ព័ត៌មានជាតិ

ទំនាស់​ពាក្យសំដី ប្អូនថ្លៃ​វាយ​សម្លាប់​បងថ្លៃ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​

បាត់ដំបង​៖ កាលពី​ថ្ងៃ ចន្ទ ទី​១៣ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី នៅក្នុង​ក្រុមទី​១៣ ភូមិ​អូរ​តាន​ប់ សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ករណី​ឃាដកម្ម មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ហៀ​ប យាន ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ ជា​ប្អូនថ្លៃ​បាន​យក​ដំបង​ជ្រុង​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​អ៊ឹង ងួន​ហាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដែល​ត្រូវជា​បងថ្លៃ រហូត​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ​។ ​នៅពេល​កើតហេតុ​ភ្លាមៗ និង​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​យោបល់​របស់លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បាន​អនុវត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហៀ​ប យ៉ាន បាន​ភ្លាមៗ ដើម្បី​មក​ធ្វើការ​ស្រាវជ្រាវ​។ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាពថា មូលហេតុ​ខ្លួន​វាយ​សម្លាប់​ជនរងគ្រោះ​ជា​បងថ្លៃ គឺ​ផ្តើមឡើង​ពី​ទំនាស់​ពាក្យសំដី​ជាមួយគ្នា​។ ​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​ការិយាល័យ​ជំនាញ […]

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា បញ្ជាក់ថា ឥឡូវនេះ បទល្មើស​ព្រៃឈើ ចូលទៅ​កាប់​យ៉ាង​ស្ងាត់ស្ងៀម ប្រើប្រាស់​ឧបករណ៍​ទំនើប ដើម្បី​គេច​ពី​កម្លាំង​សមត្ថកិច្ច​

ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា គឺ​នៅមាន​មួយចំនួនទៀត ដែល​ចូលទៅ​កាប់​យ៉ាង​ស្ងាត់ស្ងៀម ដែល​ប្រើប្រាស់​នូវ​ឧបករណ៍​ទំនើប ដែល​គេច​ពី​សមត្ថកិច្ច ហើយ​សម្តេច​ថ្លែងថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​អ្នកដឹកនាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ មានការ​លេចធ្លោ​ខ្លាំងក្លា​ណាស់ ដែល​តាមរយៈ​បង្ក្រាប​ធ្វើឱ្យ​មានការ​ធូរស្បើយ នៅ​ទូទាំងប្រទេស ទាំង​ការកាប់​ព្រៃឈើ មានការ​ដ៏​គគ្រឹកគគ្រេង​ពីមុន ឥឡូវ​ត្រូវបាន​ធូរស្បើយ ប៉ុន្តែ​ក៏​នៅ​មិនទាន់​អស់​ដែរ​។​ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី​ខួប​លើក​ទី​២៧ ថ្ងៃកំណើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣/ ១៤ កក្កដា ២០២០) នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំពូល ។ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានផ្តល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន អំពី​ការការពារ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​នៅ​កម្ពុជា​។ សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍ថា ដោយសារ​មាន​ទំនុកចិត្ត​ព​រាជរដ្ឋាភិបាល បានប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា […]

ព័ត៌មានជាតិ

អភិបាលខណ្ឌចំកាមន ចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ ចំនួន០២កន្លែង លួចបើក ផ្គើននិងបំរាមរបស់អាជ្ញាធរ

ភ្នំពេញ ៖ ទីតាំងអាជីវកម្មខារ៉ាអូខេ ចំនួន០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន លួចបើកផ្គើមទៅនិងបំរាមរបស់អាជ្ញាធរក្រុង ដែលអនុញាតិឲ្យកែប្រែពីក្លឹបកំសាន្ត-ខារ៉ាអូខេ ទៅជាភោជ្ជនីយដ្ឋាន ត្រូវបានអាជ្ញាធរដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំកាមន ចុះត្រួតពិនិត្យរកឃើញ​ កាលពីយប់ថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។ មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីការបើកអាជីវកម្មខារ៉ាអូខេឡើងវិញ គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំកាមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ ចំនួន០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ក្រោយពីក្រុមការងារពិនិត្យរួចមកឃើញថា ទីតាំងអាជីវកម្មខាងលើ នៅបើកដំណើរការខារ៉ាអូខេជាធម្មតា។ ដូចនេះ ក្រុមការងារបានណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយឲ្យប្រែក្លាយទីតាំងខាងលើនេះ ទៅជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ ហើយប្រសិនបើនៅតែផ្គើនលួចបើកបន្តទៀតអាជ្ញាធរ និងបិទទីតាំងទាំងនោះចោលតែម្តង។ សូមបញ្ជាក់ថា កាលពីពេលថ្មីកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ […]

ព័ត៌មានជាតិ

មន្ត្រីនគរបាលពាក់ស័ក្ដិ៤កន្លះម្នាក់ បើករថយន្តល្បឿនលឿន ជ្រុលទៅបុកជញ្ជាំងឃ្លាំងមួយកន្លែង បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ

ភ្នំពេញ​ ៖ មន្ត្រីនគរបាលពាក់ស័ក្ដិ៤កន្លះម្នាក់ បើករថយន្តទំនើបក្នុងល្បឿនលឿន ជ្រុលទៅបុកជញ្ជាំងឃ្លាំងមួយកន្លែង ពេញទំហឹង បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០ ត្រង់ចំណុចក្បែរប៉ុស្តិ៍ទួលសង្កែ២ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស ពាក់ស័ក្ដិ៤កន្លះ បម្រើការងារនៅក្រសួងមហាផ្ទៃ ស្នាក់នៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បើករថយន្តមួយគ្រឿង ម៉ាក ISUZU MU-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង១៨០០ ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវរាងកាងផងនោះ ទើបបួងចង្កូតមិនទាន់ ក៏ជ្រុលជ្រុលទៅបុកផ្ទប់នឹងជញ្ជាំងឃ្លាំងមួយកន្លែង បណ្តាលឲ្យខ្ទាច៥ម៉ែត្រ អ្នកបើកបរបាក់.កស្លាប់ភ្លាមៗ នៅក្នុងរថយន្តតែម្ដង។ ចំណែករថយន្តរងការខូចខាតខ្ទេចអស់មួយជំហៀងខាងមុខ ផ្នែកខាងឆ្វេងរថយន្ត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែង រីឯសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅឯវត្តពោធិ៍ចិតតុង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ%ទូច រ៉ាវុធ

ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យ២នាក់ចាប់យកវត្ថុតាងថ្នាំញៀន១កញ្ចប់។ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។  នគរបាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះទី១ឈ្មោះ ឆន ស្រី មុំ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី២ឈ្មោះ ម៉ា ប៉ូរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបន្ទជួលជាមួយគ្នា។លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ខាងលើគឺលោកបានដឹកនាំកម្លាំងចុះធ្វើល្បាតក្នុងមូលដ្ឋានដោយមានការសង្ស័យក៍សុំគោលការលោកអធិការដើម្បីចូលឆែកឆេក្នុងបន្ទប់ជួលនោះទើបរកឃើញថ្នាំញៀ១កញ្ចប់នៅក្នុងហោរប៉ាវ រសប់ឈ្មោះ ឆន ស្រី មុំ ទើបឃាត់ខ្លួនពួកគេតែម្តង។ ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តក្នុងទឹកនោមឃើញថាពួកគេមានផ្ទុកនូវសារធាតុញៀនទាំងពីនាក់។បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិ៕ ដោយ៖ ទូច រ៉ាវុធ

ព័ត៌មានជាតិ

ឃាតករ​ជា​ប្តី សម្លាប់​ប្រពន្ធ ដោយ​យក​ពូថៅ​ញាត់​ចូលក្នុង​មាត់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​

​ភ្នំពេញ​៖ ឃាតករ​ដែល​សម្លាប់​ប្រពន្ធ​ខ្លួនឯង ហើយ​យក​ពូថៅ​ញាត់​ចូលទៅក្នុង​មាត់​ប្រពន្ធ​នោះ រួច​រត់​គេចខ្លួនបាត់​រយៈពេល​២​ថ្ងៃ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​មានជ័យ ឃាត់ខ្លួន​ហើយ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​ ​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ កើតឡើង​នៅវេលា​ម៉ោង ៧ យប់ ថ្ងៃ​សៅរ៍ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ស្តិ​ត​នៅត្រង់ចំណុច​ក្នុង​ខ្ទម​សង់​លេ​ី​ដី​ឡូ​មួយកន្លែង នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ ​សព​ស្ត្រី​រងគ្រោះ​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ដោយមាន​វ័យ​ប្រហែល​៣០​ឆ្នាំ សព្វថ្ងៃ​ស្នាក់​ស្ត្រី​រងគ្រោះ​ស្នាក់​ក្នុង​ខ្ទម​ជាមួយនិង​ប្តី​នៅត្រង់ចំណុច​កើតហេតុ និង មានមុខ​របរ ជា​អ្នក​រើស​អេតចាយ​ជាមួយគ្នា ។​ ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​បាន​ដេកស្លាប់​ក្នុង​ខ្ទម តែ​មិនដឹងថា​ជា​ករណី​អ្វី​ពិតប្រាកដ ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ​មើលឃើញ​មាន​ដង​ពូថៅ​នៅក្នុង​មាត់​ជនរងគ្រោះ និង​មាន​ស្នាម​ឈាម​តិចតួច​ផងដែរ ទើប​រាយការណ៍​ប្រាប់​បន្ត​ដល់​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ខណ្ឌ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ក្រុង រួមទាំង​គ្រូពេទ្យ​ជំនាញ​ចុះមក​ពិនិត្យ ទៅលើ​ស្ត្រី​ដែល​ស្លាប់ ហ​ហើយ​ក្នុង​ហេតុការណ៍​ខាងលើ​នេះដែរ មិនឃើញ​បុរស​ត្រូវជា​ប្ដី នៅ​កន្លែងកើតហេតុ​នោះទេ ហើយ​ជនរងគ្រោះ​ក៏​គ្មាន​សាច់ញាតិ​ផងដែរ ។​ ​បន្ទាប់ពី​មន្ត្រី​ជំនាញ​កោសល្យវិច័យ​បាន​ពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ​ជាង​២​ម៉ោង ទើប​បញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​ឃាតករ យក​ដង​ពូថៅ​ញាត់​មាត់ បណ្ដាល​ឲ្យ​ស្លាប់ និង​ដាក់​ការសង្ស័យ​ជំហាន​ដំបូង គឺជា​ប្ដី​របស់​ជនរងគ្រោះ​តែម្ដង ៕​ដោយ​៖​ទូច រ៉ាវុធ

ព័ត៌មានជាតិ

សម្តេច​តេ​ជោ បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ កុំឱ្យ​មានការ​ធ្វេសប្រហែស ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចំនួន​១៥​នាក់​ទៀត​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជានៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ នេះ បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំឱ្យ​មានការ​ធ្វេសប្រហែស​ឱ្យសោះ ក្រោយ​មាន​ករណី​នាំចូល​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​១៥​នាក់​ទៀត​។​ ​តាមរយៈ​បណ្តាញ​សង្គម Facebook សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖ សំខាន់​នៅពេលនេះ សូម​បង ប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យសោះ​។ ថ្មីៗ​នេះ​កម្ពុជា​យើង​មាន​អ្នកដំណើរ​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ១៥​នាក់​ទៀត ដែលមាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​កំពុង​ដាក់ឱ្យ​ព្យាបាល​ជាបន្ទាន់​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​កុំ​ធ្វេស ប្រហែស​ឱ្យសោះ ហើយ​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ឬ​ទឹក​អាល់ កុល​ជាប្រចាំ ហើយ​ត្រូវ​ពាក់​ម៉ាស​ការពារ​ឱ្យបាន​ត្រឹមត្រូវ​។ ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ និង ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួលបាន​ការអនុញ្ញាត ឱ្យ​បើក​ដំណើរការ ជាពិសេស​មន្ទីរពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវតែមាន​ទឹក​អាល់កុល ជែ​ល​សម្លាប់​មេរោគ និង​ម៉ាស សម្រាប់​អតិថិជន រួមទាំង​អ្នក ជំងឺ នឹង​បងប្អូន​មក​សួរសុខទុក្ខ​ពាក់​ការពារ​ចៀសវាង​ការឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ។ […]

ព័ត៌មានជាតិ

តើលោក គង់ ខេមរា ចៅក្រមសាលាដំបូង ខេត្តកោះកុង អាចជាប់គុកដូចស្ដ្រីជនជាតិចិនបុកចោរឆក់ស្លាប់ដែរឬទេ?

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះថា   ចំពោះការឃាត់ខ្លួន លោក គង់ ខេមរា ចៅក្រម អមសាលាដំបូង ខេត្តកោះកុង បញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដោយសារលោកបានបេីករថយន្តដេញចោរស្រីម្នាក់ដែលជិះម៉ូតូមួយគ្រឿងហេីយឆក់កាបូបលុយរបស់លោកនៅចំណុច ខាងត្បូងហាងបាយសុខហុក តាមបណ្តោយ ផ្លូវភ្នំពេញហាណូយក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ជ្រុលលឿនបុក បណ្តាលអោយចោរស្រីរូបនោះដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ តែម្តង។ សូមជម្រាបថាលោក គង់ ខេមរា គឺជាជនរងគ្រោះដែលត្រូវចោរឆក់ កាបូបលុយ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅខណ្ឌសែនសុខ បន្ទាប់មកលោកក៏បេីកឡានដេញតាមចោរឆក់ និងបានបុកចោរ អោយដួលបណ្ដាលអោយចោរឆក់នោះស្លាប់   ។ គួររំលឹកថា នារីជាជនជាតិចិនត្រូវចោរធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួន ហើយ ត្រូវបាននាងបើករថយន្តដេញបុកផ្ទប់នឹងជញ្ចាំងផ្ទះ គេបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ជាជនសង្ស័យឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង២៤៖១០នាទី នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤ ក្រុម២២ […]

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ

ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងអប់រំ នឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០»។ លោក រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។ យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំ យុវជន និងកីឡា នឹងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន៖ * គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវ លើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សងថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ អាចនឹងធ្វើឡើងនៅចុងខែកក្កដា ឬដើមខែសីហា

ភ្នំពេញ ៖ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះ ឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ ។សម្ដេចតេជោមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ១៩ មកដល់ប្រជាពលរដ្ឋ ។ រហូតមក ទល់ពេល គឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក ។សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិន នៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្កា ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ ជូនវិញ ។ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យកំណត់ថ្ងៃ ឱ្យចំថ្ងៃភ្ជាប់ជាមួយសៅរ៍និងអាទិត្យ  ពោលគឺ ឈប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ រួចសៅរ៍និងអាទិត្យ ដែលអាចមន្រ្តីរាជការ ឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង ៕ ដោយ ៖ រតនា