ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ …

(រាជធានីភ្នំពេញ): ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ស្ថិតនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ “ការប្រារព្វពិធីនេះ គឺជាយុទ្ធនាការដ៏ធំមួយ ក្នុងគោលបំណង ផ្សព្វផ្សាយការយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែប ប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងសាហាវឃោឃៅ”៕

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាបបានប្រកាសជាផ្លូវការ…

កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប  ហើយដែលពិធីប្រកាសជាផ្លូវការ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម ។ល។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម ដើម្បីបន្តធានាបរិយាកាសបោះឆ្នោតអសាកលឆ្នាំ២០២៤ ឱ្យបានល្អប្រសើរ..!

(ភ្នំពេញ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៤ខាងមុខនេះផងដែរ។ប្រសាសន៍ណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាសហអធិបតីពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមន្រ្តីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបទៀត។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ទោះបីបរិយាកាសជារួមនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ប៉ុន្តែបទល្មើសចារកម្មនានា អំពើមនុស្សឃាត អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ព្រមទាំងសកម្មភាពអនាធិបតេយ្យ រួមទាំងទំនាស់ផ្សេងៗ នៅតែបន្តកើតឡើង ដែលជះឥទ្ធិពលដល់ចិត្តសាស្ត្រ និងជីវភាពសង្គម ជាពិសេសអាចក្លាយជាកម្មវត្ថុនៃការចោទប្រកាន់អំពីការគំរាមកំហែង និងរិះគន់ផ្នែកនយោបាយពីសំណាក់មជ្ឈដ្ឋានអគតិដែលមានទស្សនៈទុដ្ឋិនិយមលើរាជរដ្ឋាភិបាល។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានណែនាំអាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការបង្ការ ទប់ស្កាត់ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពស្របតាមច្បាប់ ព្រមទាំងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសទាំងនោះ ហើយរាល់បទល្មើសដែលកើតឡើង […]

ព័ត៌មានជាតិ

លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្មដឹកកូនត្រីពូជជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង…

(កំពង់ឆ្នាំង): នៅព្រឹកថ្ងៃទី04/12/2023 លោក ស្រៀង ម៉េងហួត នឹងលោកស្រី ហៃ សៀងហួយ បានដឹកនាំក្រុមការងារផ្នែកវារីវប្បកម្ម ដឹកកូនត្រីពូជជូនប្រជាពលរដ្ឋនៅក្នុងភូមិអូតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប្រភេទកូនត្រីអណ្តែងដែលមានចំនួន(105ប៊ីដុង ដោយក្នុងមួយប៊ីដុងមាន: ចំនួន4kg សរុប420kg) ក្រោយពីដឹកកូនត្រីពូជនឹងបានលែងចូលស្រះរួចរាល់លោកក៏បានបង្ហាត់បង្រៀនពីរបៀបថែទាំនឹងបច្ចេកទេសក្នុងការចិញ្ចឹមនឹងអោយចំណីធ្វើយ៉ាងណាដើម្បីអោយត្រីធំធាត់តាំងពីចាប់ផ្តើមលែង រហូតដល់បានទទួលផល ទន្ទឹមនឹងនោះដែរលោកក៏បានប្រាប់ថា មុននឹងចិញ្ចឹមដើម្បីទទួលបានផលល្អ គឺត្រូវតែរៀនពីលក្ខណ:បច្ចេកទេសនឹងការថែទាំអោយមានជាចំណេះដឹងមូលដ្ឋានជាមុនសិន ចាំចិញ្ចឹមទើបការចិញ្ចឹមនោះបានផលល្អហើយលើសពីនេះទៀតត្រូវពិនិត្យជាក់ស្តែងទៅលើទីតាំងចិញ្ចឹមសិន តើមានប្រភពទឹកគ្រប់គ្រាន់ដែរឬអត់ ហើយទើបមានការកំណត់ប្រភេទពូជត្រីតាមក្រោយ។ ហើយជាចុងក្រោយលោក ស្រៀង ម៉េងហួត នឹងលោកស្រី ក៏បានលើកទឹកចិត្តនឹងផ្តល់អនុសាសន៍យ៉ាងច្រើនអោយបងប្អូនប្រជាពលរដ្ឋកុំទុកដីអោយនៅទំនេរ គួរតែបន្ថែមមុខរបរទៅលើការចិញ្ចឹមដូចជា(ត្រី+កង្កែប+អន្ទុង+មាន់ទា ជាដើម(។ល។ សំរាប់បងប្អូនណាដែលមានបំណងក្នុងការចិញ្ចឹមឬចង់បន្ថែមមុខរបរផ្នែកកសិកម្មនេះអាចទំនាក់ទំនងរៀនដោយមិនគិតថ្លៃតាមរយ:លេខទូរស័ព្ទខាងក្រោម: (016 35 76 89- 088 30 20 651)។អត្តបទដោយ:ទូច រ៉ាវុធ

