ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងទូតអឺរ៉ុប ចុះពិនិត្យមើលការអភិរក្សជម្រកចម្រុះនៃពពួកសត្វនិងរុក្ខជាតិនៃបឹងទន្លេសាប…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងទូតអឺរ៉ុប ចុះពិនិត្យមើលការអភិរក្សជម្រកចម្រុះនៃពពួកសត្វនិងរុក្ខជាតិនៃបឹងទន្លេសាបឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម Igor Driesmans និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តម Stefan Messerer នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ បានធ្វើ ដំណើរទស្សនកិច្ចរួមគ្នាដើម្បីពិនិត្យមើលលើការអភិរក្សជីវចម្រុះ ការការពារធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថាន នៅលើតំបន់ទន្លេសាប។ ដំណើរទស្សនកិច្ច នេះរៀបចំឡើងជាសក្ខីភាពមួយចំពោះយុទ្ធនាការ #ForOurPlanet របស់សហភាពអឺរ៉ុបដែលកាន់តែទូលំទូលាយដោយបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះចីរភាពបរិស្ថាននៅទូទាំងពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូបានស្វែងយល់ពីជីវចម្រុះដ៏សម្បូរបែប និងទេសភាពអេកូឡូស៊ីពិសេសនៃតំបន់បឹងទន្លេសាប។ ប្រតិភូបានសង្កេតឃើញសត្វស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់ និងបានជួបជាមួយសហគមន៍រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងការអភិរក្សជីវចម្រុះនៃបឹងទន្លេសាប, លើកកម្ពស់វិធីសាស្រ្តការពារព្រៃឈើប្រកបដោយចីរភាព និងការការពារសហគមន៍មូលដ្ឋាន។ សូមបញ្ជាក់ថា កន្លងមកគម្រោង «ទន្លេសាបរបស់យើង» ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបហើយអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តបាត់ដំបង បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាប្រឈមនិងភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព និងការចូលរួមពីសហគមន៍ក្នុងការការពារបរិស្ថាន នៅក្នុងតំបន់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *