ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី

នៅព្រលប់ថ្ងៃអាទិត្យ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥ លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ។វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី ២៦ ខែធ្នូ នេះមានចំនួន ៧៨៣,០០០ដូសហើយចំនួន១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។ នៅក្នុងឱកាសទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវប្រសាសន៍សំខាន់ៗដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជា ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង» […]

ព័ត៌មានជាតិ

ក្រុមចោរលួចស្លាកលេខរថយន្តនៅបុរី ឌីអររេស៊ីដេន {Dr residence} ចំនួន៣នាក់ រួមទាំងអ្នកទទួលផលចោរកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ ចាប់ខ្លួនបានហើយ

ភ្នំពេញ÷ក្រោយពីការស្រាវជ្រាវពេញ១ថ្ងៃ ក្រុមចោរលួចស្លាកលេខរថយន្តនៅបុរី ឌីអរ រេស៊ីដេន {Dr residence} ចំនួន៣នាក់ រួមទាំងអ្នកទទួលផលចោរកម្មម្នាក់ផង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ ចាប់ខ្លួនបានហើយ នេះបើយោងតាមលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់ថាជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបានរួមមាន: ទី១៖ ឈ្មោះ សួង សៅនៀវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ {ជាអ្នកទទួលទិញស្លាកលេខ រថយន្តដែលចោរលួចយកទៅលក់ឱ្យ}។ ទី២៖ ឈ្មោះ ផាន សុីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ {អ្នកលួចស្លាកលេខរថយន្ដ}។ ទី៣៖ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ {ជាអ្នកលួចស្លាកលេខរថយន្ដ}។ […]

ព័ត៌មានជាតិ

ថ្មីៗទៀតហើយនៅខេត្តព្រៃវែងមានល្បែងស៊ីសង(កាសុីណូ)មួយកន្លែងនៅក្នុងទឹកដី ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ចាប់ផ្ដើមបើកលេងឡើងវិញហើយដែលមានប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងក្នុងកាស៊ីណូ

(ខេត្តព្រៃវែង)៖ (កាស៊ីណូ)មានស្លាកយីហោ(ម៉ូណាកូ)មួយកន្លែងគេដាក់ការសង្ស័យប្រហែលអត់មានច្បាប់ កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងសកម្ម ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយពុំឃើញ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ចុះធ្វើការបង្ក្រាប!តាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពជាក់ស្តែងនៅរសៀលថ្ងៃទី (២៥) ខែធ្នូ ឆ្នាំ២០២១-នេះ គេសង្កេត ឃើញនៅក្នុង(កាស៊ីណូ)ខាងលើនេះកំពុងប្រមូលផ្ដុំពលរដ្ឋខ្មែរឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ឃើញសកម្មភាពបែបនេះហាក់បីដូចអាជ្ញាធរមានសមត្ថកិច្ចសមត្ថកិច្ច និងម្ចាស់(កាស៊ីណូ)មួយកន្លែងនេះឬមួយបានឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័ន្ធពីក្រោមដល់ថ្នាក់ខេត្ត រួចអស់ហើយទេដឹងបានហ៊ានបើកលេងបានយ៉ាងគឃ្លើន។គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។ពាក់ព័ន្ធករណីនៅក្នុង (កាស៊ីណូ)មានស្លាកយីហោ ( ម៉ូណាកូ )កំពុងប្រព្រឹត្តបើកបទល្មើសល្បែងស៊ីសងជល់មាន់និងអាប៉ោង ថែមទាំងល្បែង ខុសច្បាប់គ្រប់ប្រភេទផ្សេងៗទៀតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូននៅក្នុង(កាសុីណូ)ខាងលើនេះតែម្តង។ប្រជាពលរដ្ឋសង្កេតឃើញសភាពបែបនេះនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាស្នងការខេត្តព្រៃវែង គួរតែប្រើកណ្ដាប់ដៃដែកមានវិធានការចាត់កម្លាំងក្រោមឱវាទដើម្បីចុះទៅធ្វើការបង្ក្រាបទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មួយកន្លែងនៅក្នុង(កាសុីណូ)ស្ថិតនៅភូមិខាងលើនេះផងទាន៕

ព័ត៌មានជាតិ

តុលាការកំពូល សម្រេចតម្កល់ទោសលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ១០ឆ្នាំ ពាក់ព័ន្ធការសម្លាប់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា នៅខេត្តតាកែវ…

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសសាលដីកាកំបាំងមុខ និងសម្រេចតម្កល់ទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី ១០ទៅ ១៣ឆ្នាំដដែល និងប្រកាសបិទផ្លូវតវ៉ា ជាប់ពាក់ព័ន្ធការសង្ស័យថា បានព្រួតគ្នា សម្លាប់ស្ត្រីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ជាស្រីកំណាន់របស់ ឡាយ វណ្ណៈ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។លោក និន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ […]

ព័ត៌មានជាតិ

នៅរសៀលថ្ងៃនេះ អាវុធហត្ថរាជធានីភ្នំពេញបញ្ជូន William Guang ប្រធានគណបក្សខ្មែរក្រោក និងអ្នកពាក់ព័ន្ធទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់…

ភ្នំពេញ÷នៅរសៀលថ្ងៃទី២៤ ខៃធ្នូ ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ក្នុងនោះមានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកជាមេក្លោង និងអ្នកពាក់ពន្ធ័ប្រមាណជាង១០នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួតាមនីតិវិធី។ នៅព្រឹកថ្ងៃដដែលនេះ នគរបាលខណ្ឌពោជិសែនជ័យ ក៏បានបញ្ជូនក្រុមជនពាក់ពន្ធ័ចំនួន៤នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ ដែលជាប់ពាក់ពន្ធ័ការប៉ុនប៉ងយករថយន្តជាវត្ថុតាងទៅដុតបំផ្លាញចោល ដើម្បីបំផ្លាញភសត្តុតាង ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីពាក់និងករណីដូចគ្នានេះដែរ។ សូមបញ្ជាក់ថា វេលាម៉ោងប្រមាណ១០នឹង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រុមចោរបានចាកចេញប្រមាណ៧នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាក់ចោល គឺជាដីកាក្លែងក្លាយ […]

ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តឃ្លុបដឹកទំនិញ បើកចុះស្ពានព្រះមុនីវង្សចាស់​ ដាច់ហ្វ្រាំងបុករះម៉ូតូ ម៉ូតូកង់បីនិងរថយន្ត១០គ្រឿង​ របួសមនុស្ស១៣នាក់…

ភ្នំពេញ÷ រថយន្តដឹកទំនិញ ប្រភេទឃ្លុប បើកចុះពីស្ពានព្រះមុនីវង្សចាស់ ហើយរថយន្តដាច់ហ្វ្រាំងបានជ្រុលទៅបុកមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងនិងរងរបួសមនុស្សជាច្រើននាក់ ។ហេតុការណ៍នេះ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ២០២១ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ មុខការ៉ាស់សាំងភីធីធី សង្កាតទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក​ ហ៊ីណូ ក្បាលពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3G-3338 បើកបរដោយ​បុរសម្នាក់វ័យជាង៣០ឆ្នាំ រត់គេចក្រោយបង្ករ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទុកប្រគល់ឲជំនាញ។ មុនពេលកើតហេតុ បើតាមអ្នកឃើញហេតុការណ៍បានឲដឹងថា​ គេរថយន្តបង្កបើកបរចុះពីលើស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិច ខណះចុះមកដល់ក្រោមស្រាប់តែរថយន្ត ដាច់ហ្វ្រាំងដាក់លេខទប់ល្បឿនក៏មិនចូល ក៏ជ្រុលទៅបុករថយន្ត​ ម៉ូតូនិងម៉ូតូកង់បី ដែលនៅខាងមុខ សរុប១០គ្រឿង របួសមនុស្សជាច្រើននាក់ ។ក្នុងហេតុការណ៍នេះ បបង្កអោយខូចខាតរថយន្ត៣គ្រឿង ម៉ូតូ៣គ្រឿង និង ម៉ូតូកង់បី៤គ្រឿង សរុប១០គ្រឿង ។ បើតាមសម្តីតៃកុងរថយន្តដែល សមត្ថកិច្ចឃាត់ខ្លួន បានឲដឹងថា ខណះពេលបើកចុះពីលើស្ពាន​ស្រាប់តែរថយន្ត ជាន់ហ្វ្រាំងលែងស៊ី ហើយខ្លួនបានបុកលេខបញ្ចូលដើម្បីទប់ល្បឿននិងព្យាយាមបញ្ឈប់រថយន្ត និងប៊ួងចង្កូតអោយទៅបុកនិងខឿនផ្លូវ ប៉ុន្តែនៅតែទប់មិនជាប់​ក៏ជ្រុលទៅបុករះម៉ូតូ ម៉ូតូកង់បីនិងរថយន្តជាច្រើនគ្រឿងតែម្តង។ ក្រោយកើតហេតុភ្លាម ប៉ូលិសចរាចរណ៍ដែលឈរ នៅគោលដៅខាងលើបាន ហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ និង សម្រួលការកកស្ទះ គូសវាស […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍​ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សម្ដេចតេជោក៏បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដូចជាសាលាជាតិគយ និងសារមន្ទីរនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺបានចំណាយថវិកាក្នុងការសាងអស់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជាផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោបានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ […]