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ) បើកកិច្ចប្រជុំពង្រឹងសមត្ថភាព សមាជិកសមាជិកាអ្នកសារព័ត៌មាន ព្រមផ្សព្វផ្សាយចាងហ្វាងទាំងអស់មកធ្វើបច្ចុប្បន្នភាពផងដែរ…

ថ្ងៃចេញផ្សាយៈ ថ្ងៃទី០២ខែ​ធ្នូឆ្នាំ២០២៣(ភ្នំពេញ): នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អឹម អេស ជេ (AE MSJ) បើកកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ដើម្បីពង្រឹងសមត្ថភាពក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពសមាជិក និងស្តាប់មតិយោបល់ផ្សេងៗពីបញ្ហាប្រឈមនានារបស់សមាជិកក្នុងការប្រកបអាជីពសារព័ត៌មានផងដែរ។កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីសំណាក់ លោកជាចាងហ្វាង អគ្គនាយកសារព័ត៌មាន និងសមាជិកសមាជិកាប្រមាណជិត ១០០នាក់ ដែលរៀបចំឡើងនៅស្នាក់ការកណ្តាលសមាគមន៍ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសាព័ត៌មាន AE MSJ បានលើកឡើងថា៖ បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងជួបប្រទះនូវការលំបាកមួយចំនួនក្នុងការបំពេញបែបបទស្នើសុំបន្តអាជ្ញាប័ណ្ណសុំច្បាប់ផ្សេងៗ ស្របពេលដែលក្រសួងព័ត៌មាន កំពុងរឹតបណ្តឹងព្រមទាំងធ្វើបច្ចុប្បន្នភាពផងដែរ។លោកប្រធានសមាគមបានប្រាប់ទៅសមាជិកសមាជិការបស់ខ្លួនថា ក្នុងនាមអង្គភាពសារព័ត៌មាននិមួយយើងត្រូវបំពេញបែបបទ និងឯកសារឲ្យបានគ្រប់គ្រាន់ស្របច្បាប់ ដើម្បីឲ្យខ្លួនយើងមានតម្លៃក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យស្របតាមគោលការណ៍របស់ក្រសួងព័ត៌មាន។ លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានឲ្យគ្រប់បណ្តាអង្គភាពត្រូវធ្វើបច្ចុប្បន្នភាព បន្តអាជ្ញាប័ណ្ណ និងអ្នកមិនទាន់បានបន្តអាជ្ញាប័ណ្ណត្រូវប្រញាប់រូសរាន់បំពេញបែបបទស្នើសុំឲ្យបានទាន់ពេលវេលា។លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា «ពេលនេះក្រសួងតម្រូវឲ្យអង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ត្រូវធ្វើរបាយការណ៍ដាក់ទៅក្រសួងឲ្យមុនថ្ងៃទី៣១ […]

