ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការណែនាំពីចង្អុលបង្ហាញពី
លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ
លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានដឹកនាំក្រុមការងារមានក្រុមប្រឹក្សាសង្កាត់ ភូមិ យុវជនសសយក សណ្តាប់ធ្នាប់ និងប្រជាការពារភូមិ បន្តចុះចែកម៉ាស់ក្រណាត់អាចបោកទឹកប្រើបានដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈរដ្ឋបាលខណ្ឌសែនសុខ
និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងចុះផ្សព្វផ្សាយណែនាំពីវិធីការពារជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទួល ប្រគេនដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ តាមទីសាធារណៈ តាមផ្សារ ម៉ូតូឌុប និងអ្នករត់កង់បី អាជីករ ក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី អស់ចំនួន ១០០០ម៉ាស់៕
ដោយ៖ ទូច រ៉ាវុធ
Related Articles
រាជរដ្ឋាភិបាល សងថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ អាចនឹងធ្វើឡើងនៅចុងខែកក្កដា ឬដើមខែសីហា
ភ្នំពេញ ៖ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះ ឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ ។សម្ដេចតេជោមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ១៩ មកដល់ប្រជាពលរដ្ឋ ។ រហូតមក ទល់ពេល គឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក ។សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិន នៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្កា ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ ជូនវិញ ។ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យកំណត់ថ្ងៃ ឱ្យចំថ្ងៃភ្ជាប់ជាមួយសៅរ៍និងអាទិត្យ ពោលគឺ ឈប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ រួចសៅរ៍និងអាទិត្យ ដែលអាចមន្រ្តីរាជការ ឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង ៕ ដោយ ៖ រតនា
គួរឲ្យរន្ធត់! មួយគ្រួសារស្លាប់ទាំងអស់ មានឪពុក ម្ដាយ និងកូនតូចអាយុ១ឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូទៅបុករថយន្ត Camry នៅស្រុកសំបូរ
ក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តកាមរីស្វិត ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-2100 បុកជាមួយម៉ូតូពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូមួយគ្រួសារគ្នា៣នាក់ មាន ឪពុក ម្ដាយ និងកូនតូចម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិ៧ ក្រចេះ ស្ទឹងត្រែង ចំណុចស្ពានតាកុត នៅភូមិសង្គម ឃុំសណ្ដាន់ ស្រុក សំបូរ ខេត្តក្រចេះ។ តាមប្រភពអ្នកនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកាមរីស្វិតពណ៌ខៀវ បើកមកពីជើងទៅត្បូង បោះពួយយ៉ាងលឿនដល់ចំណុចកើតហេតុរថយន្ត បានវ៉ារថយន្តធំមួយគ្រឿង វ៉ាឆេ្វងដៃ រីឯម៉ូតូបើកពីត្បូងទៅជើង ក៏បានវ៉ារម៉កឆ្វេងដៃដែរ ក្នុងទិសដៅបញ្ជ្រាសគ្នា បណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្ដងទៅ។ តាមរបាយការណ៍នគរបាលស្រុកសំបូរបានឲ្យដឹងថា រថយន្ដបង្កអ្នកបើកបរឈ្មោះ ផល ដែន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដីសម្បទានកាកុដ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។ ចំណែកជនរងគ្រោះអ្នកបើកម៉ូតូ ឈ្មោះ សំរឿន ផល្លា ភេទប្រុស […]
ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ពាក់ព័ន្ធការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត របស់កម្ពុជា
ភ្នំពេញ ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចេញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ស្ដីពីករណីពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា។ ជាក់ស្ដែង នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មានជាបឋមមួយចំនួន ដូចខាងក្រោម៖ ១៖ សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ុង ស្រុកណាងរឹង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។ ២៖ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ ៣៖ តំណាងអ្នកសម្របសម្រួល […]