ភ្នំពេញ៖ មនុស្សរស់នៅក្នុងសង្គម គឺត្រូវមានការយល់គ្នា សាមគ្គីគ្នា ចេះស្រឡាញ់គ្នា ទើបសមជាពលរដ្ឋល្អ ជាពិសេស គឺរាល់ពេលមានរវល់ ឬ ទុក្ខម្តងម្កាល នោះគ្មានអ្នកណាក្រៅពីអ្នកជិតខាងជួយខ្នះខ្នែងនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ បើយើងជាមនុស្សមានចិត្តចង្អៀតចង្អល់ចំពោះអ្នកជិតខាងជុំវិញខ្លួន សួរថាពេលមានរវល់ ឬក៏ទុក្ខ តើបានអ្នកណាមកក្បែរ។ ជាក់ស្តែង ដូចជាស្ត្រីម្នាក់នេះអ៊ីចឹង បានធ្វើឲ្យមហាជនមានការហួសចិត្ត និងគួរឲ្យស្អប់ជាខ្លាំង ក្រោយពីបានឃើញឥរិយាបទរបស់គាត់ចេញមកឆ្កាងដៃឆ្កាងជើងដូចមនុស្សទើបចេញពីព្រៃ បង្កជម្លោះឡើងបែកផ្សែង ជាមួយគ្រួសារមួយដែលកំពុងមានទុក្ខជាទម្ងន់ ខណៈពួកគាត់កំពុងរៀបចំពិធីដង្ហែសពដែលត្រូវជាប្តីជាឪពុកឡើងលើមាន។ រឿងហេតុ គឺដោយសារស្ត្រីរូបនេះដែលមិនចេះស្តាប់ហេតុផល ពោលជាមនុស្សដែលត្រូវបានដឹងថាគ្មានញាតិក្នុងភូមិរាប់រក បានផ្ទុះកំហឹងរឿងធ្វើមានក្រោមខ្សែភ្លើងរបស់គាត់ដែលកាត់តាមមុខផ្ទះគ្រួសារសព បើទោះជាខាងអគ្គិសនី និងខាងម្ចាស់មានធានាថាអត់មានបញ្ហាអ្វីកើតឡើងក៏ដោយ។ក្នុងនោះ ដែរ បើ យោងតាមរយៈ គណនីហ្វេសប៊ុកឈ្មោះ Sëäv Fäng ដែលត្រូវជាកូនស្រីបង្កើតរបស់សពដែលបានទទួលមរណភាពខាងលើនេះ បានបង្ហោះវីដេអូពីទិដ្ឋភាពទំនាស់នេះ និងសរសេររៀបរាប់សម្តែងនូវការហួសចិត្តថា៖ «ហួសចិត្តសុំស៊ែរម្នាក់មួយផង បងប្អូន ក្រុមគ្រួសារខ្ញុំកំពុងតែមានទុក្ខគាត់នៅបន្ថែមទុក្ខមកអោយពួកខ្ញុំទៀត ចិត្តមនុស្សពិតជា ចង្អៀតចង្អល់មែន»។ ក្រោយមក គណនីជាកូនស្រីសពខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា៖ «បញ្ជាក់ មិនមែនរោងបុណ្យចូលដីគាត់ទេ គឺខ្សែភ្លើងរបស់គាត់កាត់មុខផ្ទះរបស់ខ្ញុំ »។ ជាមួយគ្នានេះផងដែរ ឃើញថាបងប្អូនអ្នកលេងហ្វេសប៊ុកជាច្រើនដែលមានការហួសចិត្តនឹងស្ត្រីរូបនេះជាខ្លាំង បានដាក់ឲ្យយ៉ាងចាស់ៗដៃថា៖ […]
Month: October 2020
បញ្ហាប្រឈមកាន់តែថយចុះ, អភិបាលខេត្តពោធិ៍សាត់ បានផ្លាស់ប្តូរ ពីការដោះស្រាយ២ដង ក្នុងមួយសប្តាហ៍ មកដោះស្រាយ២សប្តាហ៍ មួយ១ដង ដោយថ្ងៃទី៨តុលាដោះស្រាយបាន៣៣ករណី
ពោធិ៍សាត់៖ ថ្លែងក្នុងវេទិកាសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ ដូចសព្វមួយដង, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពីមុនយើងដោះស្រាយ២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែឥឡូវនេះយើងដោះស្រាយ២សប្តាហ៍ មួយ១ដង នេះដោយសារតែជម្លោះ ក៏ដូចជាបញ្ហាប្រឈមកាន់តែថយចុះ។ ឯកឧត្តមបានថ្លែងបែបនេះ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុកក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលឯកឧត្តមតែងតែជួបជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយនាពេលនេះ។ យន្តការដែលយើងកំពុងតែដើរនេះ គឺជាយន្តការវេទិកាសាធារណៈ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញឱ្យថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការក្នុងជីវភាពរស់នៅជាក់ស្តែង។ ជានិច្ចជាកាល ឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១-ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ […]
កម្មកររោងចក្រ ១៥នាក់ រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង និងរថយន្តកុងតឺន័រ នៅលើផ្លូវជាតិលេខ៥
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រវាងរថយន្តក្រុងដឹកកម្មកររោងចក្រ បុកជាមួយរថយន្តកុងតឺន័រម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7910 សឺមីរ៉ឺម៉ក ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ព្រះសីហនុ 4A-3483 បើកបរដោយឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដូង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រីឯរថយន្តក្រុងដឹកកម្មកររោងចក្រ ម៉ាក HYUNDAI ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3B-4649 ដឹកកម្មកររោងចក្រមកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ មកធ្វើការនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រីឯអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានចុះរត់គេចខ្លួនបាត់ផងដែរ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យខូចខាតរថយន្តទាំងពីរគ្រឿង និងរងរបួសមនុស្ស ១៥នាក់ (ស្រាល) ស្រីទាំងអស់ ដែលជាកម្មកររោងចក្រ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មូលហេតុគឺបណ្ដាលមកពីការបើកបរខ្វះការទទួលខុសត្រូវ […]
គួរឲ្យរន្ធត់! មួយគ្រួសារស្លាប់ទាំងអស់ មានឪពុក ម្ដាយ និងកូនតូចអាយុ១ឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូទៅបុករថយន្ត Camry នៅស្រុកសំបូរ
ក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តកាមរីស្វិត ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-2100 បុកជាមួយម៉ូតូពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូមួយគ្រួសារគ្នា៣នាក់ មាន ឪពុក ម្ដាយ និងកូនតូចម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិ៧ ក្រចេះ ស្ទឹងត្រែង ចំណុចស្ពានតាកុត នៅភូមិសង្គម ឃុំសណ្ដាន់ ស្រុក សំបូរ ខេត្តក្រចេះ។ តាមប្រភពអ្នកនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកាមរីស្វិតពណ៌ខៀវ បើកមកពីជើងទៅត្បូង បោះពួយយ៉ាងលឿនដល់ចំណុចកើតហេតុរថយន្ត បានវ៉ារថយន្តធំមួយគ្រឿង វ៉ាឆេ្វងដៃ រីឯម៉ូតូបើកពីត្បូងទៅជើង ក៏បានវ៉ារម៉កឆ្វេងដៃដែរ ក្នុងទិសដៅបញ្ជ្រាសគ្នា បណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្ដងទៅ។ តាមរបាយការណ៍នគរបាលស្រុកសំបូរបានឲ្យដឹងថា រថយន្ដបង្កអ្នកបើកបរឈ្មោះ ផល ដែន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដីសម្បទានកាកុដ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។ ចំណែកជនរងគ្រោះអ្នកបើកម៉ូតូ ឈ្មោះ សំរឿន ផល្លា ភេទប្រុស […]
អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលចំណាយថវិកាសាងសង់ ជាង៦៦ម៉ឺនដុល្លារអាមេរិក ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគាអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលចំណាយថវិកាសាងសង់អស់ជាង៦៦ម៉ឺនដុល្លារអាមេរិក។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងកោតសរសើរដល់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការបង្ក្រាបបទល្មើស ទទួលបានជោគជ័យយ៉ាងច្រើន ទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូ ក៏ដូចជាថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាល និងកិច្ចការពារបុណ្យជាតិនានា។នាយឧត្តសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ភាពជោគជ័យទាំងនេះ គឺបានមកពីកិច្ចសហការគ្នា បានយ៉ាងល្អរវាងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ទាំងនគរបាល និងកងរាជអាវុធហត្ថ ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការបង្ក្រាបបទល្មើស។ចំណែក លោក ឃួង ស្រេង បានលើកឡើងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ បានរក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញបានល្អ ហើយដើម្បីធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាពថែមទៀតនោះជាទិសដៅរបស់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបន្តយុទ្ធនាការយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។បន្ថែមពីនេះ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក, […]
សាហាវណាស់!អង្គុយពួនសម្ងំចាំវា យ មិត្តរួមការងាររហូតស្លា ប់ទាំងពរកូនជាប់ដៃ (មានវីដេអូ)
សាហាវណាស់!ហេតុការណ៍យ៉ាងរន្ធត់មួយកើតឡើងទៅលើ បុរសជាកម្មករហាងនំម្នាក់ ត្រូវកម្មករហាងនំដូចគ្នា យកញញួរមកវា យ ក្បាលបណ្តាលឲ្យរងរបួស ធ្ង ន់រហូតដល់ស្លា ប់ ចោល កូនប្រុសដែលកំពុងពរនៅដៃ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧និង៥៨នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងលក់នំយីហោផ្ទះនំខេក ទីតាំងលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ។ជនសង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ ទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅកន្លែងកើតហេតុខាងលើ (រត់គេចខ្លួន)។ សាកសពឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ស្លាកស្នាមនៅលើខ្លួនសព ៖ ស្នាមជាំហើមពោរដាច់រយះទក់សាច់នៅក្បាលខាងក្រោយចំនួន២កន្លែង។យោងតាមការបំភ្លឺពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ជាកម្មករធ្វើនំបានឲ្យដឹងថា នៅម៉ោង៧និង០០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រូបគេបានចូលក្នុងបន្ទប់កាត់នំតែម្នាក់ឯង លុះនៅម៉ោងកើតហេតុខាងលើ […]
រដ្ឋបាលរាជធានីភ្នំពេញ សោកស្ដាយចំពោះទង្វើរបស់ក្រុមកម្មករ ក្រុមហ៊ុន ស៉ីនទ្រី ដែលមិនព្រមចេញឡានទៅប្រមូលសំរាម តាមការព្រមព្រៀង
ភ្នំពេញ ៖ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៉ីន ទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀង ក្នុងកិច្ចប្រជុំរកដំណោះស្រាយ កាលពីថ្ងៃម្សិលមិញ។ នេះបើតាមសេចក្ដីជូនដំណឹងថ្មីមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពសារព័ត៌មាន ASK-POST ទទួលបាននៅព្រឹកថ្ងៃនេះ។ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងដូចខាងក្រោម៖ * ទី១. ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ * ទី២. ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ * ទី៣. សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ […]
ដំណឹង!! ក្រសួងធម្មការ ហាមការដើររៃអង្គាសបច្ច័យតាមទីសាធារណៈ ដែលនាំឱ្យបាត់បង់តម្លៃពុទ្ធសាសនា នៅឱកាស…
ក្រសួងធម្មការ និងសាសនា នាពេលថ្មីៗនេះ បានណែនាំដល់អាចារ្យ និងគណៈកម្មការវត្ត ហាមដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ ទីប្រជុំជន គេហដ្ឋាន ។ល។ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងតម្លៃព្រះពុទ្ធសាសនា នៅក្នុងឱកាសបុណ្យកឋិនទាន ដែលចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ ៣១ ខែតុលា ឆ្នាំ២០២០។យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ផងដែរថា រាល់ការរៀបចំបុណ្យកឋិនទាន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការការពារកូវីដ១៩ ព្រមទាំងអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល គឺត្រូវរៀបចំឱ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ចំពោះពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស ក្រមា កន្សែង ឬប្រើប្រាស់ក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឱ្យបានយ៉ាងតិច១ម៉ែត្រកន្លះ៕
បើករថយន្តចេញកម្មវិធីគេមួយកន្លែង ខឹងរថយន្តដឹកដែកបើកបត់ពីមុខសុីផ្លេមិនអែប ដេញកាក់ផ្ទុះកំហឹងដាក់គ្នាបង្កហិង្សាបណ្ដាលឲ្យរងរបួសរៀងខ្លួនផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍
ចេញផ្សាយ ថ្ងៃទី October 8, 2020 បើករថយន្តចេញកម្មវិធីគេមួយកន្លែង ខឹងរថយន្តដឹកដែកបើកបត់ពីមុខសុីផ្លេមិនអែប ដេញកាក់ផ្ទុះកំហឹងដាក់គ្នាបង្កហិង្សាបណ្ដាលឲ្យរងរបួសរៀងខ្លួនផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ ភ្នំពេញ: មនុស្សប្រុសស្រី ៤នាក់បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿងទើបនឹងចេញពីកម្មវិធីមួយកន្លែងបំណងត្រឡប់ទៅផ្ទះ ខឹងរថយន្តស្ទូចដឹកដែកបើកបត់ពីមុខស៊ីផ្លេមិនអែប បើកដេញកាក់ ផ្ទុះកំហឹងប្រតាយប្រតប់ដាក់គ្នាមួយប្រាវបណ្ដាលឲ្យរងរបួសទាំងសងខាងសមត្ថកិច្ចចុះទៅឃាត់ខ្លួន។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ដល់សមត្ដកិច្ចកើតឡើងកាលពីវេលាម៉ោង១០និង១០ នាទីយប់ថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២០ នៅចំណុចស្តុប២៤ ម៉ោង តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីភាគីរថយន្តហុីយ៉ាន់ដាយស្តារិចបានប្រាប់ឲ្យដឹងថាមុនកើតហេតុពួកគេមានគ្នាបួននាក់ប្រុសបី ស្រីមួយ បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-5632ទើបនឹងចេញពីកម្មវិធីគេមួយកន្លែង បំណងត្រឡប់ទៅផ្ទះវិញ ដោយធ្វើតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច លុះដល់កែងនឹងផ្លូវ ១០០៣ ក៏មានរថយន្តស្ទូចដឹកដែកមួយគ្រឿងម៉ាក់ហុីយ៉ាន់ដាយក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3E-5755បើកបរដោយយុវជនម្នាក់រួមនិងយុវជនម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ ទិសដៅ ពីត្បូងទៅជើងឆ្លងកាត់ផ្លូវឧកញ៉ាម៉ុងរិទ្ធី បត់ឆ្វេងដៃឆ្ទុះទៅទិសខាងលិច ដោយខឹងបើកបត់ កន្ទុយរថយន្តផ្នែកខាងក្រោយ ប៊ិះប៉ះរថយន្តរបស់ ខ្លួនហើយស៊ីផ្លេមិនអែប និងស៊ីញ៉ូវភ្លើងដាក់សុំទៅមុនមិនព្រមឲ្យទៅ ក៏បានបើករថយន្តដេញរហូតមកដល់ចំណុចកើតហេតុខាងលើ រួចសួរនាំក៍កើតជារឿងទាស់សំដីដាក់គ្នាដោយខាងភាគីរថយន្តដឹកដែកថាគេគ្នាខុសអីផងមករឿងគេ ដោយខ្លាំងរៀងខ្លួនកើតជាហិង្សាប្រតាយប្រតប់គ្នាបណ្ដាលឲ្យមានរបួសរៀងរៀងខ្លួន ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ភាគីទាំងសងខាងសួរនាំ។ ក្រោយកើតហេតុសមត្ថកិច្ចបាននាំភាគីសងខាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីធ្វើការសួរនាំបន្ត ក្រោយមកភាគីទាំងសងខាងបានសុំទោសគ្នារៀងខ្លួនដើម្បីបញ្ចប់រឿងរួចសមត្ថកិច្ចធ្វើកំណត់ហេតុ និងមានអ្នកមកធានាត្រឹមត្រូវទើបសមត្ថកិច្ចឲ្យត្រឡប់ទៅវិញរៀងខ្លួន៕
ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជួនជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅកាន់អយ្យការអមសាលាដំបូងខេត្ត
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៧ តុលា ២០២០ ជនសង្សយ័ជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៤នាក់ ស្រី០១នាក់រួមជាមួយនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ *ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ស្វាយរៀងនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤.៥ ខែតុលា ឆ្នាំ២០២០កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀងនិងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជយ័និងកម្លាំងប៉ុស្តិរដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ០១លើកដោយបានឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់ចំនួន០៤នាក់ ស្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន:-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ០៣កញ្ចប់)ទម្ងន់១៩១.៦ក្រាម-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង-ទូរសព្ទ័ដៃ០៣គ្រឿង-រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារះវេចខ្ចប់មួយចំនួនទៀត។ប្រភព ជា_រដ្ឋាប្រធានសាខាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាពប្រចាំខេត្តស្វាយរៀង