ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌដង្កោបង្ក្រាបទីតាំងបញ្ជល់មាន់បៀរអាប៉ោង ឃាត់បានតែរថយន្ត២គ្រឿងនិងម៉ូតូ៥គ្រឿងមាន់គក១ក្បាល…

(ភ្នំពេញ​)% ក្នុងករណីបង្កាបសង្វាបញ្ជល់មាននឹងអាប៉ោងនេះសម្ថកិច្ចខណ្ឌដង្កោ ចាប់បានវត្ថុតាងរួមមានរថយន្តចំនួន២គ្រឿង ម៉ូតូ៥គ្រឿង និងមាន់គកមួយក្បាលបន្ទាប់ពីកម្លាំងចម្រុះរាប់សិបនាក់ ចុះបង្ក្រាបទីតាំងបញ្ជល់មាន់ បៀរអាប៉ោងមួយខណះមនុស្សរត់បាត់អស់ចាប់គ្មានបានអីមួយនាក់ប្រតិបត្តិការ ចាប់បានតែវត្ថុតាងនេះនៅវេលាម៉ោង១រសៀល​ ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២១​ នៅចំណុចវាលស្រែ ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងចម្រុះរបស់ខណ្ឌដង្កោ ចុះទៅដល់ផ្អើលអស់អ្នកញៀនល្បែងទាំងនោះរត់បាតជើងស ព្រាតដូចវាយស្មៅបង្អើលពស់ បន្សល់ទុករថយន្តចំនួន២គ្រឿង(​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BF-8779 និង Toyota Prius ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BD-4775 )​ ម៉ូតូចំនួន៥គ្រឿង​ និងមាន់គក១ក្បាល​ ។ ​ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍នេះរួចរាល់​ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ​ បានធ្វេីការដឹកបញ្ចូនវត្ថុតាងមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ​ ដេីម្បីបន្តអនុវត្តន៍តាមនីតិវិធី​ ៕ដោយ% ខ្លា 01

ព័ត៌មានជាតិ

បុរស២នាក់ជិះម៉ូតូក្នុងល្បឿនលឿនជាន់ហ្រ្វាំងខ្លាចបុកគោឆ្លងផ្លូវបណ្ដាលឱ្យដួលត្រូវរថយន្តមកពីក្រោយកិនបែកប្រអប់ជើងនឹងម្នាក់ទៀងរងរបួសដៃធ្ងន់ធ្ងរ…

(ភ្នំពេញ)% បុរស២នាក់ជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងល្បឿងលឿនហើយជ្រុលទៅបុកជាមួយនឹងសាច់គោដែលកំពុងតែដើរឆ្លងផ្លូវបណ្ដាលឱ្យដួល ត្រូវបានរថយន្តធុនធំម៉ាកយីឌុកបើកមកពីក្រោយក្នុងល្បឿនលឿនដែរនោះហើយបានគេចពីសត្វគោដូចគ្នាក៏ស្រាប់តែរេចង្កូតមកកិនចំប្រអប់ជើងបែកខ្ទេចលានឆ្អឹងចេញមកខាងក្រៅនឹងបុរសម្នាក់ទៀតបានរងរបួសដៃយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង១៥នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកនិចពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GX-4347 ជិះធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកជាមួយនិងហ្វូងសត្វគោដែលទឹកកំពុងតែដើរឆ្លងផ្លូវបណ្តាលឲ្យដួល ស្រាប់តែរថយន្តធន់ធំម៉ាកយីឌុកពណ៌ត្រីអ៊ុីមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ2- 3-8379 បើកស្របទិសដៅគ្នាមកពីក្រោយកិនចំប្រអប់ជើងបុរសម្នាក់ខាងឆ្វេងបែកខ្ទេចលានឆ្អឹងចេញមកខាងក្រៅ និងម្នាក់ទៀតរងរបួសដៃយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កក៏បានព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋចេញតាមឃាត់បានទាំងតៃកុងនឹងរថយន្តយកមកប្រគល់ទៅឲ្យសមត្ថកិច្ច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ធ្វើការវាស់វែងរួចរាល់ក៏បានយកតៃកុងនិងរថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯអធិការដ្ធាននគរបាល ខណ្ឌជ្រោយចង្វារង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូប៊ិតដែលកំពុងតែជិះឆ្លងផ្លូវពេញទំហឹងរងរបួសធ្ងន់…

