(ផ្សាររុង ក្លឿប្រទេសថៃ) ក្រុងប៉ោយប៉ែត៖ នៅថ្ងៃ ទី២៩ ខែកញ្ញាឆ្នាំ២០២០ ស្ត្រីខ្មែរម្នាក់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ(ប្រទេសថៃ) បានស្លាប់បាត់បង់ជីវិតដោយសារគំនរភួយរលំសង្កត់លើ ស្ថិតក្នុងផ្សារ(អ.ប៉.ច)រុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ជនរងគ្រោះឈ្មោះ ជួត រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្រុងប៉ោយប៉ែត ស្នាក់នៅប្រទេសថៃដើម្បីប្រកបរបរលក់ដូរទំនិញ។មុនកើតហេតុ គ្រួសារ(ប្ដី)ជនរងគ្រោះបាន បើករថយន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលទៅក្នុងផ្សារថៃ រុងក្លឿឈមនឹងច្រកទ្វារព្រំដែនអន្តជាតិកម្ពុជា-ថៃដើម្បីមកមើលទំនិញនិង មកលេងប្រពន្ធដែលលក់ដូរនៅក្នុងផ្សារនេះផងដែរ។ក្រោយពីស្វាមីជនរងគ្រោះបានមកដល់តូបលក់ដូរនិង បានស្រែកហៅប្រពន្ធពីខាងក្រៅតូបព្រមទាំងបានទូរស័ព្ទចូលហើយតែមិនមានអ្នកទទួលទើបបានកើតជាការសង្ស័យ ស្រែកឱ្យអ្នកជិតខាងជួយគាស់ទ្វារ ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវគំនរភួយរលំសង្កត់ពីលើបណ្តាលឱ្យសន្លប់មិនដឹងខ្លួន។ស្ត្រីរងគ្រោះនេះ មានមុខរបរលក់កំរាលនិងភួយជជុះ។ គាត់មានកូនចំនួន២នាក់និងបានស្នាក់នៅក្នុងតូបផ្សារថៃតែម្នាក់ឯង ចំណែកឯស្វាមី និងកូនៗរស់នៅក្នុងក្រុងប៉ោយប៉ែត ហើយស្របពេលចំថ្ងៃផ្សារ របស់ខ្លួន(ផ្សារអ.ប៉.ច) ត្រូវបានអាជ្ញាធរ ខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យបើករថយន្តចូលមកមើលតូបក្នុងផ្សារថៃនោះ ប្តីជនរងគ្រោះក៏បានបើករថយន្តមកដល់តូបស្រាប់តែ ជួបប្រទះឃើញរឿងអកុសលបែបនេះតែម្តងទៅ។ករណីស្ត្រីអាជីវករខ្មែរត្រូវគំនរភួយរលំសង្កត់បណ្តាលឱ្យសន្លប់មិនដឹងខ្លួននោះត្រូវបានកម្លាំងសន្តិសុខផ្សាររាយការណ៍ទៅសមត្ថកិច្ចថៃនិងបន្តហៅរថយន្តសង្គ្រោះសុខាភិបាលថៃ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យថៃ តែជាអកុសលស្ត្រីជនរងគ្រោះខាងលើបាន ស្លាប់ខណៈពេលដឹកទៅដល់មន្ទីរពេទ្យ ស្រុកអារញ្ញហើយនោះ។សពជនរងគ្រោះក្រោយពីកម្លាំង សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់ ហើយ ត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន ។
Author: adm
នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់យកទូរស័ព្ទ
ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុន ស្រី វណ្ណ ភេទស្រី អាយុ២០ឆ្នាំ បានដើរចេញពីផ្ទះជួល ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកឈរចាំជិះម៉ូតូ កង់បីឥណ្ឌា នៅលើផ្លូវលំ ក្នុងភូមិព្រៃធំ ខាងលើ ។ ពេលនោះក៏មានជនសង្ស័យឈ្មោះ កេត បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ1IA-2060 មានលេខតួ និងលេខម៉ាស៊ីន5656046 (អត់ក្បាំង) មកឈប់ក្បែរជនរងគ្រោះ រួចបានសួរជនរងគ្រោះថា ទៅណាខ្ញុំជូនទៅ? ប៉ុន្តែដោយសារជនរងគ្រោះ ពុំដែលធ្លាប់ស្គាល់ ជនសង្ស័យពីមុនមកផង ក៏បានឆ្លើយតបថា ខ្ញុំបានហៅ កង់បីរួចហើយ ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូម៉ាកខាងលើ ចេញពី ជនរងគ្រោះបានចម្ងាយប្រហែល១០០ម៉ែត្រ ក៏ត្រឡប់មកវិញ ឈប់ម៉ូតូ ហើយដើរសំដៅមករកជនរងគ្រោះ រួចធ្វើសកម្មភាព ចាប់អោបជនរងគ្រោះពីក្រោយ និងចាប់ដៃបង្វិលទល់មុខគ្នា ហើយចាប់ […]
ជំងឺកូវីដ-១៩ មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសកម្ពុជាឡើយ
ភ្នំពេញ៖សម្តេចតេជោ បានថ្លែងថា ជំងឺកូវីដ-១៩ មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសយើងឡើយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ ក្នុងឆ្នាំ ២០២០ នេះដែរ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្វាគមន៍និងអបអរសាទរថ្ងៃទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទទេសចរណ៍និងការអភិវឌ្ឍជនបទ (Tourism and Rural Development) យ៉ាងណាមិញក្រសួងទេសចរណ៍ក៏គ្រោងយនិងប្រារព្ធអបអរសាទរព្រឹត្តិការណ៍នេះនៅទូទាំងប្រទេសនាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះផងដែរ។ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ“ទេសចរណ៍ និងការអភិវឌ្ឍជនបទ។ “Tourism and Rural