ព័ត៌មានជាតិ

ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺរួមនិងថ្នាក់ដឹកនាំបានប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ..!

ខេត្តកំពង់ស្ពឺ=នៅព្រឹកថ្ងៃសៅរ៍ ៩ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺនិងជាប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប រួមជាមួយ លោក លោកស្រីសមាជិកក្រុមកាងារ លោក លោកស្រី ជាក្រុមប្រឹក្សាឃុំ ព្រមទាំង ថ្នាក់ដឹកនាំភូមិ បាននាំយកទៀនវស្សា គ្រឿងឧបភោគ ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤ វត្ត ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។គ្រឿងឧបភោគរួមមាន=ទៀនវស្សា បច្ច័យសម្រាប់កសាងក្នុងវត្ត អង្ករ មី ត្រីខ ប្រេងឆា ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករ ខ្ទឹម ប៊ីចេង អំបិល បព្រមទាំងចង្ហាន់ គ្រប់វត្តនិមួយៗ។ ក្នុងនោះលោក ញ៉ាញ់ ជាបហ៊ង និងថ្នាក់ដឹកនាំក៏បានជូនបច្ច័យដល់តាជី […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោល លិខិតអនុញ្ញាតឱ្យដោះដូរនិងអភិវឌ្ឍភ្នំតាម៉ៅ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