(ភ្នំពេញ)÷បុរសម្នាក់ជិះម៉ូតូតាមបណ្ដោយផ្លូវហាណូយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូប៊ិតដែលកំពុងតែជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការគ្រប់ខាតយ៉ាងដំណំ រីឯអ្នកបើកបរម៉ូតូសង់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង០០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ផលិតនៅឆ្នាំ 2008ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ1A-8675 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកSUZUKI ពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពត1P-7758 កំពុងតែជិះឆ្លងផ្លូវហាណូយមិនទាន់នឹងផុតផងគាត់ត្រូវបានបុរសដែលជាអ្នកជិះម៉ូតូឌ្រីមសង់ទើបបុកចំពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានធ្វើការវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅឯកន្លែងចរាចរណ៍សង្កាត់ភ្នំពេញថ្មីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ស្រីស្អាតរូបស្រស់ពីរនាក់បើករថយន្តរេចង្កូតទៅបុកសួនច្បារចែកទ្រូងផ្លូវត្រូវសន្តិសុខដេញតាមក្របួចបានទាំងយប់…

(ភ្នំពេញ)÷ស្រីស្រស់រូបស្អាតទាំងពីរនាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតទៅបុកជាមួយនឹងសួនច្បារទ្រូងផ្លូវនៅតាមបណ្ដោយផ្លូវR-៦ បណ្ដាលឲ្យរងការខូចខាតអស់មួយចំនួនហើយមិនព្រមទទួលខុសត្រូវ ហើយព្យាយាមបើករត់បម្រុងគេចខ្លួន តែសំណាងអាក្រក់ត្រូវសន្តិសុខរបស់ក្រុមហ៊ុនឃើញទាន់ជិះម៉ូតូតាមឃាត់បានទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង១០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវR-៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។យោងតាមប្រភពព័ត៌មានពីសន្តិសុខរបស់ក្រុមហ៊ុនដែលបានយាមកាមនៅកន្លែងនោះបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងគេបានឃើញស្រីស្រស់រូបស្អាតបើករថយន្តម៉ាកតូយូតាព្រូសពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-9215 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈពេលដល់ត្រង់ចំណុចក្តាន់ពីរក៏បត់ឆ្លងចូលមកផ្លូវR-៦ ប្រហែលជា បួងចង្កូតខ្លាំងពេកឬមួយក៏យ៉ាងណាស្រាប់តែរ៉េចង្កូតទៅបុកជាមួយនឹងចិញ្ចើមសួនច្បារបណ្ដាលឱ្យរងការខូចខាតអស់មួយចំនួនហើយរថយន្តបង្កក៏បានព្យាយាមបើករត់ហើយសន្តិសុខជិះម៉ូតូដេញចាប់បានទាំងម្ចាស់និងរថយន្តហើយក៏បានធ្វើការដោះស្រាយគ្នាសងជាសំណងទៅដល់ភាគីខាងសន្តិសុខរបស់ក្រុមហ៊ុននោះដើម្បីបញ្ចប់រឿងហើយក៏បានបើករថយន្តរបស់គេបន្តដំណើរទៅមុខទៀតបាត់ដោយមិនបានធ្វើឱ្យសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ស្រះចកណាម្នាក់ឈឺក្បាលវិលមុខជាមួយនឹងពួកគាត់ឡើយ ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តទៅបុករះចូលផ្ទះប្រជាពលរដ្ឋរងការខចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់គ្រោះថ្នាក់ទេ…

(ភ្នំពេញ)÷បុរសម្នាក់សង្ស័យជាស្រវឹងស្រាបើករថយន្តរ៉េចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋទាំងយប់បណ្ដាលឱ្យរងការខូចខាតអស់ស្ទើរតែទាំងស្រុងតែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងករណីនេះទេហើយហេតុនេះបង្ករឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៣ ម្ដុំនិងផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តហាយឡិនឌ័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខសៀមរាប2B-2507 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៣ ក្នុងល្បឿនលឿនពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់ស្ទើរតែទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ តែសំណាងល្អមិនបង្កឱ្យម្ចាស់ផ្ទះរងការគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់បានយករថយន្តបង្កទៅរក្សាទុកនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលចរាចរណ៍សង្កាត់ទួលសង្កែទី២ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ រាយការដោយ% ទូចរ៉ាវុធ

ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តដាច់ហ្វ្រាំងជ្រុលទៅបុករះម៉ូតូនឹងរថយន្តបាញ់បេតុងបបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់រីឯរថយន្តបង្កនិងម៉ូតូបានរងការខូចខាតយ៉ាងដំណំ…

ភ្នំពេញ÷ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនជាន់ហ្វ្រាំងដាច់ជ្រុលទៅបុករះម៉ូតូស្ត្រីម្នាក់ដែលកំពុងជិះធ្វើដំណើរតាមដងផ្លូវអូសជាច្រើនម៉ែត្របណ្ដាលរងរបួសយ៉ាងធ្ងន់ធ្ងរហើយរថយន្តបង្ករនៅមិនទាន់អស់ខ្យល់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តបាញ់បេតុងពេញទំហឹងបណ្ដាលឱ្យរថយន្ដទាំងពីរគ្រឿងហើយនិងម៉ូតូរបស់ជនរងគ្រោះនោះរងការខូចខាតយ៉ាងដំណំបណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង០០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ទ្រង់ចំណុចនិងរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងភាពបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AG-6901ជិះធ្វើដំណើរមកដល់និងរង្វង់មូលទួលគោកខណៈពេលនោះក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកគារពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU9426 បើកបរក្នុងល្បឿនលឿនទំនងជាដាច់ហ្រ្វាំងហើយមើលទៅ ទើបជ្រុលទៅបុកជាមួយនិងម៉ូតូជនរងគ្រោះអូសជាច្រើនម៉ែត្រហើយរថយន្តបង្កនៅមិនទាន់អស់ខ្យល់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តបាញ់បេតុងក្បាលពណ៌ត្រាវមួយគ្រឿងពេញទំហឹងទើបរថយន្តបង្កទៅមុខលែងរួចឱ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលហើយទើបធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តទាំងពីរគ្រឿងជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯងអធិការដ្ឋាន នគរបាលចរាចរណ៍ ខណ្ឌទួលគោករងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

នគរបាលស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ស្តីពីករណី៖ ជួញដូរ សម្រួល ផ្តល់ទីតាំង និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន!

កណ្តាល៖ ជនសង្ស័យ ០៦ នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណី៖ ជួញដូរ សម្រួល ផ្តល់ទីតាំង និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។កាលពីថ្ងៃព្រហស្បត្តិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែ សីហា គ.ស២០២១ វេលាម៉ោង ១៧ និង ៣០ នាទី ល្ងាចនៅចំណុច ភូមិ ពាមល្វែង ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនសង្ស័យ ០៦ នាក់ ( ឃាត់ខ្លួន )ទី១- ឈ្មោះ ជា ថាន់ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញលក់អេតចាយ មានទីលំនៅ […]

ព័ត៌មានជាតិ

កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧)ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន

(ភ្នំពេញ) កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន (ក៧) នៃអគ្គស្នងការ នគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបង្កការភ្ញាក់ផ្អើល នៅសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានរថយន្តថែមទាំងម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងចេញពីទីក្រុងភ្នំពេញ ខណ:មកដល់នៅចំណុចស្តុប ផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្រាប់តែកម្លាំងសមត្ថកិច្ចទាំងឯកសណ្ឋាននិងស៊ីវិល ចុះប្រសាចពេញផ្លូវ រួចបានដកកាំភ្លើង បាញ់ចំនួន៧គ្រាប់ រួមមានទាំងអាវុធខ្លី និងវែងផងដែរ តែក្នុងប្រតិបត្តិការនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ក្រោយប្រតិបត្តិការ បានប្រមូលគ្នាឡើងរថយន្តចាកចេញពីកន្លែងកើតហេតុភ្លាមៗ ។ ចំណែកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បានបញ្ចាក់ថា៖ ពាក់ព័ន្ធករណីនេះ គឺប្រតិបត្តិការរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿង ចុះចាប់ជនសង្ស័យរួមទាំងវត្ថុតាង៕

ព័ត៌មានជាតិ

សហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង រកប្រាក់ចំណូលបន្ថែមពីប្រពៃណីតម្បាញកន្ទេលចចូត

ខេត្តកំពត៖ ប្រជាពលរដ្ឋក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។ សូមបញ្ជាក់ថា ប្រជាសហគមន៍ បានចេះរបៀបត្បាញម៉ូតទំនើបទាន់សម័យ ជាគោម​ តាមម៉ូត​ តាមទំហំខ្នាត​ តាមតម្រូវការអតិថិជន ហើយចំណេះជំនាញទាំងនេះបានមកពីការបង្ហាត់បង្រៀនពី@ អង្គការមូលនិធិសត្វក្រៀលអន្តរជាតិ ក្រោមគម្រោងលើកស្ទួយជីវភាពសហគមន៏ផ្សារភ្ជាប់ជាមួយការអភិរក្ស។  តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស និងសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក។ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយក្រុមអភិរក្សនៃអង្គការដៃគូ និងសហគមន៍កំពុងធ្វើការគ្រប់គ្រងតំបន់ការពារធម្មជាតិមួយនេះ ដើម្បីប្រយោជន៍កូនចៅតជំនាន់។ ជាមួយគ្នានេះ គណៈកម្មការសហគមន៍ប្រជាពលរដ្ឋ មានឱកាសទទួល បង្កើនកិច្ចថែរក្សាតំបន់វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងរកចំណូលពីការនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលសហគមន៍៕

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញធ្វើដំណើរទៅដល់ខេត្តបាត់ដំបងហើយ ដើម្បីរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន?

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែន បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀន(តាង៉ែន)របស់ប្រជាកសិករជួបនឹងបញ្ហាកង្វះទីផ្សារ ។ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន […]