ព័ត៌មានជាតិ

Update: អគ្គិភ័យឆេះឃ្លាំងស្ដុកអាល់កុល នៅខណ្ឌកំបូល សមត្ថកិច្ចបានបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់៣៦ឡាន

ភ្នំពេញ ៖ អគ្គីភ័យឆេះឃ្លាំងស្ដុកអាល់កុល នៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានពន្លត់ដោយជោគជ័យ ក្រោយមានការអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច។ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាក់ថា ឃ្លាំងដែលត្រូវអគ្គីភ័យឆាបឆេះនេះ គឺមានថៅកែជាជនជាតិចិន ប៉ុន្ដែជួលពីជនជាតិខ្មែរ។ ខណៈមូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីការទុសេខ្សែរភ្លើង។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់ទឹកអស់ចំនួន៣៦ឡាន ក្នុងនោះ ឡានទឹករបស់រដ្ឋបាលខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើទឹក៥ឡាន, បុរីដង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើទឹក៤ឡាន, អង្គភាព៩១១ ចំនួន០២គ្រឿង ប្រើទឹក២ឡាន, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើទឹក១៥ឡាន, អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើទឹក៦ឡាន, ក្រុមហ៊ុនលោកឧកញ៉ា លី គឹមហេង ចំនួន០១គ្រឿង ប្រើទឹក២ឡាន, ឡានស្រុកអង្គស្នួលចំនួន០២គ្រឿង ប្រើទឹក២ឡាន។ ដោយឡែក ទំហំនៃការខូចខាត ឃ្លាំងស្តុកទំហំ១៦ម៉ែត្រ គុណ២៥ម៉ែត្រ បានបំផ្លាញសម្ភារអស់ទាំងស្រុង ប៉ុន្ដែមិនបានបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២០ រកឃើញរថយន្ដដឹកលើសទម្ងន់ ជាង៥០ម៉ឺនគ្រឿង មានការថយចុះ ០.៩៧% បើធៀបនឹងឆ្នាំ២០១៩

ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ឆ្នាំ២០២០ មានរថយន្តលើសទម្ងន់កម្រិតកំណត់ ចំនួន៥៨៦ ១០៣គ្រឿង មានការថយចុះ ០.៩៧% បើធៀបនឹងឆ្នាំ២០១៩។ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារ ដែលសម្រេចក្នុងឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១។ យោងតាមរបាយការណ៍ នៃការអនុវត្តការងារ ក្នុងឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុប ចំនួន២ ១០៩ ៣៣០ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ដែលក្នុងនោះ៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៥៨២ ៨១៤គ្រឿង ,រថយន្តផ្ទុកលើសទម្ងន់ពី ៥%-១០% ចំនួន ៧៩គ្រឿង ,រថយន្តផ្ទុកលើសទម្ងន់ពី ១០%-២០% ចំនួន ២ ១៦៦គ្រឿង […]

ព័ត៌មានជាតិ

រន្ធត់! មនុស្ស៣នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្ដដឹកឈើ បុកជាមួយរថយន្ដដឹកទំនិញធុនធំ នៅស្រុកសំបូរ ខេត្តក្រចេះ

ក្រចេះ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដសាំយ៉ុងដឹកឈើ បុកជាមួយរថយន្ដដឹកទំនិញធុនធំ ក្នុងទិសដៅបញ្ច្រាសគ្នា នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ របាយការណ៍សមត្ថកិច្ចបានបង្ហាញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីទិសខាងត្បូង ទៅទិសខាងជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានមកបុករថយន្តម៉ាកហ៉ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3033 ពេញទំហឹង។ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបររថយន្ដបង្ក និងអ្នករួមដំណើរ២នាក់ស្លាប់ភ្លាមៗ។ ជនរងគ្រោះទី១៖ឈ្មោះ កង រតនា អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ (អ្នកបើកបរ), ទី២៖ឈ្មោះ សុខ ថាល់ អាយុ២៨ឆ្នាំ (អ្នករួមដំណើរ) និងទី៣៖ឈ្មោះ សោម ផល្លា អាយុ១៨ឆ្នាំ (អ្នករួមដំណើរ)។ ដោយឡែក អ្នកបើករថយន្ដដឹកទំនិញ ឈ្មោះ ជា សុជាតិ អាយុ២៥ឆ្នាំ រត់គេចខ្លួនពីកន្លែងកើតហេតុ។ […]

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២

ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព គេហទំព័រ ASK-POST ទើបទទួលបាននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕ដោយ%ទូច រ៉ាវុធ

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ អញ្ជើញ តួសម្តែងរឿង «ទុំទាវ២០២១» ធ្វើអោយប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ចូលបំភ្លឺ នៅថ្ងៃទី១០កុម្ភៈ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាពិន័យ និង លើកសរសើរ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញតួសម្តែងរឿង «ទុំទាវ២០២១» ទាំងអស់ ក្នុងផេក Hokima ដើម្បីចូលមកបំភ្លឺ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។ តួសម្តែងទាំងអស់ ដែលគេស្គាល់ច្បាស់ថា ឈ្មោះ អាជី អាម៉ី ជាអ្នកលក់ឡេ និង ពូកែជេរ តាម Online ត្រូវចូលខ្លួនមកបំភ្លឺអោយទាន់ពេលវេលាតាមការកំណត់ជាកំហិត បើមិនដូច្នេះ ទេ ក្រសួងនឹងបន្តនីតិវិធីវិធានការតាមផ្លូវច្បាប់ដោយការចាំបាច់ ៕

ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ២៨នាក់ និងដកហូតដាវសាំម៉ូរ៉ៃមួយចំនួន នៅមហាវិថីចោមចៅ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងចំពៀមកៅស៊ូប្រមូលផ្តុំគ្នាបំរុងធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលធ្វើការបង្ក្រាបឃាត់ខ្លួនយកទៅសាកសួរចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃប្រមូលផ្តុំគ្នា និងជិះម៉ូតូអូសដាវធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលបានចុះទៅដល់ចំណុចកើតហេតុ ដោយឃើញជនសង្ស័យកំពុងប្រមូលផ្តុំគ្នា ក៏ធ្វើការឃាត់ឆែកឆេររកឃើញដាវសាំម៉ូរ៉ៃ ចំនួន៥ដើម និងចំពៀមកៅស៊ូ១ ទើបឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ យកទៅអធិការដ្ឋាន នរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យត្រួតពិនិត្យរឿងឡានទឹក ទៅដល់កន្លែងឆេះមិនបាញ់ទឹកពន្លត់ ហើយនៅតថ្លៃ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា មានករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុ ហើយមិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យ បែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះ។ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់បែបនេះក្នុងពេលអញ្ជើញប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ ឆ្លើយទៅនឹងភាពខុសឆ្គងរបស់មន្ត្រីពន្លត់អគ្គិភ័យនេះ សម្តេចក្រឡាហោម ស ខេង បានស្នើទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ពិនិត្យ និងត្រូវលុបបំបាត់ឱ្យខានតែបាន។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បែបនេះ «ឡានទៅដល់ហើយបញ្ឈរច្រូងនៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថាសមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។ […]