ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

លិខិតអបអរសាទរ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមអបអរសាទរដ៏កក់ក្តៅបំផុតចំពោះ សម្តេច ពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជន កម្ពុជា សមាជិក សមាជិការដ្ឋសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឬទ័យត្រាស់បង្គាប់ ដំឡើងឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ។ការទទួលបាននូវឋានន្តរសក្តិដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលសម្តេចទាំងពីរ ជាឥស្សរជនដ៏ឆ្នើម ពោរពេញដោយភាពអង់អាចក្លាហានប្រកបដោយសមត្ថភាព ទេពកោសល្យ ភាពជា អ្នកដឹកនាំ ថែមទាំងបានលះបង់ប្តូរផ្តាច់ និងស្មោះស្ម័គ្រចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន កម្ពុជា ហើយជាក់ស្តែងសម្តេចទាំងពីរ បានសម្រេចស្នាដៃធំធេង ក្នុងការរួមចំណែកដល់ការរំដោះជាតិ សង្គ្រោះជាតិ ការស្តារកសាង ការពារ ការអភិវឌ្ឍនិងលើកស្ទួយកិត្តិយសប្រទេសជាតិ រហូតដល់ពេល បច្ចុប្បន្ន ។គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមជូនពរ សម្តេចទាំងពីរ សូមមាន សុខភាពល្អ និងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជា ជនកម្ពុជា ។

adm

Leave a Reply

Your email address will not be published. Required fields are marked *