចលេងដោយខុសច្បាប់។ គណៈបញ្ជាការខណ្ឌចំការមន បានចុះបង្រ្កាបទីតាំងបាញ់ត្រីមួយកន្លែងនៅជិតកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង០៨៖៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់យកវត្ថុតាង និងឃាត់មនុស្សបានជាច្រើននាក់ និងកំពុងបន្តធ្វើនីតិវិធី នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១៕ដោយ% ទូច រ៉ាវុធ
វ៉ាក់សាំងកូវីដ១៩ នឹងត្រូវចាក់ជូនមន្រ្តីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន នៅថ្ងៃទី១០ កុម្ភៈ
តាមការប្រកាសរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ក្រោយពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីប្រទេសចិនកាលពីថ្ងៃទី៧ កុម្ភៈ ក្រសួងសុខាភិបាលនឹងរៀបចំការចាក់វ៉ាក់សាំងនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខសម្រាប់ឥស្សរជនជាន់ខ្ពស់ និងអ្នកសារព័ត៌មានដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត។ សម្រាប់ទីតាំងចាក់វ៉ាក់សាំងគឺ៖ ១. មន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមានឋានស្មើ ២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជាអភិបាលរាជធានី-ខេត្ត ៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕
រកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្ដែក ងៀតបបែល ស្លឹកខ្ទឹមសរុបចំនួន១៤ គីឡូក្រាម នៅផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង
ស្វាយរៀង ៖ នៅក្នុងឱកាសចូលឆ្នាំចិន វៀតណាម ជិតចូលមកដល់ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាលទ្ធផលគឺរកឃើញពពុះសណ្ដែក ងៀតបបែល ស្លឹកខ្ទឹម មានដាក់សារធាតុគីមី។ លោក ផឹង និល បានឲ្យដឹងថា សកម្មភាពការងារត្រួតពិនិត្យពីមន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន ៣១ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកបានបន្តថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្តែកចំនួន ៨គីឡូក្រាម មានសារធាតុគីមី (Borax) ងៀតបបែល ចំនួន ៥ គីឡូក្រាម […]
អាជ្ញាធរខណ្ឌប្ញស្សីកែវ បន្តចុះបង្ក្រាបល្បែងស៉ីសង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ និងដកហូតវត្ថុតាងមួយចំនួន
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ បានប្រើវិធានការក្ដៅ ក្នុងការបន្តចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធើណែត) មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនធំទៀត។ ប្រតិបត្តិការក្នុងការបន្តចុះបង្ក្រាបល្បែងស៉ីសងខុសច្បាប់ មួយកន្លែងនេះ មានការចូលរួមដោយលោកអភិបាលរងខណ្ឌទទួលបន្ទុក, លោកនាយករដ្ឋបាលខណ្ឌ, ចៅសង្កាត់, មេភូមិ, កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ-ប៉ុស្ដិ៍, ប្រជាការពារខណ្ឌ-សង្កាត់, និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២១។ បើតាមការលើកឡើង របស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ នៅក្នុងទំហ៊ំនៃប្រតិបត្តិការឡោមព័ទ្ធបន្តបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនធំនេះ គឺបានធ្វើឡើង ក្រោយបញ្ចប់ការស្រាវជ្រាវកន្លងមកតាមសេចក្ដីរាយការពីសំណាក់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់បទល្មើសចោរកម្មនានា ដូចជា អំពើលួច ឆក់ ប្លន់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា […]
ចុម! ថ្នាំញៀន ចំនួន៤០០គីឡូក្រាម ត្រូវបានប្រទះឃើញ នៅក្បែរកោះពូលូវៃ នៃខេត្តព្រះសីហនុ
ព្រះសីហនុ៖ ប្រភេទថ្នាំញៀន Ketamine ចំនួនប្រមាណជា ៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹកនៅការពារកោះពូលូវៃនៃខេត្តព្រះសីហនុបានប្រទះឃើញនៅក្បែរកោះ ខណៈពេលកំពុងចុះល្បាត កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយថ្នាំញៀនទាំងនោះខាងកងទ័ពបានសន្និដ្ឋានជាជំហានដំបូងថា ទំនងជាមានអ្នកយកទៅផ្លុងចោល។ ក្រោយមកយោធាបានប្រមូលយកទៅប្រគល់ដល់កម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីអនុវត្តតាមនីតិវិធី។ ក្រោយពីទទួលបានថ្នាំញៀញដ៏ច្រើននោះ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាននាំយកថ្នាំញៀនទាំងនោះទៅទីបញ្ជាការដ្ឋានជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២១។ ករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងសហការត្រួតពិនិត្យតាមបច្ចេកទេសនៅឡើយ និងមិនទាន់ស្រាវជ្រាវដឹងពីប្រភព នៅឡើយទេ តែកំពុងបូកសរុបចំនួនពិតប្រាកដដើម្បីស្រាវជ្រាវតាមនិតិវិធី៕
កម្លាំងសមត្ថកិច្ចចម្រុះរកឃើញម៉ូតូអត់ពន្ធ តួម៉ូតូនិង ម៉ាសុីនម៉ូតូគ្មានបង្កាន់ដៃបង់ពន្ធនាំចូល
ខេត្ដត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឡោមព័ទ្ធផ្ទះដាក់តាំងលក់ម៉ូតូ៩ ទីតាំងផ្សេងគ្នា នៅក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ដោយរកឃើញម៉ូតូអត់ពន្ធចំនួន ៤គ្រឿង តួម៉ូតូចំនួន៥២, ម៉ាសុីនម៉ូតូ ចំនួន១៥ គ្មានបង្កាន់ដៃបង់ពន្ធនាំចូល។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោក កើត សុទ្ធារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស, លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមមន្រ្តីក្រោមឱវាទសហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងកម្លាំងអន្តរាគមន៍នៃស្នងការនគរបាល ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលពី លោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តត្បូងឃ្មុំ។ បើតាមយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ទន្ទឹមនឹងលទ្ធផលនេះ ក៏មានអាជីវករខ្លះមិនយល់ពីកំហុសរបស់ខ្លួន ហើយបានធ្វើការរារាំងបង្កការលំបាកចំពោះសមត្ថកិច្ច។ ជាក់ស្តែងផ្ទះដាក់តាំងលក់ម៉ូតូឈ្មោះ ជាង ម៉េងសាន បានធ្វើការរារាំងការអនុវត្តដីការតុលាការ បង្កការលំបាកចំពោះសមត្ថកិច្ចក្នុងការត្រួតពិនិត្យឆែកឆេរ ដែលចុងក្រោយសមត្ថកិច្ចចម្រុះបានរុករកឃើញ ម៉ូតូចំនួន ៤គ្រឿង អត់ពន្ធនាំចូល នៅក្នុងចំណោមម៉ូតូ […]