ព័ត៌មានជាតិ

អស្ចារ្មមែន!ខ្មែរមិនជួយខ្មែរបែបទៅកាន់ជើងចិនទៅវិញ នារីខ្មែរម្នាក់ជិះរថយន្តស៊េរីទំនើបជាមួយបុរសជនជាតិចិនពីរនាក់បើកទៅបុកម៉ូតូកង់បីពីក្រោយព្យាយាមបើករត់ ដល់គេចាប់បាន ស្រែក ថាចិនគ្នានសង១៥០ដុល្លារយកអត់?

ចេញផ្សាយ ថ្ងៃទី October 18, 2020 ភ្នំពេញ: បុរសជនជាតិចិនពីរនាក់រួមដំណើរនឹងនារីខ្មែរម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងបុកម៉ូតូកង់បីឥណ្ឌាពីក្រោយព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាដេញចាប់បាន ស្រាប់តែជនជាតិចិនម្នាក់ដោះអាវស្រវឹងស្រាចុះលើរថយន្តដេញវាយប្រជាពលរដ្ឋមកជួតរត់ចែកជើងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង២និង៤០ ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែតុលាឆ្នាំ ២០២០ នៅចំណុចចុងស្ពានអាកាសផ្សារដីហុយខាងលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌ស មួយគ្រឿងពាក់ស្លាកលេខកណ្តាល1AG-3238ធ្វើដំណើរចុះពីលើស្ពានអាកាសសាដីហុយទិសដៅពីកើតទៅលិច លុះមកដល់ចុងស្ពានផ្នែកខាងលិច ចំណុចកើតហេតុខាងលើ ក៍មានរថយន្តមួយគ្រឿងម៉ាកLAND ROVERពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2A K-9866បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិន-នារីខ្មែរពីរនាក់ទៀតធ្វើទៅមិនដើមមកក្រោយលឿនដូចហោះជ្រុលទៅបុកគូទម៉ូតូកុងបីថ្ងៃខែឆ្នាំភ្លេងពេញទំហឹង បណ្ដាលឱ្យម៉ូតូកុងបីគៀបជាប់ទៅមុខលែងរួច។ភ្លាមនោះរថយន្តបង្កព្យាយាមបើករត់ទាំងបែកកង់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាដេញចាប់រថយន្តបានភ្លាមៗនិងយកដុំថ្នកល់កង់ថយន្តជាប់មិនឲ្យទៅមុខបានទេ។ស្រាប់បុរសជនជាតិចិនម្នាក់ស្រវឹងស្រានិងដោះអាវបានចុះពីលើរថយន្តដេញវាយអ្នកជួយរត់ចែកជើងគ្នាហើយបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាម។អ្វីគួរឲ្យហួសចិត្តនោះគឺនារីជនជាតិខ្មែរ ដែលរួមដំណើរក្នុងរថយន្តជាមួយបុរសជនជាតិចិន បានស្រែកខ្លាំងៗថាចិនគ្មានលុយសងទេ១៥០យកអត់ បើមិនយកទេឲ្យសមត្ថកិច្ចធ្វើការវាស់វែងទៅ។ដោយភាគីរងគ្រោះទារ ១០០០ដុល្លារ។ ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការថានគរបាលខណ្ឌសែនកសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ព័ត៌មានជាតិ

ទុក​ជាន់​ទុក ទឹក​មិនទាន់​ស្រក​ផង ស្រាប់តែ​ឆេះ​ផ្ទះ​អស់​ទៀត​

​ភ្នំពេញ ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង និង​សម្ភារ​មួយចំនួនទៀត​នៅ​ខណ្ឌដង្កោ​។​​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៦ និង ០០ នាទី​ព្រឹក នៅ​ថ្ងៃអាទិត្យ​ទី ១៨ ខែតុលា​ឆ្នាំ ២០២០ ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ណ​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្ដី​ប្រពន្ធ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខ្លួន​បាន​ងើប​ធ្វើ​នំប៉័ង​សាច់ ដើម្បីឱ្យ​ប្ដី​យកទៅលក់ ហើយ​ខ្លួន​ក៏បាន​ដុត​ទៀន​មួយ​ដើម​ទុក​បំភ្លឺ​ផ្ទះ ព្រោះ​ត្រូវ​ផ្តាច់​អគ្គិសនី​បណ្តោះអាសន្ន​សិន ដោយសារតែ​ទឹកជំនន់​លិច ហើយ​គាត់​ក៏បាន​ចេញទៅ​ទទួល​អំណោយ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​លិច​ផ្ទះ និង​ផលប៉ះពាល់​ដំណាំ​មួយចំនួន ស្រាប់តែ​ទៅដល់​ពាក់​កណ្តាលផ្លូវ ក៏​ប្អូន​របស់គាត់​បាន​តេ​ទៅ​ថា ឆេះ​ផ្ទះ​បងហើយ ឮដូចនេះ​បងស្រី​ក៏​រត់មកវិញ ដើម្បី​ទាក់ទង​ទៅខាង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ឲ្យ​ជួយ​ភ្លាមៗ តែដោយសា​អំណាច​នៃ​ភ្លើង​ខ្លាំងពេក បាន​លេប​ត្របាក់​ផ្ទះ​របស់គាត់​មួយ​ខ្នង និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​អស់ទាំង​ស្រុង​។​ ​បញ្ជាក់​សម្ភារ​ខូចខាត លុយ ១ លាន​រៀល ម៉ូតូ​មួយគ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​រថយន្ត​ពន្លត់​អគ្គិភ័យ ប្រើប្រាស់​អស់ ២​គ្រឿង បាញ់​ពន្លត់​ចប់ នៅ​ម៉ោង ៧ និង ០០ នាទី ៕​

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ មានទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារ ត្រូវជម្លៀសទៅរកទីសុវត្ថិភាព

បន្ទាយមានជ័យ ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋ ជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារ ត្រូវជម្លៀសទៅរកទីសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហើយជំនន់ទឹកភ្លៀងដែលមានប្រភពហូរមកពីប្រទេសថៃ និងទឹកភ្លៀងនៅក្នុងខេត្តផងនោះ បានជន់លិចក្រុង-ស្រុកចំនួន៦ ក្នុងចំណោម៩ក្រុង-ស្រុក ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាង១៥,០០០គ្រួសារ ចំណែកជាង ២,៧០០គ្រួសារទៀត ត្រូវបានជម្លៀសទៅរកទីទួលមានសុវត្ថិភាព។ ក្នុងនោះព្រឹកនេះលោក និងលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ចុះមកកាន់តំបន់ភូមិសាស្ត្រលិចទឹកនោះផងដែរ។ លោកថ្លែងថា៖ រាល់ប្រជាពលរដ្ឋដែលជួបអាសន្នខ្លាំង កងកម្លាំងជួយសង្គ្រោះបានជម្លៀសពួកគាត់ ទៅរកទីទួលមានសុវត្ថិភាព ចំណែកប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះខ្ពស់ៗផុតពីកម្រិតទឹកជំនន់ ក្រុមការងារក៏បានជួយរើប្រមូលរបស់របរអីវ៉ាន់ ដាក់ទៅលើធ្នើខ្ពស់ឱ្យមានសុវត្ថិភាពផុតពីទឹកផងដែរ។ លោកអភិបាលខេត្ត បានលម្អិតថា៖ ក្រុង-ស្រុកដែលរងផលប៉ះពាល់ទាំង៦នោះ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ចំណែកឯស្រុកចំនួនបី ដែលមិនទាន់រងផលប៉ះពាល់ខ្លាំង រួមមាន៖ ស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ៕

ព័ត៌មានជាតិ

ព្រឹកនេះ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ

ភ្នំពេញ​ ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៣,៣៨៤គ្រួសារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា៖ ការអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាក របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រព្រឹត្ដទៅនៅវត្ដ រតនតេជៈ ហៅវត្ដកំពង់ក្ដុល ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) […]

ព័ត៌មានជាតិ

ព្រឹកនេះ ក្រសួងធនធានទឹក បញ្ជាក់ថា កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ ០,២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមុិញ

កណ្តាល ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក៖ – កម្ពស់ទឹកខាងមុខទ្វារ ៥,៦២ ម៉ែត្រ ស្រកចុះ១,០២ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ – កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៨២ ម៉ែត្រ។ – កម្ពស់ទឹកខាងក្រោយទ្វារ ៨,៤៥ ម៉ែត្រ។ មានន័យថា៖ ព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,២៤ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមិញ៕

ព័ត៌មានជាតិ

ចំនួនអ្នកបាត់បង់ជីវិត ដោយជំនន់ទឹកភ្លៀង កើនដល់២៤នាក់ហើយ!

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតដល់ថ្ងៃទី១៧ តុលា ឆ្នាំ២០២០ មានអ្នកបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀង កើនដល់២៤នាក់ហើយ ក្នុងចំណោមខេត្តចំនួន៦។ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ បានឲ្យដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា ចំនួនប្រជាជនដែលបាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង នៅខេត្តចំនួន៦ ក្នុងចំណោមខេត្តចំនួន១៩ ដែលរងដោយសារទឹកជំនន់ទឹកភ្លៀង៕  ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ជនបង្កដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ១៣:៣០នាទីរសៀលថ្ងៃនេះ​

(ភ្នំពេញ)គួរំលឹកផងដែរថាកាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខភ្នំពេញ  2BH-8494 ជាមួយ​ម៉ូតូម៉ាក​ Honda C125​ ពណ៍ខ្មៅ​ ពាក់ផ្លាក​លេខ​ កណ្តាល​ 1AI-3848 ។  រថយន្ត​ Lexus 200T  បានបេីកបរតាមបណ្តោយផ្លូវ១៧៣​ ទិសដៅពីជេីងទៅត្បូង​ ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ​ រួចបេីកថយកិនបន្ថែមទៀត​ បណ្តាលឲ្យអ្នកបេីកម៉ូតូ​ស្លាប់នៅកន្លែងកេីត​ហេតុ​ និង​ អ្នករួមដំណេីរម៉ូតូ​ របួសធ្ងន់​ ។  អ្នកបេីកបររថយន្តបង្កមានឈ្មោះ​ យ៉ាន់ណា​ លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ   មុខរបរពេទ្យធ្មេញ​ (ឃាត់ខ្លួនបណ្តោះអាសន្ន​ )​ ស្នាក់នៅផ្ទះលេខ៥អឹម​ ក្រុមទី៤​ ភូមិព្រៃព្រីងខាងត្បូងទី១​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ ។  ​ភាភីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ​ […]

ព័ត៌មានជាតិ

សម្ដេចហ៊ុន សែន បានបង្ហោះសារមួយ ឧកញ៉ានិងម្ចាស់ជំនួញជាច្រើន ដើម្បីជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង

អរគុណសន្តិភាព     ( ខ្មែរស្រលាញ់ខ្មែរ )        ( ខ្មែរជួយខ្មែរ ) (ភ្នំពេញ) យោងតាមគេហទំព័រសម្ដេចហ៊ុន សែន បានបង្ហោះសារមួយ ឧកញ៉ានិងម្ចាស់ជំនួញជាច្រើន ដើម្បីជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។  ដែលគិតត្រឹមម៉ោង 10:27 ព្រឹកថ្ងៃ១៤តុលា២០២០នេះ ថវិកាទទួលបាន​ $4,510,000 ដុល្លារដែលក្នុងនោះ ៖ ១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវ ម៉ៅ ចំណាន ២០​ ម៉ឺនដុល្លារ។ ២.ក្រុមហ៊ុនជីប ម៉ុង ៣០ម៉ឺនដុល្លារ។ ៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០ម៉ឺនដុល្លារ។ ៤.លោកឧកញ៉ា​ ឌួង​ ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០ម៉ឺនដុល្លារ។ ៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុក​ […]