ព័ត៌មានជាតិ

សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ) បើកកិច្ចប្រជុំពង្រឹងសមត្ថភាព សមាជិកសមាជិកាអ្នកសារព័ត៌មាន ព្រមផ្សព្វផ្សាយចាងហ្វាងទាំងអស់មកធ្វើបច្ចុប្បន្នភាពផងដែរ…

ថ្ងៃចេញផ្សាយៈ ថ្ងៃទី០២ខែ​ធ្នូឆ្នាំ២០២៣ (ភ្នំពេញ): នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អឹម អេស ជេ (AE MSJ) បើកកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ដើម្បីពង្រឹងសមត្ថភាពក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពសមាជិក និងស្តាប់មតិយោបល់ផ្សេងៗពីបញ្ហាប្រឈមនានារបស់សមាជិកក្នុងការប្រកបអាជីពសារព័ត៌មានផងដែរ។ កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីសំណាក់ លោកជាចាងហ្វាង អគ្គនាយកសារព័ត៌មាន និងសមាជិកសមាជិកាប្រមាណជិត ១០០នាក់ ដែលរៀបចំឡើងនៅស្នាក់ការកណ្តាលសមាគមន៍ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសាព័ត៌មាន AE MSJ បានលើកឡើងថា៖ បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងជួបប្រទះនូវការលំបាកមួយចំនួនក្នុងការបំពេញបែបបទស្នើសុំបន្តអាជ្ញាប័ណ្ណសុំច្បាប់ផ្សេងៗ ស្របពេលដែលក្រសួងព័ត៌មាន កំពុងរឹតបណ្តឹងព្រមទាំងធ្វើបច្ចុប្បន្នភាពផងដែរ។ លោកប្រធានសមាគមបានប្រាប់ទៅសមាជិកសមាជិការបស់ខ្លួនថា ក្នុងនាមអង្គភាពសារព័ត៌មាននិមួយយើងត្រូវបំពេញបែបបទ និងឯកសារឲ្យបានគ្រប់គ្រាន់ស្របច្បាប់ ដើម្បីឲ្យខ្លួនយើងមានតម្លៃក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យស្របតាមគោលការណ៍របស់ក្រសួងព័ត៌មាន។ លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានឲ្យគ្រប់បណ្តាអង្គភាពត្រូវធ្វើបច្ចុប្បន្នភាព បន្តអាជ្ញាប័ណ្ណ និងអ្នកមិនទាន់បានបន្តអាជ្ញាប័ណ្ណត្រូវប្រញាប់រូសរាន់បំពេញបែបបទស្នើសុំឲ្យបានទាន់ពេលវេលា។ លោកបណ្ឌិត ម៉េង […]

ព័ត៌មានជាតិ

កិច្ចសំណេះសំណាលរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយសមាជិកសមាជិកានៃសមាគមអ្នកសារព័ត៌មានក្នុងទិសដៅចូលរួមអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា…

ថ្ងៃចេញផ្សាយៈ December 1, 2023 រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន។ កម្មវិធីជួបជុំនេះក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ ជាងនេះទៅទៀតការជួបជុំជាមួយអ្នកសារព័ត៌មានដែលជាសមាជិកតំណាងឲ្យសមាគមនីមួយៗក៏បានយល់ដឹងស៊ីជម្រៅបន្ថែម។ពីរចក្ខុវិស័យនានាដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើបទបង្ហាញផ្សេងៗក្នុងគោលបំណងឲ្យបានស៊ីជម្រៅទាំងអស់គ្នា។ យ៉ាងណាមុិញសមាជិក សមាជិកា តំណាងសមាគមនីមួយៗមានអារម្មណ៍ និងសម្ដែងការពេញចិត្តចំពោះអ្វីដែលជាចក្ខុវិស័យរបស់ឯកឧត្តម នេត្រ ភាត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងនៅចំណុចល្អៗសម្រាប់ដំណើរការក្នុងវិស័យព័ត៌មាននៅកម្ពុជា។