ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះអ្នកវិភាគមួយរូប ដែលរិះគន់ការឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាល ដល់ពលរដ្ឋជួបការលំបាក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រតិកម្មចំពោះអ្នកវិភាគមួយរូប ដែលបានរិះគន់លើការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាកក្នុងជីវភាព អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ ថ្លែងប្រតិកម្មក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា បណ្ឌិតរូបនេះមិនចេះអ្វីទាំងអស់ ហើយមានឈ្មោះជាបណ្ឌិតដោយគាត់បានប្រើពាក្យថា “១៨០០០រៀល” យកទៅធ្វើអ្វីកើត? ប៉ុន្តែបើទោះបីជា១៨០០០រៀល ក៏ដោយចុះ ខ្ញុំគិតថា វាប្រសើរជាងអត់ ហើយបើប្រជាពលរដ្ឋយល់ឃើញថាវាតិចពេក មិនចង់យកក៏ហីទៅចុះ រាជរដ្ឋាភិបាលកាន់តែអរដោយសារប្រជាពលរដ្ឋប្រឹងប្រែងដោយខ្លួនឯងដោយមិនពឹកពាក់រាជរដ្ឋាភិបាល»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា «សម្រាប់អ្នកវិភាគមួយចំនួនគេថាតិចណាស់ ខ្ញុំសូមស្នើថា បើអ្នកមានគ្រួសារអ្នកគួរតែប្រាប់គ្រួសាររបស់អ្នកថា កុំយកអី តិចតួចណាស់ រដ្ឋាភិបាលសូមអរគុណបើអ្នកនិយាយយ៉ាងដូច្នេះ ព្រោះរាជរដ្ឋាភិបាលមានបន្ទុកសម្រាប់ការកសាងប្រទេស មនុស្សច្រើនណាស់ យើងកំពុងតែបន្តជួយចំពោះក្រុមគ្រួសារទាំងឡាយ»។ «នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ពេលកូវីដដែលមានផលប៉ះពាល់ទៅដល់ជីវភាពប្រជាជន។ ប៉ុន្តែសូមបញ្ជាក់ថា នេះជាជំនួយឧបត្ថម្ភមិនមែនជាការចិញ្ចឹមទេ […]

ព័ត៌មានជាតិ

ដំណឹងសោកសៅ! ម្តាយលោក អេ ភូថង ទទួលមរណៈភាពមុននេះបន្តិច

ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់អធិរាជប្រដាល់គឺ លោក អេ ភូថង ដែលជាកំពូលអ្នកប្រដាល់ជើងចាស់របស់ខ្មែរយើង។ មុខនេះបន្តិច លោកបានបង្ហោះសារដ៏ក្រៀមក្រំមួយ នៅលើគណនីហ្វេសបុ៊ករបស់លោក ដោយសរសេររៀបរាប់ថា​ “ម្តាយខ្ញុំបានទៅចោលខ្ញុំហើយ” និងមានភ្ចាប់ជាមួយរូបភាពមួយសន្លឹក បង្ហាញថាម្តាយរបស់លោកបានទទួលមរណភាព។ បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំនេះ មានអ្នកគាំទ្រ ស្រលាញ់រាប់អានលោកជាច្រើនបង្ហោះសារចូលរួមរំលែកទុក្ខការបាត់បង់ម្តាយបង្កើតរបស់លោកគ្រូ៕

ព័ត៌មានជាតិ

ថ្ងៃនេះ តារា២ដួង បាត់បង់សមាជិកគ្រួសារដូចគ្នា! ម្ដាយ ម៉ែនឿន ទទួលមរណភាពមុននេះ

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាបានដឹងហើយថា តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅម៉ែនឿន ជាតារាស្រីដែលឈានជើងចូលសិល្បៈតាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ។ ដោយតារាស្រីរូបនេះ បានប្រើវេលាស្ទើរតែទាំងស្រុង ក្នុងវីស័យសិល្បៈ ហើយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏មានជិវភាពមិនសូវជាធូរធាប៉ុន្មានឡើយ។ យ៉ាងណាមិញ តារាស្រីជើងចាស់ ម៉ែនឿន មានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ មិនថាតួអង្គបែបណា ក៏អ្នកស្រីអាចធ្វើបានល្អជានិច្ច។ ហើយ ម៉ែនឿន ក៏មានអ្នកម្ដាយវ័យចាស់ ដែលត្រូវមើលថែទាំផងដែរ។ ដោយអ្នកស្រី តែងតែចំណាយពេលវេលាក្រៅពីការងារសិល្បៈ មកជួយមើលថែម្ដាយជានិច្ច។  ជាក់ស្ដែង មុននេះបន្តិច ក៏បានលឺដំណឹងថា អ្នកម្ដាយជាទីស្រលាញ់ របស់ ម៉ែនឿន បានទទួលមរណភាពហើយ ក្នុងអាយុ ៩៧ឆ្នាំ។ ហើយអ្វីដែលគួរអោយសង្វែគខ្លាំងនោះគឺអ្នកស្រីមិនបានទៅទាន់ដង្ហើមចុងក្រោយម្ដាយនោះទេ។  ក្នុងនោះដែរ ខាង ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារ អ្នកស្រី អ៊ុំ សក្ខណា ផង ដែលបាត់បង់ម្ដាយជាទីស្រលាញ់បែបនេះ៕  សូមទស្សនារូបភាពពខាងក្រោម៖  អ៊ុំ សក្ខណា រូបភាព តារាខ្មែរ

ព័ត៌មានជាតិ

ខាត់ សុឃីម ជួបទុក្ខធំ ដោយសារឪពុកទទួលមរណៈភាពនៅមុននេះ

សិល្បៈការនីពហុជំនាញ គឺអ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំដោយសារឪពុករបស់នាងបានទទួលមរណៈភាពនៅមុននេះបន្តិច។ លោក ខាត់ លាវ ដែលជាឪពុករបស់អ្នកនាង ខាត់ សុឃីម ក៏ដូចជាលោក ខាត់ ចំរើន បានទទួលមរណៈភាព ក្រោយពេលដែលលោកធ្លាប់មានជំងឺ ត្បៀតសសៃឈាមក្នុងខួរក្បាល ហើយក៏ធ្លាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ជាច្រើនលើក។ ដំណឹងមរណៈភាពរបស់លោក ខាត់ លាវ ត្រូវបានអ្នកសិល្បៈជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារ របស់អ្នកនាង ខាត់ សុឃីម ហើយក៏មានការចូលរួមផ្ញើរសាររំលែកទុក្ខជាច្រើនផងដែរនៅលើបណ្តាញសង្គម Facebook៕