Development។ រយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ពោល គឺបន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព ស្ថិរភាព នយោបាយ សុវត្ថិភាពពេញផ្ទៃប្រទេស និងការរួបរួមជាតិពីគ្រប់ភាគី ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដោយការធ្វើ សមាហរណកម្មអតីតកងកម្លាំងខ្មែរក្រហមក្នុងមហាគ្រួសារខ្មែរ នាឆ្នាំ១៩៩៨ វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរ ជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ម៉ឺននាក់ ឆ្នាំ១៩៩៨ រហូតដល់ ៦,៦លាននាក់ នៅឆ្នាំ២០១៩ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ ថែមទៀត។ […]
រកឃើញបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ ហើយគាត់មានផ្ទុកវីរុសកូវីដ-១៩ ឯប្រពន្ធគាត់កំពុងពិនិត្យសុខភាព
ភ្នំពេញ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានផ្ទុកវីរុសកូវីដ-១៩ បន្ទាប់ពីរកឃើញកាលពីម៉ោងជាង ៥ព្រឹក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនថា ករណីបុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ៖ នៅព្រឹកវេលាម៉ោង១០និង៣០ព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងបានទទួលលទ្ធផលវិភាគពីវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាដោយបង្ហាញថា លទ្ធផលធ្វើតេស្តវត្ថុសំណាកបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នោះ គឺបញ្ជាក់ថា វិជ្ជមានវីរុសកូវី-១៩ ។ ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសរូបនេះ ត្រូវបានរកឃើញនៅវេលាម៉ោងប្រហែលជាង ៥ព្រឹក នៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយគាត់បានសម្ងំនៅក្នុងផ្ទះវីឡាមួយក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់ និងភរិយា (ខ្មែរ)(មិនមានកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។ ក្រុមការងារ កំពុងតែបន្តធ្វើការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ជាបន្តទៀត។ ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើនេះ ចាកចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី១៦ […]
នគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ៨នាក់ ដែលលួចទ្រព្យសម្បត្តិពលរដ្ឋ និងបញ្ជូនទៅតុលាការ
ប៉ៃលិន ៖ ក្រោមការដឹកនាំបញ្ជាពីវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន, លោកវរសេនីយ៍ត្រី អ៊ឹង សុផល អធិការរងបានដឹកនាំកម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលល្វា ចុះល្បាតជុំវិញភូមិសាស្រ្ត ដើម្បីបង្ការបទល្មើសផ្សេងៗ បានប្រទះជួបក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ០២គ្រឿង មានគ្នាចំនួន០៣នាក់ បានកាប់កញ្ចក់ឡានប្រជាពលរដ្ឋ ដែលចតនៅមុខផ្ទះ ស្ថិតនៅទុលមុខខ្លោងទ្វាព្រះវិហ៊ាឥស្លាម ភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។ ពេលនោះ កម្លាំងល្បាតបានដេញតាម និងឃាត់បានក្មេងទំនើងទាំងបីនាក់ រួមទាំងម៉ូតូ០២គ្រឿង នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖ ទី១. ឈ្មោះ ហាច ចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (លួច០៦លើក កាប់កញ្ចក់ឡាន០១លើក), ទី២. ឈ្មោះ សេង សុភី ភេទប្រុស អាយុ១៧ឆ្នាំ […]
បាត់ដំបង : ពិធីប្រកាសតែងតាំងនិងបំពាក់ឋានន្តរសក្កិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃពុឆ ៦ កើត ខែអស្សុជ ឆ្នាំជួតទោស័កព.ស ២៥៦៤ត្រូវនិងថ្ងៃថ្ងៃពុឆទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅបរិវេណ សាលាខេត្ត បាត់ដំបង នៅ ម៉ោង ១.៣០ នាទីល្ងាច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរង និង ជា ប្រធាន នាយកដ្ឋានបុគ្គលិក លោកឆាយ ម៉ាទីណាល់ អភិបាលរង នៃ គណៈអភិបាលខេត្ត បាត់ដំបង និង គណៈប្រតិភូ មកពីរាជធានី ភ្នំពេញចំណុះឲ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី សាត គីមសាន ត្រូវប្រកាសចូលកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្មី ជំនួស ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដែល គត្រូវចូលនិវត្តន៍ ។ ហើយនិងតែងតាំងមន្រ្តី […]
ឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រួចយកសពច្រកក្នុងថង់ខ្មៅដាក់ចូលវ៉ាលិសទៅទម្លាក់ នៅខេត្តកំពង់ស្ពឺ, ជនដៃដល់ត្រូវចាប់ខ្លួនបានហើយ
ភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា សំណុំរឿងឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចយកសាកសពច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលិសទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងបំបែកបានដោយជោគជ័យ ឈានដល់ការចាប់ខ្លួនជនដៃដល់បានផងដែរ។ ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយនគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែនព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចចន្លោះគីទ្បូម៉ែត្រលេខ១០៤ -១០៥ ផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់ជិះរថយន្តម៉ាក ហាយទ្បែនឌឺ ពណ៌ស មិនចាំស្លាកលេខ បានមកឈប់នៅចំណុចខាងលើ ហើយបានយកវ៉ាលិសពណ៌ខ្មៅមួយ ចេញពីកូថរថយន្តទម្លាក់ទៅជ្រោះ រួចជនសង្ស័យនោះក៏បើករថយន្តគេចខ្លួនមកតាមផ្លូវជាតិលេខ៤ […]
ឃាតករជាប្តី សម្លាប់ប្រពន្ធ យកសពទៅកប់បំបាត់ភស្តុតាង(វីដេអូ)
ខេត្តព្រះវិហារ៖ឃាតកម្មមួយបានកើតឡើងនៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២០។ ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលស្រុកជាំក្សាន្ត ចុះធ្វើការស្រាវជ្រាវ ស៊ើបស៊ើបអង្កេតលើករណីនេះជាបន្ទាន់។ជាលទ្ធផលសមត្ថកិច្ចបានជីករណ្ដៅរកឃើញសាកសពជនរងគ្រោះ ឈ្មោះ ហូយ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ នៅចំណុចដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលត្រូវបានជនសង្ស័យជាប្ដី ឈ្មោះ ស៊ិន ស៊ឺម ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកងទ័ព រស់នៅភូមិឃុំកើតហេតុ បានវាយសម្លាប់ក្នុងជម្លោះហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៣០នាទី។ ករណីនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ៕
អាវុធហត្ថខេត្តក្រចេះ ឆ្មក់បង្ក្រាបចាប់រថយន្តសាំយ៉ុង ដឹកឈើល្មើសច្បាប់មួយគ្រឿង នៅស្រុកសំបូរ
ក្រចេះ ៖ កងកម្លាំងអាវុធហត្ថខេត្តក្រចេះ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧១០ និងស្នាក់ការសន្តិសុខ៧០៨ ឆ្មក់បង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើល្មើសច្បាប់ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ បើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា មានរថយន្ដដឹកឈើល្មើសច្បាប់មួយគ្រឿងម៉ាកសាំយ៉ុង គ្មានស្លាកលេខដឹកចេញពីស្ទឹងត្រែង ត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយស្នាក់ការសន្តិសុខ៧១០ និងស្នាក់ការសន្តិសុខ៧០៨ បង្ក្រាបបានតែម្តងហើយនៅក្នុងរថយន្តនោះមានដឹកសរសរ និងក្ដារ ជាប្រភេទឈើគ្រឿងផ្ទះ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ បច្ចុប្បន្ន វត្ថុតាងរថយន្ត និងឈើល្មើសច្បាប់ត្រូវបានកម្លាំងអាវុធហត្ថខេត្ត ប្រគល់ជូនរដ្ឋបាលព្រៃឈើ សង្កាត់អូរគ្រៀង ដើម្បីធ្វើការវាស់វែងចាត់វិធានការតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើបន្ត៕
ដោយមូលហេតុស្រវឹងស្រា យុវជនម្នាក់ បើកម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ខ្លួនឯង ហើយរថយន្តបើករត់បាត់
ក្រចេះ ៖ យុវជនម្នាក់ បានបើកម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ នៅចំណុចផ្លូវជាតិលេខ៧ ( ស្នួល-ក្រចេះ ) ចន្លោះបង្គោលគីឡូម៉ែតលេខ ២៩២-២៩៣ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅវេលាម៉ោង ១៩ និង ៣០នាទី ។ តាមរបាយការណ៍នគរបាលមូលដ្ឋាន បានឲ្យដឹងថា ម៉ូតូជនរងគ្រោះ ម៉ាក ណិច ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 1AE-4467 បើកបរដោយឈ្មោះ គង់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅ ទិសខាងកើត ។ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកនឹងរថយន្ត ដែលកំពុងធ្វើដំណើរ ដែលរថយន្ត ម៉ាក ហុីយ៉ាន់ដាយ ពណ៌បៃតងចាស់ […]