ព័ត៌មានជាតិ

វីវរហើយលោកអភិបាលខេត្តបាត់ដំបងបញ្ជាឲ្យលោកស្នងការជាផ្លូវការហើយទីតាំងបញ្ជល់មាន់អត់ច្បាប់ជ្រកក្រោមស្លាក កាស៊ីណូនៅស្រុកភ្នំព្រឹក ដែលមានម្ចាស់ឈ្មោះ លោក ស

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានថ្លែងប្រាប់ ថាលោកបានណែនាំទៅលោកស្នងការផ្លូវការហើយ ហើយលោកស្នងការនឹងចាត់វិធានការផ្លូវច្បាប់។
ប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានរាយការណ៍មកជាបន្តបន្ទាប់មកថាទីតាំងបញ្ជល់មាន់យ៉ាងធំគ្មានច្បាប់អនុញ្ញាត ដែលជ្រកក្រោមស្លាកកាស៊ីណូមួយកន្លែង ស្ថិតនៅចំណុច ច្រក អូររំដួល ភូមិ អូរថ្មី ឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក កំពុងបើកលេងបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេង ដោយមិនឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធជាពិសេស អាជ្ញាធរខេត្តបាត់ដំបងមានវិធានការ ទប់ស្កាត់ ក៏ដូចជាបង្ក្រាបទាល់តែសោះ ។
សេចក្តីរាយការណ៍ដដែលនេះបានបន្តឲ្យដឹងទៀតថាទីតាំងបញ្ជល់មាន់នៅក្នុងកាស៊ីណូនេះ មានបុរសម្នាក់ឈ្មោះ ស  ជាអ្នកចាត់ចែង រត់ការជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីបើក លេងដោយខុសច្បាប់ ហើយបុរស ម្នាក់នេះក៏ត្រូវបានមជ្ឍដ្នានប្រជាពលរដ្ឋរស់នៅខេត្ត បាត់ដំបងជាពិសេសប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹកបានបង្ហើបថាគឺជាបុគ្គលម្នាក់ដែលមានអំណាច យ៉ាងសម្បើមដែលសមត្ថកិច្ចល្មមៗមិនហ៊ានទៅក្បែរនោះទេ។
ប្រភពបន្ថែមថាទីតាំងជល់មាន់ខាងលើនេះគេបានចាត់ចែងបង្កើតនូវកម្មវិធីពិសេសៗ រួមមានដូចជាជល់លើកពានរង្វាន់ចាប់ពី២០លានរៀល រហូតដល់ ៤០ លានរៀល ឯណោះ ដើម្បីជល់យកពានលេខ១ផងដែរ។បើតាមប្រភពពីក្រុមអ្នកជល់មាន់បានប្រាប់ថា ទីតាំងបញ្ជល់មាន់នេះ គេចាប់បើកបញ្ជល់នៅ រៀងរាល់ថ្ងៃ ព្រហស្បតិ៍ និងថ្ងៃ សៅរ៍ ដោយក្នុងមួយគូៗ គេភ្នាល់ ដាក់លុយចាប់ពី ២០លាន ឡើងទៅទៀតផង។ ជុំវិញការបើកលេងបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេងនៅក្នុងកាស៊ីណូខាងលើនេះ ត្រូវ បានមជ្ឍដ្ឋានប្រជាពលរដ្ឋលើកឡើងថាប្រសិនបើកគ្មានការឃុបឃិតគ្នា ជាមួយសមត្ថកិច្ច ពាក់ ព័ន្ធនោះទេប្រាកដណាស់ថា មិនអាចបើកលេងយ៉ាងបានរលូនរហូតមកដល់សព្វថ្ងៃនេះបានដែរ។
យ៉ាងណាមិញប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថាតើថ្នាក់ដឹកនាំខេត្តបាត់ដំបង ជាពិសេសលោក ឧត្តមសេនីយ៍ សាត គីមសាន ស្នងការនគរបាលខេត្តបាត់ដំបងដែលទើបឡើងកាន់តំណែងថ្មី មានវិធានការចុះទៅបង្ក្រាបដែររឺទេ ខណៈដែលប្រទេសកម្ពុជាយើងកំពុងទទួលរងនូវ រលកទី២ នៃជំងឺកូវីត១៩ ដែលរាជរដ្ឋាភិបាលកំពុងព្រួយបារម្ភ ជាពិសេសជាងនេះទៀតតាមរយៈ ក្រសួងសុខាភិបាលក៏បានហាម ប្រាមមិនឲ្យមានការប្រមូលផ្តុំគ្នាទៀតផង។
មួយវិញទៀតបើតាមច្បាប់របស់ប្រទេកម្ពុជាបានហាមមិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅល្បែងស៊ីសងក្នុងកាស៊ីណូណាមួយជាដាច់ខាតចុះហេតុអ្វីបានបុគ្គលឈ្មោះ ស រូបនេះដែលជាជនជាតិខ្មែរហ៊ានប្រកាសបើកល្បែងស៊ីសងភ្នាល់ដាក់លុយទាំងបំពានច្បាប់បែបនេះទៅវិញ។
ពាក់ព័ន្ធនឹងល្បែងស៊ីសងខាងនេះលោកអធិការស្រុកភ្នំព្រឹកបានប្រាប់អង្គភាពសារព័ត៌មាន ASK-POST តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០នេះថា៖ ទីតាំងនេះបានិងយូហើយៗលោកថាគេមានច្បាប់។ លោកថានឹងសុំគោលការថ្នាក់លើដើម្បីចុះពិនិត្យសិនព្រោះលោកទើបតែមកកាន់ដំណែងថ្មី ក្នុងនោះដែលោកអធិការស្រុកក៍បានបន្តទៀតថា លោកនឹងចាត់ឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី សាត គីមសាន ស្នងការនគរបាលខេត្តបាត់ដំបងដែលទើបតែឡើងកាន់ដំណែងថ្មីបានប្រាប់អង្គភាពសារព័ត៌មាន ASK-POST តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា៖ លោកមិនទាន់បានទទួលព័ត៌មាន(ល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់) នេះទេលោកស្នងការខេត្តបានបន្តទៀតថា ឲ្យទាក់ទងទៅអ្នកនាំពាក្យស្នងការនគរបាលខេត្តទៅព្រោះលោករវល់ប្រជុំមិនមានពេលបកស្រាយច្រើន។ ប៉ុន្តែចុងក្រោយលោកស្នងការខេត្តបានប្រាប់ថាលោកនឹងបញ្ជាឲ្យកម្លាំងជំនាញចុះទៅពិនិត្យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *