ព័ត៌មានជាតិ

បង្ក្រាប​ទីតាំង​ជល់​មាន់ សមត្ថកិច្ច​បាធាយ ចាប់​បានតែ​ម៉ូតូ​១០​គ្រឿង មាន់​ជល់​ចំនួន ០២​ក្បាល ឯ​ក្រុម​ពួក​លួច​លេងល្បែង​ជល់​មាន់​ទាំងនោះ រត់គេចខ្លួន​បាត់អស់​


​ស្រុក​បាធាយ​៖ សមត្ថកិច្ច​បាធាយ​បាន​ចុះទៅ​បង្ក្រាប​ដល់ទី​តាំង​ជល់​មាន់ ធ្វើ​ឲ្យ ក្រុម​ពួក​លួច​លេងល្បែង​ជល់​មាន់​ទាំងនោះ បាន​រត់គេចខ្លួន​បាត់​អស់ ដោយ​បន្សល់ទុក​នូវ​វត្ថុតាង​មួយចំនួន ម៉ូតូ​ចំនួន ១០​គ្រឿង មាន់​ជល់​ចំនួន ០២​ក្បាល​។​

នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយពី​ទទួលបាន​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ខាងជើង​ទំនប់​អូរ​ជ្រៃ​ខាងលិច​ភូមិ​បែក​ពាង​ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម មានការ​លូច​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​)​ភ្នាល់​ដាក់​លុយ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​លោក​វរសេនីយ៍ឯក សំ ណា​ល់ អធិការនគរបាល​ស្រុក​បាធាយ បាន​ដឹកនាំ​កម្លាំង​អធិកា​ដ្ឋា​ន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជាលា សំបូរ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តាំង​ក្រាំង និង​មានការ​សម្របសម្រួល​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម​។

​សមត្ថកិច្ច យើង​បាន​ចុះទៅ​បង្ក្រាប​ដល់ទី​តាំង​ជល់​មាន់​នោះ​ភ្លាមៗ ដោយ​ទីតាំង​នោះ ផ្លូវ​ចូល​មានការ​លំបាក​ធ្វើដំណើរ ពេល​សមត្ថកិច្ច​ចុះទៅ​ដល់​ក្រុម​ពួក​លួច​លេងល្បែង​ជល់​មាន់​ទាំងនោះ បាន​រត់​គេចខ្លួនបាត់ អស់ ដោយ​បន្សល់ទុក​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ÷ – ម៉ូតូ​ចំនួន ១០​គ្រឿង – មាន់​ជល់​ចំនួន ០២​ក្បាល – ជញ្ជីង​ថ្លឹង​មាន់​ចំនួន ០១ – កន្ត្រក​ដាក់​មាន់​ចំនួន ០៦​។ ចំពោះ​វត្ថុតាង​បាន​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ ដើម្បី ធ្វើការ​ស្រាវជ្រាវ​បន្ដ ៕​ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *