ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក និងកម្លាំងនគរបាលខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមត្រីខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនមនុស្ស ចំនួន១២នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣២៦ ផ្ទះលេខ២០ ក្រុម៣៣ ភូមិ៥ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បញ្ជាឲ្យកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង មានទីតាំងនៅជិតផ្សារនាគមាស ដែលជាកន្លែងប្រមូលផ្តុំដោយក្រុមយុវជន យុវនារី ចូលលេង ភ្លេចផ្ទះ ភ្លេចសាលារៀន វក់ងុបនឹងល្បែងស៊ីសង បង្កឲ្យមានករណីចោរ ឆក់ ប្លន់ នឹងមានបងតូច បងធំជាដើម ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការភ័យខ្លាច ដោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបជាក់ស្តែង ហើយក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យដែលជាអ្នកញៀនល្បែង ចំនួន១២នាក់ ក្នុងនោះប្រុស១០នាក់ ស្រី២នាក់។

អាជ្ញាធរខណ្ឌ បានបន្តថា ក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាំងមួយចំនួន រួមមាន៖ ទូរហ្គេមបាញ់ត្រី ចំនួន៤គ្រឿង, ទូរហ្គេមបៀ ចំនួន៥គ្រឿង, កុំព្យូរទ័រចំនួន៤គ្រឿង នឹងសម្ភាមួយចំនួនទៀត។

ក្រោយពីប្រតិបត្តិការចប់ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាំង រួមទាំងនាំខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក ទីតាំងខាងលើសមត្ថកិច្ចបានធ្វើការឃ្លុំបេបិទជាបណ្ដោះអាសន្ន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *