ខេត្តសៀមរាប: តាមសមត្ថកិចបានឲ្យដឹងថា រថយន្តបែនដឹកថ្ម ពីលើឈើពីក្រោមមួយគ្រឿង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្ក្រាប បន្ទាប់់ពីស៊ើបអង្កេតដឹងថា ឈ្មួញឈើដុះស្លែលួចបង្កប់ឈើក្រោមថ្ម នៅក្នុងរថយន្តដឹកថ្ម ។តាមសមត្ថកិច្ចថា ក្រោយការឃាត់រថយន្តដឹកថ្មបង្កប់មួយគ្រឿងនេះ ត្រូវជំនាញឆែកឆេរកឃើញឈើចំនួនប្រមាណជិត៦ម៉ែត្រគូប។លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដែលបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាប បានឲ្យដឹងថា ករណីបង្ក្រាបរថយន្តបែនដឹកថ្មលួចបង្កប់ឈើ គឺរថយន្តដឹកថ្ម៤ភៅ ម៉ាកពណ៌ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ3E ៩៣៩៥បានដឹកឈើអារប្រភេទ លេខ២ (ឈើទាល)ចំនួន១០៩ដុំស្មើនិង =៥,៩៩៦ម៉ែត្រគូប ។លោកបន្តថា ក្រុមការងារបានដឹកនាំយកមករក្សាទុកនិងធ្វើការវាស់វែងនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាបចាត់ការតាមផ្លូវច្បាប់ស្តីពីព្រៃឈើ។គួររម្លឹកថា រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប នៅស្រុកស្វាយលើនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។សមត្ថកិច្ចបានដឹងថា ម្ចាស់រថយន្តដឹកឈើរូបនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាម្ចាស់ដេប៉ូឈើមួយ កន្លែងហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ និងបន្តមកចែកចាយនៅក្នុងទីរួមខេត្តសៀមរាប។ប្រជាពលរដ្ឋបាននិយាយថា សកម្មភាពដឹកជញ្ជូនឈើនៅខេត្តសៀមរាប កើតមានយ៉ាងសកម្មដែលគេសង្ស័យថាសមត្ថកិច្ចជំនាញមួយចំនួនជាអ្នកបើកភ្លើងខៀវឲ្យមានបទល្មើសទាំងនេះកើតឡើង៕
Month: April 2022
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នយោបាយឈ្នះឈ្នះ បានបើកឱកាសឲ្យតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍
ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមេសា នេះសម្ដេចតេជោ ហ៊ុនសែន បានប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ ក្រោយពីបានសាងសង់ផ្លូវខ្វាត់ខ្វែងថ្មីដ៏ស្រស់ស្អាតរហូតដល់៣៨ខ្សែរួចជាស្ថាពរ និងបានកំពុងសាងសង់ព្រលាយន្តហោះថ្មី និងសមិទ្ធផលជាច្រើនទៀតនោះ។ខេត្តសៀមរាប គឺជាតំបន់អតីតសមរភូមិក្តៅតែបច្ចុប្បន្ននេះខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកាន់តែច្រើន ហើយមួយវិញទៀតការរីកចំរើននៃខេត្តនេះមិនមែនជាការចៃដននោះទេ គឺបានកើតចេញពីការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ២៩ធ្នូ១៩៩៨ ដែលជាការបញ្ចប់សង្រ្គាមពេញលេញនៅកម្ពុជា ។ឆ្លៀតក្នុងឱកាសនេះសម្ដេចក៏បានរំលឹកអំពីអ្នកនាំពាក្យរបស់អ៊ុនតាក់ផងដែរ ដែលឈ្មោះថា អែរិកហ្វល ដែលកាលនោះបានចោទថាកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ខណៈភាគីរដ្ឋាភិបាលជាអ្នករងគ្រោះពីការវាយដោយទ័ពខ្មែរក្រហម។ តែយ៉ាងណាស្ថិតក្រោមនយោយបាយឈ្នះឈ្នះ សង្រ្គាមត្រូវបានបញ្ចប់ពេញលេញ ហើយនាំឲ្យកម្ពុជាមានសុខសន្ដិភាពដូចសព្វថ្ងៃនេះ។សម្ដេចបន្ថែមថា ការអភិវឌ្ឍ សមិទ្ធផលនានាដែលមាននាពេលសព្វថ្ងៃនេះមិនមែនជារឿងចៃដន្យនោះឡើយ ដែលកម្ពុជាធ្វើបានដូចនេះ។ នេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាលនាំប្រទេសចេញពីសង្រ្គាមមកកាន់ទឹកដីដែលមានការឯកភាពជាតិតាមរយៈនយោបាយឈ្នះឈ្នះ។ តាមរយៈសន្ដិភាពនេះគឺបានជួយជំរុញដំណើរវិដ្ដរបស់កម្ពុជា តែវាមិនទាន់ចប់ត្រឹមនេះឡើយពោលគ្រប់ផ្នែកត្រូវបន្តកិច្ចការរបស់ខ្លួនទៅមុខទៀត៕