ព័ត៌មានជាតិ

ដំណឹង!! ក្រសួងធម្មការ ហាមការដើររៃអង្គាសបច្ច័យតាមទីសាធារណៈ ដែលនាំឱ្យបាត់បង់តម្លៃពុទ្ធសាសនា នៅឱកាស…

ក្រសួងធម្មការ និងសាសនា នាពេលថ្មីៗនេះ បានណែនាំដល់អាចារ្យ និងគណៈកម្មការវត្ត ហាមដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ ទីប្រជុំជន គេហដ្ឋាន ។ល។ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងតម្លៃព្រះពុទ្ធសាសនា នៅក្នុងឱកាសបុណ្យកឋិនទាន ដែលចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ ៣១ ខែតុលា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ផងដែរថា រាល់ការរៀបចំបុណ្យកឋិនទាន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការការពារកូវីដ១៩ ព្រមទាំងអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល គឺត្រូវរៀបចំឱ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស ក្រមា កន្សែង ឬប្រើប្រាស់ក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឱ្យបានយ៉ាងតិច១ម៉ែត្រកន្លះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *