ខេត្តព្រះវិហារ៖ឃាតកម្មមួយបានកើតឡើងនៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២០។
ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលស្រុកជាំក្សាន្ត ចុះធ្វើការស្រាវជ្រាវ ស៊ើបស៊ើបអង្កេតលើករណីនេះជាបន្ទាន់។ជាលទ្ធផលសមត្ថកិច្ចបានជីករណ្ដៅរកឃើញសាកសពជនរងគ្រោះ ឈ្មោះ ហូយ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ នៅចំណុចដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលត្រូវបានជនសង្ស័យជាប្ដី ឈ្មោះ ស៊ិន ស៊ឺម ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកងទ័ព រស់នៅភូមិឃុំកើតហេតុ បានវាយសម្លាប់ក្នុងជម្លោះហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៣០នាទី។
ករណីនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ៕