ព័ត៌មានជាតិ

ស្ត្រីមា្នក់បានស្លាប់ដោយសាររថយន្តធំរយ៉ែថយក្រោយហើយរថយន្តព្រុសក៏បុកពេញទំហឹង

ភ្នំពេញ: ស្ត្រីម្នាក់បានកៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធម៌ ចំណែកបុរសម្នាក់ទៀតមិនមានរងរបួសនោះទេ បន្ទាប់ពីបើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកគូទរថយន្តទ្រុងធុនធំបើករយ៉ែថយក្រោយចេញពីការ៉ាស់សាំងពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០នៅខាងជើងផ្សារព្រែកព្នៅ ប្រមាណជិត ២០០ ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តទ្រុងធំមួយគ្រឿងក្បាលពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ3F-0555ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃចូលទៅការ៉ាស់សាំង តេលា រួចក៏បានរយ៉ែររថយន្ត ថយក្រោយវិញ ខណះនោះក៍ឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY-6657ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកទ្រុងរថយន្តពីក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម ចំណែករថយន្តរងការខូចខាតមួយចំហៀងខាងស្ដាំស្ទើរទាំងស្រុង។ ភ្លាមៗនោះតែកុងរថយន្តធុនធំឃើញសភាពមិនស្រួលបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញមានអ្នកតំណាងរថយន្តធុនធំចុះមកដល់កន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញចុះចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ។ដោយឡែកសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ សូមកុំ​បើកបរ​នៅលើ​ផ្លូវ​ទាំងឡាយ ដែល​កំពុង​ទទួលរង​ការ​ជន់​លិច ដើម្បី​បង្ការ​កុំ​ឲ្យ​រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ សូមកុំ​បើកបរ​នៅលើ​ផ្លូវ​ទាំងឡាយ ដែល​កំពុង​ទទួលរង​ការ​ជន់​លិច និង​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​បង្ការ​កុំ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​យើង​រង​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត និង​បាន​ស្នើសុំ​ការ​អភ័យទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការបិទផ្លូវ​មួយចំនួន មិនឱ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​ ​ថ្ងៃ​សុក្រ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ដែល​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវ​លេខ​២២ ផ្លូវ​លេខ​៤១ និង​ផ្លូវជាតិ​លេខ​៤ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ អាជ្ញាធរ​ដែនដី និង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​ ​សូម​ជម្រាបជូន​ថា​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ជំនន់​ទឹកភ្លៀង​បាន​បន្ត​វាយលុក​យ៉ាងខ្លាំង​នៅ​បណ្តា​ខេត្ត​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៨​នាក់​បាន​បាត់បង់​អាយុជីវិត បង្ក​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ និង​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវបាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព បញ្ហា​នេះ​បាន​បង្ក​ជា​ក្តីបារម្ភ​ថា​៖ គ្រោះធម្មជាតិ​នេះ​នាំ​ឲ្យ​មានការ​ខូចខាត​សេដ្ឋកិច្ចកម្ពុជា ដែល​កំពុង រង​ឥទ្ធិពល​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ស្រាប់​ទៅហើយនោះ​។ ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ឲ្យ​ដឹងថា​៖ ជំនន់​ទឹកភ្លៀង​នេះ​បង្កឡើង​ដោយ​ព្យុះ​ឈ្មោះ ណា​ង​កា និង​ព្យុះ​មួយទៀត​ឈ្មោះថា​សូ​ដែល បង្កើតជា​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​លាតសន្ធឹង​មកលើ​កម្ពុជា បាន​បណ្តាល​ឲ្យ​ផ្លូវថ្នល់​ចំនួន​១០១​ខ្សែ […]