ព័ត៌មានជាតិ

Breaking News: ACU បញ្ជាក់ពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ…

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព ឬ ACU នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការ កិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទើបទទួលបាននៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ជូនថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាលដែលដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យឈ្កោះ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩។អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង១៧:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ACU បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវរបស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយអភិបាលខេត្តកណ្តាល ស្នងការនគរបាលខេត្តកណ្តាល លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់តាខ្មៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។ជាមួយគ្នានោះ អ.ប.ព សូមលើកទឹកចិត្តដល់សាធារណៈជនរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់។ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ អ.ប.ព ដែលមានខ្លឹមសារទាំងស្រុង៖

adm

Leave a Reply

Your email address will not be published. Required fields are marked *