បន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៦នាក់ទៀត បានរងរបួសធ្ងន់និង៦នាក់ផ្សេងទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកជ្រូកបុកបង្កាន់ដៃស្ពានបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទី នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា៖រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធន់ធ្ងន់ (ដឹកសត្វជ្រូក)បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។ លោកអធិការបានបញ្ជាក់ថា៖ នៅពេលដែលកំពុងបើកមកដល់ចំណុចចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រថយន្តបានវេរចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹងរថយន្តបានផ្លោះបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាប់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ ចំនួន៦នាក់ បានរងរបួសធ្ងន់និង៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបាន រត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នរថយន្តនគរបាលជំនាញចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់៕
Month: September 2020
មន្រ្តីយោធាចិត្តសឿងបាញ់សម្លាប់មនុស្សរួច ឲ្យពលរដ្ឋទូរស័ព្ទប្រាប់សមត្ថកិច្ចមកឃាត់ខ្លួន!
ខេត្តពោធិ៍សាត់ ៖ ផឹកសុីជុំគ្នាចាក់ធុងបាស់ច្រៀងរាំកម្សាន្តក្លាយជាករណីហិង្សា បាញ់សម្លាប់មនុស្ស ដែលបង្កឡើងដោយជនសង្ស័យជាមន្រ្តីយោធា នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ជនសង្ស័យដៃដល់ជាមន្រ្តីយោធា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ករណីបាញ់សម្លាប់មនុស្សខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ធី ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ៖ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ងួន ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនសង្ស័យដៃដល់ជាមន្រ្តីយោធាកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ឈ្មោះ ប្រាក់ […]
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងរលកសមុទ្រ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពបែបនេះធ្វើឱ្យ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ * សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C * សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ ២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C * សីតុណ្ហភាពអតិបរមា […]
ក្រសួងសុខាភិបាល បន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន០១នាក់ដដែល។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ-១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕
បុរសម្នាក់បើករថយន្តដឹកសពសង្សារ ចូលសារភាពនៅកងរាជអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ បុរសម្នាក់បានបើករថយន្តជាមួយនឹងសពសង្សារ ចូលមកសារភាពប្រាប់សមត្ថកិច្ច បន្ទាប់ពីកើតមានការផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានបុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។ ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។ ក្រោយពីដឹងថា […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត គឺវត្តកែវមុន្នី និងវត្តព្រែកថ្លឹង ស្ថិតក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ
ចេញផ្សាយ ថ្ងៃទី September 14, 2020 រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមព្រឹក្សាខណ្ឌដង្កោ ចៅសង្កាត់ និងមេភូមិទាំងអស់ក្នុង សង្កាត់ព្រែកកំពឹស យុវជន ស.ស.យ.ក រួមជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ស្ថិតក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ។ ក្នុងនោះរួមមាន៖ វត្តកែវមុន្នី ស្ថិតក្នុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស និងវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីមរណៈ ក្នុងរយៈកាលកន្លងមកផងដែរ។ ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ទោះបីមានការមមាញឹកយ៉ាងណា ក៏កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ តែងឆ្លៀតឱកាស ទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាច្រើនវត្តអារាមជាហូរហែរ ដោយមិនមានខកខានឡើយ […]
រដ្ឋមន្ត្រីសុខាភិបាលណែនាំនិងក្រើនរំលឹកជាថ្មីក្នុងការពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលសម្រាប់ទប់ស្កាត់ ការចម្លងជំងឺគ្រុនផ្តាសាយធំ
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានចេញលិខិតមួយច្បាប់ដោយជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ក្នុងការពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលសម្រាប់ទប់ស្កាត់ ការចម្លងជំងឺគ្រុនផ្តាសាយធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតាមទីវត្តអារាមក្នុងឱកាសបុណ្យកានបិណ្ឌនិងភ្ជុំបិណ្ឌនេះ។ លោករដ្ឋមន្ត្រីបានចេញលិខិតបែបនេះដោយយោងតាមស្ថានភាពនៃការចម្លងជំងឺគ្រុនផ្តាសាយធំ ដែលតែងតែកើតមាននៅតាមទីវត្តអារ៉ាម។ លោករដ្ឋមន្ត្រីសុខាភិបាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ លោកម៉ម ប៊ុនហេងបានបញ្ជាក់បន្ថែមទៀតថា” ក្នុងនាមក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលកន្លងមកបានខិតខំបំពេញ ភារកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ណាមួយនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ខ្ញុំសូមបន្តធ្វើការក្រើនរំលឹក ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ទាំងអស់ សូមយកចិត្តទុកដាក់ជាបន្តទៀត ក្នុងការចាត់វិធានការ និងតាមដានការអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលធ្លាប់បានផ្សព្វផ្សាយជារឿយៗរួចមកហើយ ដោយឡែក […]
រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៣ នាក់(វីដេអូ)
ភ្នំពេញ÷រថយន្តពីគ្រឿងបើកក្នុងទិសដៅបញ្ច្រាសទិស រួចក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៦ និង ០០នាទីល្ងាច ថ្ងៃអាទិត្យទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្តិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស់និងស្ត្រី រួមទាំងកូនតូចបើករថយន្តម៉ាកព្រូសពណ៌ ស មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AB7370 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនធម្មតា ខណៈពេលជិតមកដល់ចំណុចកើតហេតុ គេឃើញរថយន្តមួយគ្រឿងទៀត ម៉ាកកាមរី ហាយប្រ៊ីត ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-Z7757 បើកបរម្នាក់ឯងក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតចូលទៅបុកនឹងរថយន្តព្រូសពេញទំហឹង បណ្តាលឲ្យខ្ទេចផ្ទៃចំហៀងខាងមុខទាំងសងខាង ។ ចំណែកឯរថយន្តម៉ាកព្រូសរងរបួសធ្ងន់និងស្រាលទាំង ៣ នាក់ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការនិងជំនាញ ទាក់ទងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្ត២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕
ឆែកមើលកាម៉ារ៉ាសុវត្ថិភាព បានមើលឃើញសកម្មភាពជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ ហើយឈានទៅឃាត់ជនសង្ស័យចំនួន ៤នាក់
ភ្នំពេញ៖ឃាត់ជនសង្ស័យ ករណី លួច ម៉ូតូចំនួន ៤នាក់ នៅ ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទីទៀបភ្លឺនៅចំណុច ផ្ទះជួល ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នគរបាលបានឆែកមើលកាម៉ារ៉ាសុវត្ថិភាព បានមើលឃើញ សកម្មភាពជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចម៉ូតូចេញពីមុខបន្ទប់ជួលនោះប្រាកដមែន។ ជនរងគ្រោះ ចំនួន១នាក់ឈ្មោះ វិត ប៊ុនធឿន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិ គោកពេញ ឃុំ ជៀប ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ ចុងភៅ។ ជនសង្ស័យមានចំនួន ៤នាក់ ត្រូវឃាត់ខ្លួន ១/ឈ្នោះ ញ៉ាញ់ បញ្ញឹម ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិឬស្សីស្រុក២ […]
សន្តិសុខ និង ចរាចរណ៍ កម្លាំងនគរបាលស្រុករមាសហែក ធ្វើការបង្ក្រាបបានភ្លាមៗ ក្រោយពីជនសង្ស័យពីរនាក់ប្រដាប់ដោយអាវុធ ប្លន់យកម៉ូតូ ១ គ្រឿង នៅស្រុករមាសហែក
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីព្រឹក ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌ស ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ ១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ផ្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបំរ៉ុងចេញពីផ្ទះ ។ ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើង។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ភ្លាមៗនោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និង ដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា […]