លិខិតអបអរសាទរសូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសដែល << រមណីយដ្ឋានប្រាសាទកោះកេរ >> ត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌ពិភពលោក។
Related Articles
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា…
នៅវេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀបវារៈដូច ខាងក្រោម៖១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។៤- បញ្ហាផ្សេងៗ៕
ប៉ិនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនម្នាក់ រត់គេចបាត់ពីរនាក់
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ បានចេញធ្វើសកម្មភាពគាស់ផ្ទះប្រជាពរដ្ឋមួយកន្លែងបំណងប៉ិនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច និងបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាមោង១ និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ជិតវត្តពោធិ៍ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហឿន ទុំ ភេទប្រុស អាយុ១៨ឆ្នាំមុខរបបមិនពិតប្រាកដស្នាក់នៅម្ដុំវត្តពោធិ៍ញាណ មានស្រុកកំណើតនៅខេត្តសៀមរាប។ យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់និងរុឺម៉កអេតចាយមួយគ្រឿង បើកមកឈប់ក្បែរផ្ទះរបស់គាត់ រួចបានធ្វើសម្មភាពគាស់ផ្ទះរបស់គាត់បំរុងលួចទ្រព្យសម្បត្តិ ដោយឃើញទាន់ក៏នាំគ្នាព័ទ្ធចាប់បានម្នាក់ និងបក្សពួកពីរនាក់ទៀតបានបើករុឺម៉ករត់គេចខ្លួនដោយសុវត្តិភាព។ បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដេីម្បីធ្វេីកំណត់ហេតុនិងសាកសួរស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់បក្សពួកដែលនៅសេសសល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ចំណែកជនសង្ស័យខាងលេីបានឆ្លើយសារភាពថា ខ្លួនគេនិងបក្សពួកពីរនាក់ទៀត ពិតជាគាស់ផ្ទះជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ធ្វេីសកម្មភាពបាន២ដង ដោយយប់នេះត្រូវម្ចាស់ផ្ទះចាប់បានទៀត ។ ក្នុងនោះជនរងគ្រោះជាម្ចាស់ផ្ទះ ក៏បានមកដាក់ពាក្យបណ្ដឹងដេីម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ ដោយ៖ ទូច រ៉ាវុធ
ធ្លាក់ដែកត្រូវបុរសម្នាក់របួសធ្ងន់ ទើបអាជ្ញាធរចុះស្រាវជ្រាវ បិទការដ្ឋានអគារខុនដូ៩៩៩ របស់ភរិយាលោកថោង សារ៉ាត់ គ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនវិស្វករម្នាក់ និងអ្នកគ្រប់គ្រងសំណង់ម្នាក់
ភ្នំពេញ៖ អាជ្ញាធររាជធានី និងអាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនវិស្វករម្នាក់និងអ្នកគ្រប់គ្រងសំណង់ម្នាក់ ក្រោយមានករណីធ្លាក់ដែកចំបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ខុនដូរ៩៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ភ្លាមៗបន្ទាប់ពីមានករណីនេះកើតឡើង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង ។ ជាលទ្ធផលទីតាំងសំណង់ខុនដូ៩៩៩ នេះ គឺ គ្មានលិខិតអនុញ្ញាតសាងសង់ ជារបស់ឈ្មោះ ទាវ ធីតា ភរិយាលោកថោង សារ៉ាត់ ជាអតីតឧកញ៉ាម្នាក់ ហើយការធ្លាក់ដែកត្រូវចំអ្នកដំណើរនេះ គឺ គ្មានកម្មករ គ្មានជាងនៅធ្វើការនោះទេ ដូច្នេះ លោក មាន ចាន់យ៉ាដា បានសម្រេចធ្វើការបិទការដ្ឋានសំណង់នេះ ទាំងស្រុង និង ហាមដាច់ខាតមិនឲ្យមានកម្មករស្នាក់នៅក្នុងការដ្ឋាននោះទេ រង់ចាំមានលិខិតអនុញ្ញាតទើបអាចបន្តសាងសង់បាន ។ ជនសង្ស័យទាំង២នាក់ ដែលត្រូវអាជ្ញាធរ ឃាត់ខ្លួន រួមមាន ៖១. ឈ្មោះ […]