ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិឬស្សីទី៣ បានប្រទះឃើញសពបុរសម្នាក់ នៅសតែគ្រោងឆ្អឹង បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍នៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង ៥ និង ០០ នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០ នៅក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ព័ត៌មានបឋមពីប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បានបញ្ជាក់ថា មានក្មេងៗបាននាំគ្នាទៅកាប់ដើមត្រខុប ក៏បានឃើញសាកសព នៅសល់តែគ្រោងឆ្អឹង នៅជាប់និងដើមត្រខុប រួចបានរត់មកប្រាប់នាក់ភូមិឲ្យរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ រួចក៏មានប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ជនរងគ្រោះទំនងជាបុរសម្នាក់ដែលមានវ័យជាង ៤០ឆ្នាំ និងមាន មុខរបរជាអ្នកធ្វើជាងជួសជុលកង្ហារ និងឆ្នាំងបាយ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចបានរាយការណ៍ទៅខាងជំនាញពិនិត្យកោសល្យវិច័យ នៅមិនទាន់បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអ្វីឲ្យពិតប្រាកដនោះទេ៕ ដោយ% ទូច រ៉ាវុធ