ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ អញ្ជើញជាឣធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់កម្មវិធីរបស់អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា ប្រចាំស្រុកកោះអណ្ដែត

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាឣធិបតីភាពភាពក្នុងពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់កម្មវិធីរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំស្រុកកោះអណ្ដែត តាមប្រព័ន្ធវិដីអូ Zoom Meeting ជាមួយ លោក ដានីញ៉ែល សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំ ប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ដើម្បីចូលរួមអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់កម្មវិធីរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំស្រុកកោះអណ្ដែត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណ លោក ដានីញ៉ែល សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំប្រទេសអង្កការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា និងសហការីទាំងអស់ ដែលបានជ្រើសរើសយកស្រុកនានាក្នុងខេត្តតាកែវ ដើម្បីបំពេញបេសកម្ម ដោះស្រាយបាន នូវការលំបាករបស់សហគមន៍ទាំងផ្នែករូបវន្ត និងអរូបវន្តជាច្រើន ជាពិសេសលើសន្តិសុខស្បៀង ការអប់រំ ការការពារ កុមារ បញ្ហាទឹកស្អាត សុខភាពនិងអនាម័យ ជាពិសេសសលើអាហាររូបត្ថម្ភកុមារ និងការប្រើប្រាស់បង្គន់អនាម័យ ដែលជាបញ្ហាប្រឈម នៅក្នុងការរស់នៅប្រកបដោយសេចក្ដីថ្លែថ្នូរ របស់ក្រុមគ្រួសារប្រជាពលរដ្ឋយើង លើសពីនេះទៀត អង្គការក៏បានបណ្ដុះបណ្ដាលអ្នកដឹកនាំ ក្រុមសហគមន៍ឱ្យចេះធ្វើការជាក្រុម ជួយគាំទ្រគ្នាទៅវិញទៅមក ដែលបានបង្កើតនូវបរិយាកាសសុខុដុមនីយកម្ម ក្នុងសហគមន៍ និងលើកកម្ពស់ ការរស់នៅ ប្រជាពលរដ្ឋនៅតំបន់ នេះឱ្យមានការរីកចម្រើន ក្នុងរយពេល ១៥ឆ្នាំកន្លងមកនេះ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

adm

Leave a Reply

Your email address will not be published. Required fields are marked *