ព័ត៌មានជាតិ

មកស្ដាប់ពីចម្លើយសារភាពរបស់មេ.ក្លោ.ងប្ល.ន់ឧកញ៉ា សៀវម៉ី គឺលោក វិល្លាម

នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអា.វុ.ធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអា.វុ.ធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអា.វុ.ធហត្ថរាជធានីភ្នំពេញ បានស.ម្រុកចូលស.ម្បុកក្រុមចោ.រប្ល.ន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអា.វុ.ធចំនួន5ដើម (វែង១ដើម ខ្លី៤ដើម)។អា.វុ.ធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិ.តិ.វិ.ធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃា.ត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ក្នុងនោះក៏មានឃា.ត់ខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកផងដែរ ដែលជាប់ពាក់ព័ន្ធករណីនេះ។ទន្ទឹមគ្នានេះខាងនគរបាលក៏បានឃា.ត់ជ.នស.ង្ស័.យចំនួន០២នាក់ ប្រុស ១នាក់ ស្រី ១នាក់បន្ទាប់ពីប្រដេញឃា.ត់រថយន្តដែលក្រុមចោ.រប្រើប្រាស់ធ្វើសកម្មភាពប្ល..ន់ផងដែរ ដែលបម្រុងចា.ក់សាំ.ងដុ.តចោ.លបំ.បា.ត់ ភ.ស្តុ.តាង ម៉ោង១០ ថ្ងៃទី២០ ខែធ្នូ ២០២១ វាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ រីឯការប.ង្រ្កា.បនេះគឺស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។នៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះ បើតាមលោកមាស ឬទ្ធី បាននិយាយរៀបរាប់អំពីចម្លើយមេ.ក្លោ.ង គឺលោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ William […]

ព័ត៌មានជាតិ

Updating កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី

ភ្នំពេញ៖ តាមព័ត៌មានច្បាស់ការដែលបណ្តាញព័ត៌មានយើងទទួលបានពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។សូមជំរាបថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

ឆ្លងចរន្តអគិ្គសនីឆាបឆេះឃ្លាំងស្តុកសម្ភារបម្រើការងារថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ x 30ម៉ែត្រក្នុងខណ្ឌទួលគោក…​

ភ្នំពេញ÷ឃ្លាំងស្តុកទុកសម្ភារបម្រើការងារថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រក្នុងខណ្ឌទួលគោកត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៦និង៤៦នាទីយប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា សិ្ថតបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជ ធានីភ្នំពេញ។ម្ចាស់ទីតាំងឈ្មោះ ឌុច លីដេ ភេទស្រី អាយុរ ៤១ឆ្នាំ មុខរបរ: ប្រធានផ្នែកផ្សព្វផ្សាយ ។សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដែលបង្កអគ្កិភ័យដោយសារ ឆ្លង់ចរន្តអគិ្គសនី ។ក្នុងនោះធ្វើអោយប្រភេទសំណង់: ថ្មបេតុងប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ។សម្ភារៈរងការខូចខាតរួមមានឆេះឃ្លាំងស្តុកទុកសម្ភារបម្រើការងារថតស្ពតផ្សព្វផ្សាយផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ។អស់ចំនួន០១ឃ្លាំង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។ប្រតិបត្តិការខាងលើសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិ.​អគ្គិភ័យ​:​ ចំនួន ១គ្រឿង អត្តរាគមន៍ក្នុងនោះប្រេីប្រាស់ទឹកអស់ ២តឡាន ស្មើរនឹង 100ម៉ែត្រគូប ។រថយន្តជំនួយអន្តរាគមន៍រួមមាន ១.រថយន្ត អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង១២ម៉ែត្រគូប។២.រថយន្ត […]