ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងទូតអឺរ៉ុប ចុះពិនិត្យមើលការអភិរក្សជម្រកចម្រុះនៃពពួកសត្វនិងរុក្ខជាតិនៃបឹងទន្លេសាប…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងទូតអឺរ៉ុប ចុះពិនិត្យមើលការអភិរក្សជម្រកចម្រុះនៃពពួកសត្វនិងរុក្ខជាតិនៃបឹងទន្លេសាបឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម Igor Driesmans និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តម Stefan Messerer នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ បានធ្វើ ដំណើរទស្សនកិច្ចរួមគ្នាដើម្បីពិនិត្យមើលលើការអភិរក្សជីវចម្រុះ ការការពារធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថាន នៅលើតំបន់ទន្លេសាប។ ដំណើរទស្សនកិច្ច នេះរៀបចំឡើងជាសក្ខីភាពមួយចំពោះយុទ្ធនាការ #ForOurPlanet របស់សហភាពអឺរ៉ុបដែលកាន់តែទូលំទូលាយដោយបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះចីរភាពបរិស្ថាននៅទូទាំងពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូបានស្វែងយល់ពីជីវចម្រុះដ៏សម្បូរបែប និងទេសភាពអេកូឡូស៊ីពិសេសនៃតំបន់បឹងទន្លេសាប។ ប្រតិភូបានសង្កេតឃើញសត្វស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់ និងបានជួបជាមួយសហគមន៍រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងការអភិរក្សជីវចម្រុះនៃបឹងទន្លេសាប, លើកកម្ពស់វិធីសាស្រ្តការពារព្រៃឈើប្រកបដោយចីរភាព និងការការពារសហគមន៍មូលដ្ឋាន។ សូមបញ្ជាក់ថា កន្លងមកគម្រោង «ទន្លេសាបរបស់យើង» ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបហើយអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តបាត់ដំបង បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាប្រឈមនិងភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព និងការចូលរួមពីសហគមន៍ក្នុងការការពារបរិស្ថាន នៅក្នុងតំបន់៕

ព័ត៌មានជាតិ

ឃាត់ខ្លួនមន្ដ្រីកងរាជអាវុធហត្ថស្រុកចិត្របុរីដែលប្រើអាវុធបាញ់សត្វកុក…

(ក្រចេះ): បន្ទាប់ពីបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” ត្រូវបានឃាត់ខ្លួនហើយ។ ឧត្តមសេនីយ៍ត្រី អេង ហុី បញ្ជាក់ថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ៕

ព័ត៌មានជាតិ

តើអជ្ញាធរខណ្ឌសែនសុខហ៊ានបង្រ្កាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ក្នុងទឹកដី(សង្កាត់អូរបែកក្អម)ដែលមានយីហោ(ប៉អៅ)ដែលកំពង់បើកដំណើរយ៉ាងគគ្រឹកគគ្រេងមួយកន្លែងនេះទេ..?

(ភ្នំពេញ): ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងលួចបង្កប់ហ្គេមបាញ់ត្រីដែលមានយីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវ(1019) ស្ថិតក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពង់តែបើកអោយក្រុមអ្នកញៀនល្បែងទាំងប្រុស ទាំងស្រី ទាំងក្មេងចាស់អោយចូលលេងយ៉ាងអនាធិបតេយ្យ តើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានដឹងឬទេ ឬដឹងហើយធ្វើមិនដឹង នៅសម្ងំស្ងៀមមិនចុះបង្រ្កាប។ បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅជិតនោះបានបញ្ជាក់ថាទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ យីហោ(ប៉អៅ)មួយកន្លែងក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃ តែគេមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីផ្សារហុយ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើ បើកលេងទាំងយប់ទាំងថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅតែមិនមានវិធានការក្នុងការបង្រ្កាប! ធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗនៅមូលដ្ឋានរបស់គាត់ដូចជា ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។ ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ហួ ម៉េងវ៉ាង […]

ព័ត៌មានជាតិ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកស្នួល ខេត្ដក្រចេះ ជនដៃដល់សរុប ៣ នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ …

កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៨ ៖ ០០ នាទី នៅចំណុចគីឡូម៉ែត្រ ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងបង្កដោយជនសង្ស័យចំនួន ៣ នាក់ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ យ៉ាន់ សៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក […]

ព័ត៌មានជាតិ

ប្រធានការិយាល័យបរិស្ថានស្រុកស្ទោង បើករថយន្តក្នុងស្ថានភាពស្រវឹងបុកអ្នកលក់ស្រការនាគស្លាប់ម្នាក់…

(ខេត្តកំពង់ធំ): មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមាន មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង។ ក្រោយកើត ហេតុសមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរបញ្ជូនទៅស្ថាប័នជំនាញរង់ចាំចាត់ការតាមនីតិវិធី។ ករណីបង្កគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១៤និង២៥នាទី រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពនៅទីកើតហេតុអះអាងថា អ្នកបើកបរបង្កឈ្មោះ អែម សំអ៊ុន តួនាទីប្រធានការិយាល័យបរិស្ថានស្រុកស្ទោង ចំណុះឲ្យការិយាល័យកសិកម្មស្រុក បើកបររថយន្ត ម៉ាកHIGLANDERពាក់ផ្លាកលេខ ភ្នំពេញ 2AB.3682 ក្នុងស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយអ្នកលក់ ផ្លែស្រកានាគ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ហើយរថយន្តបានបន្តជ្រុលទៅបុកតូបនៅក្បែរនោះបណ្ដាលឲ្យខូចខាតប៉ែកខាងមុខ ផងដែរ។ ប្រភពដដែលបន្តឲ្យដឹងថា ជនរងគ្រោះមានឈ្មោះផល នន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បច្ចុប្បន្នសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ពាក់ព័ន្ធករណីខាងលើ យើងពុំអាចសុំការបំភ្លឺពីលោកជឹម រីណា អធិការនគរ បាលស្រុកស្ទោងដែលទើបតែ កាន់តំណែងថ្មីបានទេ ដោយមិនឆ្លើយតប។ ប្រភពបង្ហើបប្រាប់ថា ជនបង្កកំពុងតែរៀបចំរត់ការដោះ ស្រាយក្រៅប្រព័ន្ធច្បាប់ ស្របពេលដែលនគរបាលចរាចរណ៍ផ្លូវគោកកំពុងរឹតបណ្តឹងការអនុវត្តច្បាប់៕

ព័ត៌មានជាតិ

😭🙏👏 កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក ពូក្រឹម អ៊ូ ប៉ុណ្ណារ៉ាត់ ប្រារពពិធីបុណ្យស-ពដ៍ធំអូរអរ ជូន នាយស្វីត ដោយមានវត្តមានតារាកំប្លែងជើងចាស់ជូនដំណើរលាគ្នាលើកចុ-ងក្រោយ

កំសត់ ស្រណោះណាស់😭🙏👏 កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក ពូក្រឹម អ៊ូ ប៉ុណ្ណារ៉ាត់ ប្រារពពិធីបុណ្យស-ពដ៍ធំអូរអរ ជូន នាយស្វីត ដោយមានវត្តមានតារាកំប្លែង ជើងចាស់ជូនដំណើរលាគ្នាលើកចុ-ងក្រោយ”ពួកយេីងបានមកលានាយជាលេីកចុងក្រោយហេីយបន្ទាប់ពីបេសកម្មត្រូវបានបញ្ចប់😥​គ្មានអ្វីត្រូវនិយាយក្រៅពីពាក្យថាសោកស្តាយ​ និងក្តីអាលោះអាល័យជាពន់ពេក​ សូមវិញ្ញាណក្ខន្ធរបស់នាយបានទៅកាន់ឋានសុគតិភព🙏​ ក្នុងនាមជាមិត្តរួមអាជីព​ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុនី​ ដែលជានិច្ចជាកាលតែងតែគិតគូដល់សិល្បះនិយាយជារួម​ និងនិយាយដោយឡែកលោកបានជួយដល់តារាកំប្លែងនាយស្វិត​តាំងពីការព្យាបាល​នៅមន្ទីរពេទ្យរហូតដល់ដំណាក់កាលចុងក្រោយពុំអាចជួយជីវិតនាយចេញបានពីជំងឺដ៏កាចសាហាវនេះ​ មិនតែបុណ្ណោះលោកទាំងពីរក៏បានជួយជាថវិកាសម្រួលទុក្ខលំបាករបស់នាយស្វិតផងដែរ🙏​ នេះគឺជាគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សម្តេចធិបតី​ និងលោកជំទាវ​។ ខ្ញុំបាទនិងសិល្បះករ​ សិល្បះការិនីជាមិត្តរួមអាជីពជាមួយនាយស្វិត​ សូមគោរព​ជូនពរ​សម្តេចតេជោ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ សូមជួបប្រទះតែនឹងពុទ្ធពរ​ទាំង៥ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ បដិភានៈ​ កុំឃ្លៀងឃ្លាតឡេីយ។”🙏😭🥹

ព័ត៌មានជាតិ

ក្មេងស្ទាវមួយក្រុមមកពីខេត្តកំពង់ស្ពឺទៅសាកកំលាំងនៅខេត្តតាកែវជាប់សំណាញ់សម្ថកិច្ច២០អ្នក(រត់រួចខ្លះ)…

ក្រុមក្មេងទំនើង១ក្រុមមានគ្នាប្រហែល២០នាក់មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មកបញ្ចេញកំហឹងជាមួយយុវជន២នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់នៅយប់ថ្ងៃចន្ទថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង២៣: ៣០នាទី មានកើតករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបង្កឡើងដោយក្រុមជន សង្ស័យមានគ្នាប្រហែល២០នាក់បានប្រើ ហឹង្សាទៅលើជនរងគ្រោះ ចំនួន២នាក់ រួមមាន ៖១.ឈ្មោះ នី ចាន់ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ នគរបាលជាតិ មានស្រុកកំណើតភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលអោយរងរបួសក្បាលផ្នែកខាងឆ្វេងដេរចំនួន០៥ថ្នេរ ។២.ឈ្មោះ ថាន ប៊ុនធីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួសក្បាលលើគុម្ពត្រចៀកផ្នែកខាងឆ្វេងដេរចំនួន០៧ថ្នេរ៕ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាBEAT ពណ៌ខៀវលាយស សេរី២០២២ ពាក់ស្លាកលេខ តាកែវ 1AA-9440 យកទៅប្លុងចោលនៅចំណុចឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយបានរត់គេចខ្លួនបាត់។+ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាលោកវរសេនីយ៍ទោ […]

ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌប្ញស្សីកែវបន្ទាប់ពីទទួលបានការរាយការពីបងប្អូនសារពត៍មានថាមានទីតាំងជល់មាន់ បានដាក់កំលាំងចុះពិនិត្យនិងបង្រ្កាបភ្លាមៗ…

(ភ្នំពេញ): បន្ទាប់ពីបងប្អូនសារពត៍មានបានបង្ហោះពត៍មានថា មានមនុស្សមួយក្រុមបានណាត់គូរនឹងកំពុងប្រមូលផ្តុំគ្នាលេង ជល់មាន់ ភ្លាមៗនោះសមត្ថកិច្ចនៃអធិការខណ្ឌ ឫស្សីកែវ ដោយមានការបញ្ជារផ្ទាល់ពីលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អធិការរងនិង លោក មេប៉ុស្តិ៍ ចុះពិនិត្យនិងបង្រ្កាបពីតាំងជល់មានខាងលើ ដែលស្ថិតក្នុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាក់ស្តែងពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក្រុមដែលបំរុង លេងជល់មាន់នោះមិនឃើញនៅទីតាំងនោះទេ ហើយទីតាំង ខាងលើសមត្ថកិច្ចក៍បានពិនិត្យមើលមិនមានសង្វៀននោះទេ គឺជាទីតាំងដីឡូរដែលគេទុកចោល។ សមត្ថកិច្ចក៍បានសាកសួរប្រជាពលរដ្ឋរស់នៅជិតទីតាំង នោះក៏បានប្រាប់ថាដីឡូរនោះម្ចាស់គេទុកចោលពេលខ្លះមាន មនុស្សមួយក្រុមមកលួចឆ្មក់ជល់មាន់យូរៗម្តង សមត្ថកិច្ចក៍បានសួររកម្ចាស់ទីតាំងដីនោះដើម្បីធ្វើការនែនាំ និងហាមដាច់ខាតមិនអោយមានការលេងល្បែងស៊ីសង ផ្សេងៗ រឺក៍ល្បែងជល់មាន់ បើសិនជាមានសមត្ថកិច្ចនិងធ្វើការបង្រ្កាបមិនលើកលែងឡើយ។ គួររំលឹងថាកន្លងមកសមត្ថកិច្ចខណ្ឌប្ញស្សីកែវ តែងតែចុះបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទមិនថាល្បែងជល់មាន់ឬល្បែងស៊ីសងផ្សេងទៀតឡើយ អោយតែមានប្រជាពលរដ្ឋរាយការគឺកំលាំងសមត្ថកិច្ចនិងចុះបង្រ្កាបភ្លាមៗដូចភ្លៀងរលឹម សមត្ថកិច្ចក៍បានសំណូមពរដល់បងប្អូនដែលរស់នៅជិតទីតាំងខាងលើបើសិនជាមានក្រុមជល់មាន់មកលេងទីតាំង នោះទៀតសូមរាយការមកសមត្ថកិច្ចនិងចុះបង្ក្រាបភ្លាមៗតែម្តង។

ព័ត៌មានជាតិ

ក្រសួងព័ត៌មាននឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ក្រសួងព័ត៌មាននឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយចាប់ផ្តើមបើកជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ ក្រោមអធិបតីភាពកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងពិធីបិទសន្និបាតនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​​​ អង្គសន្និបាតរយៈពេល ២ ថ្ងៃនេះនឹងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមាន​​អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, អគ្គនាយកដ្ឋានវិទ្យុជាតិ​, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់ តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ ក្រសួងព័ត៌មាននឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយចាប់ផ្តើមបើកជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។