ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ កម្លាំង តាមបណ្តាគោលដៅឈរជើង ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ…

អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមរួចជាស្រេចតាមបណ្តាគោលដៅឈរជើង ដោយបំពាក់នូវសម្ភារគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត៕

ព័ត៌មានជាតិ

គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ ត្រូវបាន​បំពាក់​និង​ប្រគល់ជូន​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន​ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ការងារ​…

គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ ត្រូវបាន​បំពាក់​និង​ប្រគល់ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ឧទ្យានុ​រក្ស នៃ​ក្រសួង​បរិស្ថាន ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ការងារ​សម្រាប់​ឆ្នាំ​២០២១ និង​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ក្រសួង ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ ជាង​៥០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។​​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​បុព្វហេតុ​បរិស្ថាន ក៏ដូចជា​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ក្នុងនាម​រាជរដ្ឋាភិបាល និង​ឯកឧត្តម​ផ្ទាល់ បាន​ទទួលស្គាល់​នូវ​ការលះបង់​របស់​បងប្អូន​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរ​របស់​កម្ពុជា ក្នុង​ការកសាង អភិវឌ្ឍន៍ និង​ស្តារឡើងវិញ​នូវ​សង្គម​ជាតិ​ថ្មី បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។​​ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា កិច្ចការងារ​របស់​មន្ត្រីរាជការ​ក្រសួងប​រិ​ស្ថាន មិន​ត្រឹមតែ​ការការពារ អភិរក្ស​ធនធានធម្មជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ចូលរួម​កសាង​នូវ​សង្គមជាតិ​ថ្មី ហើយ​កម្ពុជា​ត្រូវតែ​មាន​ឯកភាព​ជាតិ​មួយ បើទោះបីជា​បុគ្គល​ម្នាក់ៗ​មានគំនិត​ខុសគ្នា​ក៏ដោយ ប៉ុន្តែ​សម្រាប់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន គឺ​យើង​ត្រូវ​តាំងចិត្ត​ខ្ពស់​។​​គួរ​បញ្ជាក់​ឱ្យដឹងថា ក្នុងឱកាស​ជាមួយគ្នានេះ ក៏​មាន​កម្មវិធី​ប្រគល់​រង្វាន់ ប័ណ្ណសរសើរ […]

ព័ត៌មានជាតិ

គ្រាន់តែទទួលបានព័ត៌មាន ភ្លាមពីការ បើកលេងល្បែងស៊ីសង មាន់ជល់ និងអាប៉ោងខុសច្បាប់ នៅក្នុងទឹកដី ភូមិដំណាក់ធំ3 សង្កាត់មានជ័យ3 ភ្លាមឯកឧត្តមឃួង ស្រេង ចេញបញ្ជាអោយបង្រ្កាបភ្លាមៗ…

(ភ្នំពេញ) គ្រាន់តែទទួលបានព័ត៌មាន ភ្លាមពីការ បើកលេងល្បែងស៊ីសង មាន់ជល់ និងអាប៉ោងខុសច្បាប់ នៅក្នុងទឹកដី ភូមិដំណាក់ធំ 3 សង្កាត់មានជ័យបី។ភ្លាមឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ចេញបទបញ្ជាចង្អុលបង្ហាញឱ្យធ្វើការអនុវត្តនាំព័ទភ្លែត អនុវត្តតាមការដឹកនាំរបស់ឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យនាព្រឹកថ្ងៃសុក្រ ១១ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ វិឆ្ឆិកា ឆ្នាំ២០២២នេះ វេលាម៉ោង12.00 លោក សេង គន្ធ អភិបាលរង អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌមានជ័យ ដោយសហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្ក្រាបល្បែងជល់មាន់និងបាញ់អាប៉ោង នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។# ក្រោយពីចុះបង្ក្រាប ជាលទ្ធផល ៖១- ឃាត់ខ្លួនមនុស្ស០៣នាក់២- ម៉ូតូចំនួន០៣គ្រឿង៣- មាន់ចំនួន០៣ក្បាល់ (ងាប់១ក្បាល់)៣- ខ្នាយដែក សម្រាប់តជល់មាន់១គូរ។៤- ចានបាញ់អាប៉ោង១កំប្លេត៥- ប៊ុងជល់មាន់ចំនួន០២ដុំ៦- ជញ្ជេីងថ្លឹងមាន់០១៧-ស្កុតរំជេីងមាន់០៤ដុំ# បានធ្វេីកំណត់ហេតុបញ្ជូន […]

ព័ត៌មានជាតិ

បុរសវ័យជាង៤០ឆ្នាំ ដែលជាម្ចាស់រថយន្ត 570 បាញ់សម្លាប់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យត្រូវបានឃាត់ខ្នូនហើយ…

ភ្នំពេញ÷បុរសម្នាក់ដែលជាខ្មាំងកាំភ្លើងត្រូវបានកម្លាំងសមត្ថកិច្ច​ជំនាញព្រហ្មទណ្ឌ​សហការជាមួយនឹងកម្លាំងមូលដ្ឋាន ខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឡោមព័ទ្ធផ្ទះជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យក៏បានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក។យោងតាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្ត lexus570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់​នោះបានឲ្យដឹងថា​ខ្លួនកំពុងតែ​ជិះរថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូ។មកប៉ះជាមួយនឹងរថយន្តរបស់គាត់ ហើយមិនឈប់ព្យាយាម​គេច បន្ថែមទៀតក៏ឮសំឡេង​ស្រែកមកថាចោរៗ ផងនោះ បានដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តបាញ់ ពីក្រោយបណ្ដាលឲ្យស្លាប់តែម្ដង។បច្ចុប្បន្នបុរសជាជនដៃដល់មានឈ្មោះ សៅ សុខុន ភេទប្រុសអាយុ ៤១ ឆ្នាំ មានទីលំនៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ភ្នំពេញ ជិះរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-7799ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំនិងកសាង​សំណុំរឿងចាត់ការតាមនីតិវិធី។គួរបញ្ជាក់ផងដែរនៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ យុវជនម្នាក់ដែលគេសង្ស័យ​ថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណា បានព្យាយាមជិះគេចខ្លួន ស្រាប់តែមានបុរសម្នាក់​កំពុងតែជិះរថយន្តម៉ាក​លុចស៊ីស ៥៧០ បានដកកាំភ្លើងបាញ់ទៅលើយុវជនដែលគេសង្ស័យ ជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅម្ដុំ សាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ […]

ព័ត៌មានជាតិ

រថយន្តដឹកអនុផលព្រៃឈើ របស់មេឈ្មួញ ឈ្មោះ ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់

កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់បានធ្វើការបង្ក្រាបរថយន្តដឹកអនុផលព្រៃឈើខ្នាតសាំយ៉ុងកែច្នៃយក្សចំនួន ២គ្រឿង ខណៈដែលប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១៖០០ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចភូមិឈើទើ ឃុំពោកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។បើតាមប្រភពព័ត៌មានពីអ្នកសារព័ត៌មានជាច្រើនអង្គភាពក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តកែច្នៃសាំយ៉ុងខ្លាតយក្សទាំងពីរនោះគឺជារបស់លោកធា ដែលបានដឹកចេញពីចំណុចភូមិស្រែភ្លី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះឆ្ពោះទៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ប្រភពបន្តថា ដោយមានការរាយការណ៍ពីរអ្នកសារព័ត៌មានជាច្រើនអង្គភាពជូនទៅថ្នាក់ដឹកនាំខេត្តឯកឧត្តម វ៉ា ថន ដែលជាគណៈឯកភាពបញ្ជាការខេត្តក៏ដូចជាលោកនាយឧត្តមសេនីយ៍ សាន ប៉ុនថាន ដែលជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានចង្អុលបង្ហាញបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱវាទក៏ដូចជាធ្វើការសហការទៅខាងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម និងស្រុកស្ទឹងត្រង់ទើបធ្វើការបង្ក្រាបទៅលើប្រភេទរថយន្តសាំយ៉ុងកែច្នៃចំនួន២គ្រឿងនោះបាន។បងប្អូនអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋបាន មានសេចក្តីកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានធ្វើការបង្ក្រាបរាល់បទល្មើសដែលពាក់ព័ន្ធទៅនឹងព្រៃឈើ៕