ព័ត៌មានជាតិ

ឆ្នាំនេះ ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ គឺព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុ

ឆ្នាំនេះ ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ គឺព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ព្រះរាជវត្តមានដ៏ថ្លៃថ្លា នៃអង្គព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងនៅលើទឹកដីអង្គរដ៏ពិសិដ្ឋ នៃបុព្វបុរសខ្មែរគឺបង្ហាញឱ្យឃើញនូវខឿនអារ្យធម៌ដ៏ខ្ពង់ខ្ពស់ និងចំណាស់នៃប្រជាជាតិកម្ពុជាដែលរក្សាបានយ៉ាងជាប់លាប់រាប់សតវត្សរ៍កន្លងមកហើយ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាមានភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់បំផុតដោយបានដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងបំពេញព្រះរាជកិច្ចតាមព្រះរាជបវេណីដ៏ប្រពៃថ្លៃថ្លារបស់ព្រះមហាក្សត្រគ្រប់គ្រងផែនដីព្រះរាជាណាចក្រកម្ពុជា និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៃទូលព្រះបង្គំយើងខ្ញុំដែលព្រឹត្តិការណ៍អង្គរសង្រ្កាន្តត្រូវបានរៀបចំឡើងបន្ទាប់ពីព្រះរាជពិធីនេះ ប្រៀបបីដូចការទទួលបានការប្រោសព្រះរាជទានពរជ័យពីអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានឹងផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលអំណរ នៃការផ្លាស់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីនាពេលខាងមុខ។ ទូលព្រះបង្គំជាខ្ញុំសូមក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងធំធេងក្រៃលែងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវព្រះរាជហឫទ័យទុកដាក់ ដែលទ្រង់សព្វព្រះរាជហឫទ័យដល់កូនចៅចៅទួតគ្រប់ៗគ្នា។

adm

Leave a Reply

Your email address will not be published. Required fields are marked *