ព័ត៌មានជាតិ

ទេសរដ្ឋមន្ដ្រី គន់ គីម ប្រគល់ផ្ទះ៨ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន ៨គ្រួសារ នៅស្រុកឯកភ្នំ ដែលមានជីវភាពខ្វះខាត

បាត់ដំបង ៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ បានចុះប្រគល់ផ្ទះចំនួន៨ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន ចំនួន៨គ្រួសារ នៅភូមិសំរោងតាកុក ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានជីវភាពខ្វះខាត។ ពិធីប្រគល់ផ្ទះនេះ ក៏មានការចូលរួមពីលោក អ៊ុក ខ្នួច អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ ស.អ.កខេត្តផងដែរ។ ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចទាំងពីរលើសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា មិនដែលភ្លេចឡើយហេតុនេះបងប្អូនដែលទទួលបានផ្ទះ របស់សម្តេច ហ៊ុន សែន ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន ព្រោះមានលំនឹងហើយ បន្ទាប់ពីបានទទួលផ្ទះនេះ។ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ត្រូវគ្រប់គ្រងសមាជិក ស.អ.ក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពេលមានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយជូនភា្លម ហើយត្រូវជំរុញការបើកប្រាក់បេឡាមរណៈសង្គ្រោះ ឲ្យបានទាន់ពេលវេលា និងបន្តធ្វើផ្ទះអំណោយរបស់សម្តេចឲ្យរួចតាមផែនការដើម្បីប្រគល់ជូនសមាជិកបានទាន់ពេលវេលា។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី៤ ខែមេសា ដើម្បីសម្ពោធអគារទីស្តីការថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីធ្វើជាអធិបតីភាពអញ្ជើញសម្ពោធអគារទីស្តីការថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្នុងពីធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។ ប្រមុខនៃរាជរដ្ឋាភិបាលបានប្រកាសយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ នឹងមានសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺនៅថ្ងៃទី០៤ ចំថ្ងៃខួបផ្លូវការ របស់ខ្ញុំពេលនោះយើង នឹងរៀបចំនៅក្នុងអគារតែម្តង ព្រោះខែនោះក្តៅអញ្ចឹងយើងរៀបចំនៅក្នុងអគារ ដើម្បីជាបទពិសោធន៍ សម្រាប់ការឈានទៅមុខជាមួយនឹងដំណើរការប្រក្រតី ឬជីវភាពដោយប្រក្រតី តាមគន្លងថ្មី នេះជាចំណុចដែលខ្ញុំគ្រាន់តែ ចាប់ផ្តើមបញ្ជាក់អំពីរបៀបសមយុទ្ធមួយនៃវិធីថ្មីរបស់យើង ដែលចំណុចនេះធ្លាប់ធ្វើនៅសៀមរាប ប៉ុន្តែទ្រង់ទ្រាយតូច ប៉ុន្តែ អីឡូវយើងធ្វើទ្រង់ទ្រាយធំបន្តិច»។ សម្តេចតេជោ ហ៊ុន […]

ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសដាក់ឱ្យដំណើរការផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ នៅទីតាំងស្ពានអាកាសចោមចៅ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យដំណើរការ ផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ នៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវទាំង២ខ្សែដែលត្រូវបានប្រកាសឲ្យដំណើរការ នៅថ្ងៃទី២២ ខែមករានេះ រួមមាន៖ ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថីចោមចៅ និង២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ៣។ ការថ្លែងដាក់ឲ្យដំណើរការផ្លូវទាំង២ខ្សែ នៅទីតាំងស្ពានអាកាសចោមចៅនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឯកឧត្តម ឃួង ស្រេង ដាក់ឲ្យដំណើរការផ្លូវទាំង២ខ្សែនេះ […]

ព័ត៌មានជាតិ

កម្មករកម្មការនី ផ្ទុះការតវ៉ា ទាមទារលុយបំណាច់ឆ្នាំ នឹងលុយប្រាំភាគរយ.?

ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ YW ប្រមាណ ៥៥០០នាក់ ធ្វើកូដកម្មបិទផ្លូវ ២១៧ទាំងស្រុង នាវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រកាត់ដេរសំលៀកបំពាក់ YW មានចំនួន ១០អាគារ ដែលមានកម្មករប្រមាណ ៥៥០០នាក់ បានចេញមកធ្វើ កូដកម្មទាំងអស់ ដោយកម្មករទាំងនោះ បាននាំគ្នាបិទផ្លូវ ២១៧ទាំងស្រុងបង្កការកកស្ទះយ៉ាងខ្លាំង ដោយទាមទារពីរចំណុចពីក្រុមហ៊ុន ពោលគឺទាមទារ ប្រាក់អតីតភាពប្រចាំឆ្នាំ និងទាមទារប្រាក់ឈ្នួល ៥%។ ភ្លាមៗនោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះក៏បានចុះទៅជួយធ្វើការដោះស្រាយជូនដល់កម្មករ ឱ្យបើកផ្លូវឡើងវិញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ប៉ុន្ដែកម្មករនៅតែមិនព្រមបើកផ្លូវឡើយ។ បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា រហូតមកដល់ពេលនេះកម្មករមិនទាន់រំសាយការធ្វើកូដកម្មឡើយ ហើយឈានទៅដល់ការបង្កហិង្សាដោយវាយទៅលើកងកម្លាំងសមត្ថកិច្ច ហើយយកដុំថ្មគប់ និងរុញរថយន្ដរបស់កងកម្លាំងសមត្ថកិច្ចថែមទៀតផង។ ជុំវិញករណីនេះ ក្រុមអ្នកសារព័ត៌មាន យើងមិនទាន់ដឹងថា នឹងមានដំណោះស្រាយយ៉ាងណា រវាងកម្មករ និងក្រុមហ៊ុននៅឡើយទេ។ ព័ត៌មានបឋម!

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តលើកចិត្ត និងជំរុញឲ្យកងទ័ព ការពារសមិទ្ធផលជាតិ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តលើកចិត្តនិង ជំរុញកងទ័ព ការពារសមិទ្ធផលជាតិ សម្រេចបាននាពេលកន្លងមក និងតទៅអនាគត។ ថ្លែងក្នុងពិធីបូកសរុបលទ្ធផល ការងារយោធ សន្តិសុខ២០២០ និងទិសដៅការងារយោធសន្តិសុខ ២០២១ របស់កងទ័ពជើងគោក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយបានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ ក្នុងជួរកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរ ឱ្យកត់សម្គាល់ជាច្រើន ដោយបានអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ លោកបន្ថែមផងដែរថា “កម្លាំងរបស់យើង បានពង្រឹងខឿនការពារជាតិ ម្ចាស់ការ ក្នុងការបំពេញភារកិច្ចស្នូល របស់ខ្លួន មានដូចជា ការងារការពារព្រំដែន ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមលើកិច្ចការស្តារ និងអភិវឌ្ឍជាតិ ព្រមទាំងចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ […]

ព័ត៌មានជាតិ

បង្ក្រាបទីតាំងស្តុកឈើមួយកន្លែង រឹបអូសគោយន្ត៥គ្រឿង និងឈើ១០ម៉ែត្រគូប នៅស្រុកជ័យសែន ខេត្តព្រះវិហារ

ព្រះវិហារ ៖ ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តព្រះវិហារ បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងជំនាញរដ្ឋបាលព្រៃឈើ ស្រុកជ័យសែន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង រឹបអូសគោយន្ត៥គ្រឿង ឈើ១០ម៉ែត្រគូប នៅភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ លោក វុធ សាវី បានឱ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាបនេះ បានធ្វើការរឹបអូស វត្ថុតាងគោយន្តចំនួន៥គ្រឿង និងឈើប្រភេទគ្រឿងផ្ទះចំនួន១៣៤កន្ទុយ ស្មើនឹង១០ម៉ែត្រគូបផងដែរ។ បច្ចុប្បន្នគោយន្តកន្ត្រៃ និងឈើខុសច្បាប់ទាំងនោះ ត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដើម្បីចាត់ការទៅតាមច្បាប់។ លោក វុធ សាវី បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងស្តុកឈើខុសច្បាប់ ដែលលោកដឹកនាំកម្លាំងចម្រុះទៅបង្រ្កាបនោះ គឺក្រុមឈ្មួញតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីក្នុងព្រៃតាមគោយន្តមកស្តុកទុក ដើម្បីលើកដាក់រថយន្ត ទៅលក់បន្តនៅខេត្តកំពង់ធំ។ លោកថា ក្នុងទិសដៅចូលរួមចំណែកអភិរក្សព្រៃឈើឱ្យនៅគង់វង្ស លោកបានដាក់បណ្តាញចាំឃ្លាំមើលគ្រប់ពេលវេលា […]

ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ក្រោយមានបុរសមួយក្រុមបើករថយន្តស៊េរីទំនើបនិងម៉ូតូធំមួយគ្រឿងចុះមកវ៉ៃសំពងបុរស២នាក់

ភ្នំពេញ: បុរស២នាក់កំពុងផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែងស្រាប់តែមានបុរសមួយក្រុមបើករថយន្តស៊េរីទំនើបមួយគ្រឿងនិងម៉ូតូធំមួយគ្រឿងចុះមកស្រែកថាពួកឯងរករឿងប្អូនអញកើតជាជម្លោះហិង្សាវាយគ្នាមានទាំងដំបង មានទាំងIDវាយគ្នាទៅវិញទៅមកដូចរឿងហុងកុងបណ្ដាលឲ្យមានអ្នករងរបួស ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនមនុស្សចំនួន៣នាក់យកទៅសួរនាំ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាម៉ោង០០និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែមករាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរស២នាក់អង្គុយផឹកស៊ីនៅចំនុចទីតាំងកើតហេតុខាងលើលុះមកដល់ ម៉ោងកើតហេតុ គេឃើញមានបុរសមួយក្រុមមានគ្នា៤ទៅ ៥ នាក់ ជិះរថយន្ត range rover ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AO-4034និងម៉ូតូធុនធំមួយគ្រឿងម៉ាកFTRមិនចាំស្លាកលេខ បានបើកមកឈប់នៅកន្លែងបុរស២នាក់កំពុងផឹកស៊ីរួចបានស្រែកថាពួកឯងហ្នឹងរករឿងកូនអញមែន។ប្រភពដដែលបានបន្តទៀតថាក្រោយស្រែកសួររួចហើយ ស្រាប់តែផ្ទុះហិង្សាដាក់គ្នាឈានទៅដល់ប្រើអំពើហិង្សាមានទាំងដុំថ្មដំបងរួមនឹង ID ដែលភាគីម៉ូតូនិងរថយន្តមាននៅជាប់ខ្លួន បានធ្វើការបើកឆាកវាយប្រហារគ្នាទៅវិញទៅមកបណ្តាលបុរស២នាក់ដែលកំពុងផឹកស៊ីរងរបួសបែកមាត់។បន្ទាប់មកខាងភាគីរថយន្តនាំគ្នាបម្រុងបើកចេញពីចេញពីកន្លែងកើតហេតុតែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាយកម៉ូតូកង់បីខ្មែរដាក់កាក់ពីមុខ រួចរថយន្តក៏បើកបំបុកក្រឡាប់បែកបាក់ខ្ទេចខ្ទីរួចប្រជាពលរដ្ឋផ្ទុះហិង្សាវាយរបែកកញ្ចក់រថយន្តខ្ទេចខ្ទីខូចខាតយ៉ាងដំណំ។បន្ទាប់មកភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ធ្វើការឃាត់ខ្លួនភាគីទាំងសងខាងបានចំនួន ៣នាក់យកទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត។ ពាក់ព័ន្ធនឹងករណីហិង្សានេះក្រុមការងារយើងខ្ញុំមិនអាចសុំកាបំភ្លឺពីសមត្ថកិច្ចបានទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការសួរនាំភាគីទាំងពីនិងកំពុងធ្វើការស្រាវជ្រាវបន្ត៕ដោយ%ទូច រ៉ាវុធ

ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបបុកពេញទំហឹងរងរបួសបាក់ជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាងហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗខណៈកំពុងបើកម៉ូតូឆ្លងផ្លូវហើយត្រូវរថយន្តស៊េរីទំនើបម៉ាក range rover មួយគ្រឿងបើកយ៉ាងលឿនជ្រុលទៅបុកពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១នឹង២០យប់ថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២១ នៅតាមបណ្ដោយ ផ្លូវ ២០៥ កែងផ្លូវ២៨៦ ក្នុងសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេរីឆ្នាំ ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1E-9504 ជិះដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ពីត្បូងទៅជើងលុះមកដល់ផ្លូវបំបែកជាបួនអ្នកបើកបរម៉ូតូបើកឆ្លងផ្លូវបំបែកនោះ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក range rover មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-3552 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវ ២៨៦ ពីកើតទៅលិចក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសខាងលើនោះរងរបួសធ្ងន់ (បាក់ជើងម្ខាង) ត្រូវបានប្រជាពលរដ្ឋខលហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សម្ភារ:ខូចខាត ម៉ូតូបែកម៉ាសុីខាងស្ដាំ ចំណែករថយន្តខូចខាតផ្នែកខាងមុខ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការនគរបាលខណ្ឌបឹងកេងកងដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោ៖ ទូច រ៉ាវុធ

ព័ត៌មានជាតិ

បើករថយន្តបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង បើកបោះពួយទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយផ្នែកខាងលិចពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង១២នឹង១០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានអាកាសផ្សារដីហុយផ្នែកខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នពែញ។ តាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4201ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញរថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើកបរមិនឃើញនៅនឹងកន្លែងកើតហេតុនោះទេ គេមិនដឹងថាតើអ្នកបើកបររងបួសធ្ងន់ឬស្រាលនោះទេ។ រីឯបង្កាន់ដៃស្ពានរងការខូចខាតតិចតួច។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ទូច រ៉ាវុធ

ព័ត៌មានជាតិ

កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ របស់លោក ហេង អឿន ឃាត់ខ្លួនអ្នកញៀនល្បែង១៣នាក់នឹងវត្ថុតាងមួយចំនួននៅស្រុកពារាំង !!!

(ខេត្តព្រៃវែង) ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១វេលាម៉ោង១៣នឹង៤០នាទី កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសហការណ៍ ជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ កម្លាំងធិការដ្ឋាននគរបាលស្រុកពារាំង បានចុះបង្រ្កាបល្បែងសុីសង ជល់មាន់ខុសច្បាប់ មួយកន្លែងនៅចំណុចរោងទារ មានម្ចាស់ឈ្មោះ ឡុង នី ប្តីប្រពន្ធ បច្ចុប្បន្នម្ចាស់រោងទារទៅធ្វើការងារនៅប្រទេសកូរ៉េ ។ ដោយឈ្មោះ ហេង អឿន ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិសំរាប ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង លួចបើកលេងល្បែងសុីសងជារៀងរាល់ថ្ងៃ តែត្រូវអស់លក្ខណ៏ ពលរដ្ឋរាយការណ៏ប្រាប់សមត្ថកិច្ច ចុះបង្រ្កាបទាន់ពេលវេលា ។ ពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ មកសមត្ថកិច្ចទើបឈានដល់ការបង្រ្កាបតែម្តង ហើយឃាត់ខ្លួន បានអ្នកញៀនល្បែង១៣នាក់រួមវត្ថុតាងមួយចំនួនរួមមាន៖ ១ អង្រុតក្រុងមាន់ចំនួន០៩អង្រុត ២ កន្រ្តក់មាន់ចំនួន ៥ កន្ត្រក ៣ ស្កុតបិតខ្នាយមាន់មានចំនួន៤៨ស្កុត ៤ ធុងក្លាស់សេ ភេជ្ជះចំនួន១ធុងតូច ៥ កៅអីតូចចំនួន ១៧កៅអី ៦ ម៉ូតូចំនួន២២ គ្រឿង ៧ […]