ព័ត៌មានជាតិ

បាក់​មែកឈើ​នៅក្នុង​បរិវេណ​ស្ថានទូត​បារាំង​សង្កត់​លើ​រថយន្ត​០២​គ្រឿង ក្នុងខណៈ​មេឃ​កំពុង​ភ្លៀង

​ភ្នំពេញ​៖ រថយន្ត​ចំនួន​០២​គ្រឿង​បាន​រង​ការខូចខាត ដោយសារតែ​ដើមឈើ​ដ៏​ធំ​មួយ​ដើម​បាន​បាក់មែក​សង្កត់​លើ​ខណៈ​កំពុងធ្វើដំណើរ​ពេល​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ​។​ ​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ស្ថានទូត​បារាំង​ទល់មុខ​អគារ​បេះដូង​កាល់ម៉ែត ផ្លូវ​លេខ​៨០​កែង​មុនី​វង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​នោះបាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ គេ​ឃើញ​រថយន្ត​ចំនួន​០២​គ្រឿង​ដែល​រង​ការខូចខាត​ដោយសារតែ​មេ​ឈើ​ដ៏​ធំ​មួយ​ដើម​បាក់​ចេញពី​ក្នុង​ស្ថានទូត​បារាំង ធ្លាក់ចំ​សង្កត់​លើ​នោះ មាន​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ប្រផេះ និង​រថយន្ត​GX470 ពណ៌​ស ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ដែល​រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​ពី​លិច​មក​កើត​តាមផ្លូវ​លេខ​៨០ ចំណែក​រថយន្ត​GX470 បើក​ពី​កើ​តទៅ​លិច ឆ្លងកាត់​ភ្លើងស្តុប​ដែល​កំពុងតែ​លោត​ខៀវ គាប់​ជួន​ពេលនោះ​ស្រាប់តែ​ស្រាប់តែ​មេឃ​ឈើ​ដែល​គេ​ដឹងថា​ជាដើម​គ្រាប់បែក ឬក៏​គេ​ហៅថា​ដើម​គីនីន ដ៏​ធំ​នៅក្នុង​បរិវេណ​ស្ថានទូត​បារាំង បាន​បាក់​ចេញពី​របង​ដ៏​ខ្ពស់​របស់​ស្ថានទូត​បណ្តាល​ឲ្យ​សង្កត់​លើ​រថយន្ត​ទាំងពីរ​គ្រឿង​នោះ​រង​ការខូចខាត និង​បង្ក​ជាការ​កកស្ទះ​នៅ​ចំណុច​ផ្លូវ​នោះ​ផងដែរ​។​ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ដែល​រួម​ដំណើរ​រួមទាំង​អ្នកបើកបរ​នៅក្នុង​រថយន្ត​ទាំង​០២​គ្រឿង​នោះ មិន​ត្រូវបាន​រងរបួស​នោះទេ ប៉ុន្តែ​រថយន្ត​ត្រូវ​រង​ការខូចខាត​ដោយសារតែ​មែកឈើ​នោះបាន​ធ្លាក់​សង្កត់ពីលើ​។​ ​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចាត់ចែង​កម្លាំង​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ក៏ដូចជា​ចាត់ចែង​ផ្នែក​ជំនាញ​ដើម្បី​អា​កាត់​មែកឈើ​ទាំងនោះ ដើម្បី​សម្រួល​ចរាចរណ៍​ឡើងវិញ​ផងដែរ​៕ 

ព័ត៌មានជាតិ

រថយន្តកុងទីន័របែកកង់រ៉េចង្កូតបុករថយន្តពីរគ្រឿងទៀត

ព័ត៌មានបឋម(ខេត្តកំពង់ធំ ) គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤:៣០នាទីទៀបភ្លឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧.១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។រថយន្តទាំង៣គ្រឿងនេះរួមមាន។ទី១-រថយន្តម៉ាក ហុីយិនដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2BH-3217 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បេីកបរដោយឈ្មោះ ជាវ ថាច ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)ទី២-រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ2AA-1130 ដឹកជ្រូកសាច់ ហើយអ្នកបើកបរបញ្ចូនទៅមន្ទីរពេទ្យ ។ទី៣-រថយន្តម៉ាក ហ្វុយសូ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3E-6450 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿងលាយក្រហមចាស់ ពាក់ផ្លាកលេខភ្នំពេញ 4A-5664 ដឹកកុងទីន័រ ពណ៌ក្រហមចាស់ (ក្រុមហ៊ុនដឹកជញ្ចូន L.M.H) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។មូលហេតុបង្កឡើងដោយរថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិចបែកកង់វ៉េចង្កូត ទៅបុករថយន្តហុីយុនដាយដែលកំពុងធ្វើដំណើរពីលិចទៅកើតបណ្ដាលឱ្យរថយន្តហ្វុយសូ ក្រឡាប់ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង បន្ទាប់មករថយន្តសាំយ៉ុង ដឹកជ្រូកសាច់ ដែលកំពុងធ្វើដំណើរពីលិចទៅកើត បុកចំកន្ទុយរថយន្តហ្វុយសូ (V1) […]

ព័ត៌មានជាតិ

ឪពុកបង្កើតចិត្តតិរឆ្ឆាន ចាប់រំលោភកូនស្រីតាំងពីតូចរហូតពេញក្រមុំ ជួនកាលរំលោភនៅមុខម្តាយ «ទោះកូនលើកដៃសំពះ សុំអង្វរពុកអើយអាណិតកូនផង កុំធ្វើបាបកូន ខ្ញុំកូនពុកណាពុក»

ភ្នំពេញ ៖ ក្មេងស្រី២នាក់បងប្អូន ត្រូវឪពុកបង្កើតចាប់រំលោភតាំងពីតូចរហូតពេញក្រមុំ ជួនកាលធ្វើឡើងនៅមុខប្អូនប្រុស និងម្តាយទៀតផង ជាមួយនឹងពាក្យគំរាមសម្លាប់ចោលទាំងពូជ បើហ៊ានយករឿងនេះ ទៅប្រាប់អ្នកផ្សែង។ តែយ៉ាងណា នៅពេលនេះក្មេងស្រីរងគ្រោះទាំង២នាក់នេះ បានរួចផុតពីក្រញាំឪពុកកំណាចហើយ និងកំពុងស្នាក់នៅក្នុងអង្គការមួយ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាននីតិសម្បទា។ យោងតាមហ្វេសប៊ុកផេកអង្គការ Afesip Cambodia ដែលបង្ហោះ មានខ្លឹមសារថា «តើយើងគួរតែបន្ទោសម្តាយ ឬទេ? ម្ខាងប្តីធ្លាប់កម្សត់នឹងគ្នា ម្ខាងកូនស្រី បើហ៊ានផ្តេសផ្តាសគេអារ.កកូន វេទនាចិត្តពេកហើយសម្រាប់ស្ត្រីជាម្តាយ និងកូនស្រី ដែលមានពុកតិរឆ្ឆានបែបនេះ»។ នាងតូចអាយុ១៥ឆ្នាំ ត្រូវពុកបង្កើតបៀតបៀនទាំងពីរនាក់បងប្អូន និងរំលោភជាច្រើនដងតាំងពីតូច។ ពេលសួរនាងថា ហេតុអ្វីមិនស្រែក ឬប្រាប់ម្តាយ…? នាងប្រាប់ថា “ស្រែកឯណា បើកាំបិតគាត់ភ្ជង់កខ្ញុំជាប់ បើខ្ញុំប្រាប់គេ ឬប្រាប់ម៉ែ គាត់នឹងសម្លាប់ម្តាយ និងប្អូនខ្ញុំចោលទាំងអស់។ ខ្ញុំខ្លាចពុកខ្ញុំណាស់ គាត់ផឹកស្រាវាយធ្វើបាបខ្ញុំ និងម៉ែរាល់ថ្ងៃ”។ ពេលសួរថា តើកម្លាំងចិត្តអ្វីដែលធ្វើឲ្យកូនប្រាប់ម្តាយបាន…? នាងប្រាប់ថា “នៅថ្ងៃនោះ ពុកផឹកស្រា ទាត់ម៉ែចំកញ្ចឹងករហូតម៉ែសន្លប់ ពេលម៉ែសន្លប់ គាត់មកចាប់ខ្ញុំរំលោភ ខ្ញុំខំស្រែករើបម្រះ គាត់វាយខ្ញុំ ហើយយកកាំបិតភ្ជង់កខ្ញុំ ខ្ញុំលើកដៃសំពះពុក សុំអង្វរពុកអើយអាណិតកូនផង […]

ព័ត៌មានជាតិ

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ម្ចាស់​បុរី​ធំៗ​នៅ​រាជធានី​ភ្នំពេញ មាន​ឡាន​ពន្លត់​អគ្គិភ័យ​គ្រប់គ្នា ដោយ​រដ្ឋបាល​រាជធានី នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រួច​ពន្ធ ឡាន​អគ្គិភ័យ​ទាំងនេះ ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​នៅក្នុង​បុរី ។ កន្លងមកនេះ ឃើញ​បុរី​មួយចំនួន បាន​ធ្វើជា​គំរូ​ល្អ​ហើយ នោះ​គឺ​បុរី​ម៉េង​ហូត និង​បុរី​នៅ​កោះ​ពេជ្រ តែង​បានចេញ​ឡានទឹក មកជួយ​អន្តរាគមន៍​នៅ​ខាងក្រៅ ពេល​មាន​អគ្គិភ័យ​កើតឡើង​ម្តងៗ​។ លោក​ស្នើ​ឲ្យ​ម្ចាស់​បុរី​ធំៗ មាន​ឡាន​ពន្លត់​អគ្គិភ័យ​គ្រប់​បុរី ដើម្បី​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ទាំងអស់គ្នា​។​ ​ការស្នើ​បែបនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ នៅ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​បុរី នៅ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​ ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា វិស័យ​ឯកជន​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដែល​បានធ្វើ​ឲ្យ​សង្គមជាតិ​រីកចម្រើន ។ លោក​ថា ការអញ្ជើញ​បងប្អូន​ម្ចាស់​បុរី​មកនេះ​គឺ ដើម្បី​តម្រង់ទិស​ឲ្យ​បុរី​នានា​ឈានទៅ​រក្សាបាន​សន្តិសុខ សុវត្ថិភាព​កាន់តែ​ប្រសើរ​ថែមទៀត​។​ លោក​អភិបាល ស្នើ​ឲ្យ​ម្ចាស់​បុរី អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច រួមសហការ​គ្នា​ឲ្យ​បានល្អ បើ​សហការ​បានល្អ​ហើយ នោះ​ក្នុង​បុរី​នឹងមាន​សន្តិសុខ​ល្អប្រសើរ​។ ផ្ទុយទៅវិញ បើ​យើង​នៅ​ឆ្ងាយ​ពីគ្នា បុរី​មួយចំនួន​នឹងមាន​បញ្ហា​ដោយ​កន្លងមក​ក្នុង​បុរី​ខ្លះ បង្កើត​ឲ្យ​មាន​បទល្មើស ដូចជា​ការជួញដូរ​គ្រឿង​ញៀន […]

ព័ត៌មានជាតិ

បុរស២នាក់ ទើបត្រឡប់មកពីម៉ាឡេស៊ី ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង ត្រូវសមត្ថកិច្ចនាំខ្លួនមកវិញហើយ

ព្រៃវែង ៖ មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ត្រូវកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ស្រាវជ្រាវរកឃើញ និងបានធ្វើការអប់រំណែនាំ និងនាំខ្លួនត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញផងដែរ។ នគរបាលខេត្តព្រៃវែង បានឱ្យដឹងថា បុរសទាំង២នាក់នេះ ទី១.ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២.ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ សូមបញ្ជាក់ជូនថា មនុស្សទាំង២នាក់ ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៣ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។ កន្លងទៅក៏ធ្លាប់មានករណីអ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ សូមបញ្ជាក់ថា កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបទាំងអស់ចំនួន២៤១ អ្នកកំពុងសម្រាកព្យាបាល មានចំនួន៤១នាក់។ចំណែកអ្នកជាសះស្បើយ មានចំនួន២០០នាក់៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានដឹកនាំកម្លាំងដោយផ្ទាល់ចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់មួយកន្លែងរឹបអូសបានម៉ូតូចំនួន២៤គ្រឿង។ប្រតិបត្តិការនេះដែមានការសម្របសម្រួលនីតិវិធីពីលោក​ សេង​ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។   លោកឧត្តមសេនីយ៍ត្រី ឈឿន  សុចិត្ត​ ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ គឹម ឡេងសល់ ភេទប្រុស​ មុខរបរទទួលបញ្ចាំម៉ូតូ និង​មានប្រពន្ធឈ្មោះ វ៉ា ថារី  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។    លោកស្នងការបានបន្តថា បន្ទាប់ពីលោកទទួលបានព័ត៌មានថា មានទីតាំងបញ្ចាំម៉ូតូមួយកន្លែងគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះលោកក៏បានដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោក​សេង​ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូខេត្តបើកប្រតិបត្តិការបង្ក្រាបផ្ទះជនសង្ស័យរួចឆែកឆេររកឃើញម៉ូតូ២៤គ្រឿងដែលពុំមានឯកសារបញ្ជាក់ត្រឹមត្រូវទេ​ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំង រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បើបន្តចាត់ការតាមនីតិវិធីច្បាប់៕