ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យទទួលអំណោយពីសប្បុរសជននិងបន្តចុះចែកអំណោយជូនពលរដ្ឋ ១០០០ គ្រួសារ រស់នៅតំបន់បិទខ្ទប់ជាអំណោយគាំពារសង្គម

ភ្នំពេញ៖  អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយពីសប្បុរសជន លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់ សិន ខូ អិលធីឌី និងផ្សារខេស៊ី ។ បន្ទាប់ពីទទួលអំណោយរួចរាល់ លោកអភិបាលខណ្ឌ
បន្តចុះចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០០០ គ្រួសារ ដែលរស់នៅសង្កាត់កាកាបទី២។ ចំណែកទីតាំងចែកអំណោយនៅក្នុងបរិវេណផ្សារខេស៊ី ដូចគ្នាស្ថិតនៅភូមិ ចំការឪឡឹកទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

នាឱកាសអញ្ជើញចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារ ដែលរស់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក អភិបាលខណ្ឌបានថ្លែងថា ការបិទខ្ទប់ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេច បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។

ទាំងនេះជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឱ្យមានការចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម ហើយរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា អំណោយដែលទទួលបានពីលោក ឃិត ឈឿន មាន អង្ក ១០ បាវ ត្រីខកំប៉ុង ៥កេះ ទឹកសុទ្ធ១០កេះ ទឹកត្រី១០យួរ ទឹកសុីអុីវ១០យួរ និងថវិការ១លានរៀល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *