ព័ត៌មានជាតិ

ស្គាល់អត្តសញ្ញាណហើយ បុរសម្នាក់ បើករថយន្តជ្រុលធ្លាក់ទឹកក្នុង «អាងកំពីងពួយ» ទាំងកណ្ដាលយប់ ដោយពុំមានអ្នកណាម្នាក់ដឹង បណ្ដាលឲ្យស្លាប់ ក្នុងរថយន្តយ៉ាងអាណោចអធ័ម…

(បាត់ដំបង)កាលពីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដែលគេសង្ស័យថា ជនរងគ្រោះទំនងស្ថិតក្នុងស្ថានភាពស្រវឹងផង។ ជនរងគ្រោះនេះមានឈ្មោះ ហេង បណ្ឌិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ជនរងគ្រោះបានបើករថយន្តម៉ាក ISUZU. DMAX ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2G-9989។ ជនរងគ្រោះបានបើករថយន្តម្នាក់ឯង ដែលទំនងស្ថិតក្នុងស្ថានភាពស្រវឹង បានជ្រុលធ្លាក់ទឹកអាងកំពីងពួយ នៅពេលព្យាយាមបើកឡើងលើទំនងអាងកំពីងពួយ។ ប្រភពព័ត៌មានថា គ្មាននរណាម្នាក់បានដឹងហេតុការណ៍នេះភ្លាមៗទេ លុះនៅថ្ងៃទី ២៧ ខែកញ្ញា ទើបមានអ្នកដឹង ហើយមានការភ្ញាក់ផ្អើល ដោយសារឃើញតួរថយន្តលិចនៅក្នុងទឹកសល់តែដំបូលតែប៉ុណ្ណោះ។ពាក់ព័ន្ធនឹងហេតុការណ៍នេះ បើតាមប្រភពខ្លះបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងគូកនប៉ុន្មាននាក់ទៀត បានផឹកស៊ីជុំគ្នានៅម្ដុំដីចំការមួយកន្លែងខាងកើតអាងកំពីងពួយ (ខាងកើតកន្លែងកើតហេតុ)។ លុះយប់ជ្រៅបន្តិច ពួកគេក៏បានបែកគ្នាចេញដំណើរទៅផ្ទះរៀងៗខ្លួន។ ដោយជនរងគ្រោះបានបើករថយន្តម្នាក់ឯងចេញពីកន្លែងផឹកស៊ីនោះ ហើយក៏បានព្យាយាមបើកឡើងលើទំនប់អាងកំពីងពួយ ដើម្បីត្រឡប់ទៅផ្ទះ តែបានជ្រុលចង្កូតហួសទៅធ្លាក់ទឹកអាងទាំងកណ្ដាលយប់ ដោយពុំមានអ្នកដឹងឡើយ លុះព្រឹកឡើងទើបមានអ្នកដឹងផ្អើលឆោឡោ ដោយសារឃើញដំបូលរថយន្តពណ៌សប៉ប្រះទឹក។បើតាមការពិនិត្យមើលស្ថានភាព នៃការស្លាប់នៅក្នុងរថយន្ត ជនរងគ្រោះទំនងបានព្យាយាមបើកទ្វាររថយន្ត ដើម្បីចេញក្រៅ តែទ្វាររថយន្តជាប់ឡុកទាំងអស់ ទើបជនរងគ្រោះថប់ខ្យល់ស្លាប់យ៉ាងអាណោចអធ័មនៅក្នុងរថយន្តតែម្ដង។សមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះ បានអូសរថយន្តឡើងពីក្នុងទឹក និងបានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *