Related Articles
ក្មេងស្ទាវជិះម៉ូតូប្រដេញគ្នាពេញដងផ្លូវត្រូវរថយន្តបើកបុកខ្ទប់នឹងបង្គោលភ្លើងបណ្ដាលឱ្យមនុស្ស០៥ៈនាក់ស្លា ប់បាត់បង់ជីវិតនឹង០៣ៈនាក់ទៀតរងរបួសធ្ងន់…
កណ្ដាល÷ក្មេងស្ទាវ០១ៈក្រុមកំពុងតែជិះម៉ូតូប្រដេញគ្នាពេញនៅលើដងផ្លូវត្រូវបានរថយន្តបើកមកបុករះខ្ទប់ជាមួយនឹងបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យមនុស្ស០៥ៈនាក់ស្លា ប់បាត់បង់ជីវិតនឹង០៣ៈនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង០១ៈនឹង៣០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី១៩ៈខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១១០ ត្រង់ចំណុចនឹងភូមិព្រែកដូង ក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។សពជនរងគ្រោះទាំង០៥ៈនាក់នឹងនាក់រងរបួសនោះមកដល់ពេលនេះនៅមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់ពួកគាត់នៅឡើយទេ។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញយុវជនឈាមរាវមួយក្រុមជិះម៉ូតូប្រដេញគ្នាពេញផ្លូវជាតិលេខ១១០ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកធុនត្រាពណ៌ឈាមជ្រូកមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ2BW-4386 បើកបរក្នុងល្បឿនលឿនហើយក៏បានរេចង្កូតមកបុករះចំពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះផ្លោងខ្ទាតទៅបោកខ្ទប់ជាមួយនឹងបង្គោលភ្លើងក្បែរចិញ្ចើមផ្លូវ ស្លា ប់បាត់បង់ជីវិតចំនួន០៥ៈនាក់ និង០៣នាក់ទៀតរងបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ចំណែកសាកសពជនរងគ្រោះទាំង០៥ៈនាក់ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានស្រាវជ្រាវនិងទំនាក់ទំនងទៅសាច់ញាតិនិងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕រាយការណ៍ដោយ: ទូច រ៉ាវុធ
ខេត្តបន្ទាយមានជ័យ មានទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារ ត្រូវជម្លៀសទៅរកទីសុវត្ថិភាព
បន្ទាយមានជ័យ ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋ ជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារ ត្រូវជម្លៀសទៅរកទីសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហើយជំនន់ទឹកភ្លៀងដែលមានប្រភពហូរមកពីប្រទេសថៃ និងទឹកភ្លៀងនៅក្នុងខេត្តផងនោះ បានជន់លិចក្រុង-ស្រុកចំនួន៦ ក្នុងចំណោម៩ក្រុង-ស្រុក ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាង១៥,០០០គ្រួសារ ចំណែកជាង ២,៧០០គ្រួសារទៀត ត្រូវបានជម្លៀសទៅរកទីទួលមានសុវត្ថិភាព។ ក្នុងនោះព្រឹកនេះលោក និងលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ចុះមកកាន់តំបន់ភូមិសាស្ត្រលិចទឹកនោះផងដែរ។ លោកថ្លែងថា៖ រាល់ប្រជាពលរដ្ឋដែលជួបអាសន្នខ្លាំង កងកម្លាំងជួយសង្គ្រោះបានជម្លៀសពួកគាត់ ទៅរកទីទួលមានសុវត្ថិភាព ចំណែកប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះខ្ពស់ៗផុតពីកម្រិតទឹកជំនន់ ក្រុមការងារក៏បានជួយរើប្រមូលរបស់របរអីវ៉ាន់ ដាក់ទៅលើធ្នើខ្ពស់ឱ្យមានសុវត្ថិភាពផុតពីទឹកផងដែរ។ លោកអភិបាលខេត្ត បានលម្អិតថា៖ ក្រុង-ស្រុកដែលរងផលប៉ះពាល់ទាំង៦នោះ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ចំណែកឯស្រុកចំនួនបី ដែលមិនទាន់រងផលប៉ះពាល់ខ្លាំង រួមមាន៖ ស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ៕
រថយន្តព្រូសផ្លាកលេខ ភ្នំពេញ 2AW-5134 បើកបុកម៉ូតូពីក្រោយ ស្លាប់ប្រពន្ធ ឯប្តីរបួសធ្ងន់
កំពង់ស្ពឺ៖ រថយន្តតូយ៉ូតាព្រូស បើកបុកម៉ូតូស្មាស់ពីក្រោយ បណ្តាលឱ្យប្រពន្ធស្លាប់នៅកន្លែងកើតហេតុ ចំណែកប្តីរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តនិងម៉ូតូ បានធ្វើដំណើរស្របទិសគ្នា ពីលិចទៅកើត ដោយមានម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-5033 ជិះគ្នា២នាក់ប្តីប្រពន្ធ អ្នកបើកឈ្មោះ ហង្ស សុវ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំ អ្នកជិះពីក្រោយឈ្មោះ កែវ ឃីម ភេទស្រី អាយុ៤៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្ត១គ្រឿងម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-5134 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ អ្នកជិះពីក្រោយបានស្លាប់នៅនឹងកន្លែងកើតហេតុ។ចំពោះអ្នករបួស ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។ ចំពោះសព ត្រូវបានក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។ […]