ភ្ភ្នំពេ÷កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃការិយាល័យកំរិតធ្ងន់ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល ធ្វើការបំបែកសំណុំរឿងពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មសំលាប់ក្មេងស្រីដោយទំលាក់ចូលក្នុងទឹកអូរមួយ នៅចំណុចភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី មានករណីប្រទះឃើញសាកសពក្មេងស្រីម្នាក់ស្លាប់នៅក្នុងប្រលាយអូរ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ សាកសពមានឈ្មោះ ផល ផានិត ភេទស្រី អាយុ ១២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រត្តិបត្តិការនេះធ្វេីឡេីងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងសម្របសម្រួលដោយ លោក គុជ […]
Month: November 2021
សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែងនៅសង្កាត់ចោមចៅ២
ភ្នំពេញ៖ទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែងនៅសង្កាត់ចោមចៅ២ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបដិយដកហូតសម្ភារៈមួយចំនួន។កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពបានឲ្យដឹងថាករណីមានប្រជាពលរដ្ឋរាយការថាទីតាំងខាងលើមានលួចលាក់បើកល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល សង្កាត់ចោមចៅទី២ បានចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើដើម្បីមានវិធានការបង្រ្កាប។ ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះ លបលួចភ្នាល់មាន់តាមប្រព័ន្ធអនឡាញ ប្រាកដមែន ក្នុងប្រតិត្តការនេះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈមួយចំនួនដូចជា៖ កៅអីជ័រចំនួន ៣១, ទូរទស្សន៍មួយគ្រឿង, ម៉ូនីទ័រចំនួនពីរគ្រឿង, ស៊ីវីយូ ចំនួនពីរគ្រឿង, កុំព្យូទ័រ យួរដៃ ចំនួន១គ្រឿង, ម៉ូតូចំនួន២គ្រឿង យកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី២៕
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន •••
នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា នៅគេហដ្ឋានសព ស្ថិតក្នុងភូមិអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងត្រកូលកសិករ។ ឯកឧត្តមចាប់ផ្ដើមការដំបូងជាគ្រូបង្រៀននៅស្រុកសន្ទុកខេត្តកំពង់ធំ នាឆ្នាំ១៩៦៤ និងជាបន្ទាប់បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាឥស្សរជននយោបាយជាន់ខ្ពស់ និងកាន់តួនាទីជាអនុប្រធានទី១រដ្ឋសភារហូតដល់ទទួលមរណភាព។ ថ្នាក់ដឹកនាំស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ បានផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និងបានអញ្ជើញគោរពវិញ្ញាណក្ខន្ធជាបន្តបន្ទាប់។ តាមកម្មវិធីបុណ្យ សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នឹងត្រូវដង្ហែរចេញពីគេហដ្ឋានឆ្ពោះទៅកាន់ភូមិកំណើត ភូមិត្រពាំងជ្រៃ ឃុំបល្លង្គ […]
បេីកដំណើរការឡើងវិញរថយន្តក្រុង និងកាណូត ដោយបម្រើដឹកជញ្ជូនប្រជាពលរដ្ឋមិនយកលុយរយៈពេល៦ថ្ងៃ
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS)រាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS)ដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតយោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ ២០២១ ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CyBus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករនឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនិងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមខ្សែរត់ដូចខាងក្រោម៖១- រថយន្តក្រុង- ខ្សែទី១ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងវាលស្បូវ- ខ្សែទី២ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយ៍ចំណតរថយន្តំក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។- ខ្សែទី៣ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដលស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។- ខ្សែទី៤A: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។ខ្សែទី៤៧: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីចោមចៅ។២- កាណូតៈ ចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។ សេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឱ្យជិះដោយមិនបង់ប្រាក់រយៈពេល […]
បញ្ជូនខ្លួនមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀត ទៅសាលាដំបូងខេត្តក្រចេះ ករណីប្រើហិង្សាលើក្មេងស្រី…
ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួនមេបញ្ជាការនិងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ១រូប ទៅកាន់សាលាដំបូងខេត្តក្រចេះ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរស្រាវជ្រាវតាមនីតិវិធី អស់រយៈពេល២ថ្ងៃ នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ជនសង្ស័យទី១ មានឈ្មោះ ទេព ហ៊ុយ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ និងជនសង្ស័យទី២ មានឈ្មោះ គឹម សុវណ្ណារឹទ្ធ តួនាទីជា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺធ្វើឡើងបន្ទាប់ពីមានបញ្ជារផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លើករណីប្រើអំពើហឹង្សាទៅលើក្មេងស្រី២នាក់ ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឲ្យរងរបួស បច្ចុប្បន្នកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ គូសបញ្ជាក់ថា ករណីវាយធ្វើបាប និងទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជា១០យប់ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរីករាយ ដែលកម្ពុជាសម្រេចបាននូវភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយទទួលបានលទ្ធផលល្អប្រសើរ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ-១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១, ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ-១៩ […]
ស្លាប់រស់ព្រោះឆ្កែមួយក្បាល ចាប់វាយខ្នោះ មេបញ្ជាការអាវុធហត្ថ ក្នុងករណីប្រើអំពើហិង្សា ធ្វើទារុណកម្ម លើកូនឈ្នួល (អ្នកបម្រើ)
ខេត្តក្រចេះ៖ លោក ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ឆ្នាំ ឋានន្តរស័ក្តិវរសេនីយ៍ត្រី ជាមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថចាប់វាយខ្នោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្នុងករណីប្រើហិង្សា និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មូលហេតុ ឃាត់ខ្លួន លោក ទេព ហ៊ុយ ដោយសារប្រើហិង្សាវាយធ្វើបាប និងធ្វើទារុណកម្មទៅលើក្មេងស្រីទាំង២នាក់ដែលជាកូនឈ្នួលមប្រើក្នុងផ្ទះ កើតហេតុកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។ យោងតាមលិខិត សេចក្តីប្រកាសព័ត៌មាន របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើនៅរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដោយអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឲ្យដឹងថា មន្រ្តីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងធ្វើការស៊ើបអង្កេតជាបឋម តាមនិតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងដំបូងខេត្តក្រចេះ។ ចំណែក ក្មេងស្រីរងគ្រោះទាំង២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី […]