ព័ត៌មានជាតិ

ប៉ិនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ​ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ​ ឃាត់ខ្លួនម្នាក់​ រត់គេចបាត់​ពីរនាក់

​    ភ្នំពេញ ៖​ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់​ បានចេញធ្វើសកម្មភាពគាស់ផ្ទះប្រជាពរដ្ឋមួយកន្លែងបំណងប៉ិនប៉ងលួចទ្រព្យសម្បត្តិ​ តែមិនបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច​ និងបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់​ កាលពីវេលាមោង១​ និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍​ ទី២៨​ ខែមករា​ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣៧១​ ជិតវត្តពោធិ៍ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ។  ​    ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ ហឿន​ ទុំ​ ភេទប្រុស​ អាយុ១៨ឆ្នាំមុខរបបមិនពិតប្រាកដ​ស្នាក់នៅម្ដុំវត្តពោធិ៍ញាណ​ មានស្រុកកំណើតនៅខេត្តសៀមរាប។ ​    យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់និងរុឺម៉កអេតចាយមួយគ្រឿង​ បើកមកឈប់ក្បែរផ្ទះរបស់គាត់​ រួចបានធ្វើសម្មភាពគាស់ផ្ទះរបស់គាត់បំរុងលួចទ្រព្យសម្បត្តិ​ ដោយឃើញទាន់ក៏នាំគ្នាព័ទ្ធចាប់បានម្នាក់​ និងបក្សពួកពីរនាក់ទៀតបានបើករុឺម៉ករត់គេចខ្លួនដោយសុវត្តិភាព។ ​    បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២​ ដេីម្បីធ្វេីកំណត់ហេតុនិងសាកសួរស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់បក្សពួកដែលនៅសេសសល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ចំណែកជនសង្ស័យខាងលេីបានឆ្លើយសារភាពថា​ ខ្លួនគេនិងបក្សពួកពីរនាក់ទៀត​ ពិតជាគាស់ផ្ទះជនរងគ្រោះពិតប្រាកដមែន​ និងធ្លាប់ធ្វេីសកម្មភាពបាន២ដង​ ដោយយប់នេះត្រូវម្ចាស់ផ្ទះចាប់បានទៀត​ ។ ក្នុងនោះជនរងគ្រោះជាម្ចាស់ផ្ទះ ក៏បានមកដាក់ពាក្យបណ្ដឹងដេីម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់​ ៕​ ដោយ៖​ ទូច រ៉ាវុធ

ព័ត៌មានជាតិ

Update: ខ្មាន់កាំភ្លើង និងបក្ខពួក ៣នាក់ ដែលបាញ់ប្រហារជនជាតិចិន នៅក្រុងព្រះសីហនុ ត្រូវនគរបាលចាប់ខ្លួនហើយ និងបញ្ជូនទៅសាលាដំបូងខេត្ត

ព្រះសីហនុ ៖ ខ្មាន់កាំភ្លើង និងបក្ខពួកជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្រហារជនជាតិចិន ទាំងព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ សរុបចំនួន៣នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ខ្មាន់កាំភ្លើង និងបក្ខពួក ដែលបាញ់ប្រហារជនជាតិចិននេះ ត្រូវបានចាប់ខ្លួនក្រោយកើតហេតុ ប្រមាណ១០ម៉ោង ពោលនៅថ្ងៃទី២១ ខែមករា ប៉ុន្ដែសមត្ថកិច្ចមិនទាន់បញ្ចេញព័ត៌មានជាសាធារណៈនោះទេ ព្រោះត្រូវស្រាវជ្រាវបន្ដរកអ្នកពាក់ព័ន្ធ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រៅពីខ្មាន់កាំភ្លើង និងបក្ខពួកសរុប៣នាក់នេះ គឺនៅមានបក្ខពួកក្រុមជនដៃដល់ផ្សេងទៀត ដែលកម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់បន្ដទៀតផងដែរ។ យ៉ាងណាមិញ មនុស្សទាំង៣នាក់ ដែលត្រូវចាប់ខ្លួនបាននេះ បានបញ្ជូនទៅសាលាដំបូងខេត្ត ហើយក៏ត្រូវចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយដែរ។ គួរជម្រាបថា ជនជាតិចិនម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង […]

ព័ត៌មានជាតិ

ស្ត្រីម្នាក់បេីករថយន្តគេចពីម៉ូតូជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់

ភ្នំពេញ​៖​ ស្ត្រីម្នាក់បេីករថយន្តទាំងស្ថានភាពមិនស្រួលខ្លួនហេីយបានគេចពីម៉ូតូក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតចំណែករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខច្រកចូលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បេីករថយន្តម៉ាកTrailblazer LTZ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AJ 3399 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុដោយមានស្ថានភាពមិនស្រួលខ្លួនងងឹតមុខហេីយបានគេចពីម៉ូតូដែលនៅខាងមុខក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តរងការខូចខាតចំណែករបាំថ្មពុះចែកទ្រូងផ្លូវវៀចចេញពីគន្លងជូរមួយកង់សំណាងមិនមានមនុស្សរងរបួសនោះទេ។  ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកេីតហេតុដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ%ទូច រ៉ាវុធ

ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបើករថយន្តធ្លាក់ផ្លូវហោះទៅបុកស្លាកប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ បុរសម្នាក់រួមដំណើរនឹងរបស់អ្នកទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងបោះពួយក្នុងល្បឿនធ្លាក់ផ្លូវហោះទៅបុកបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរថយន្តក្រឡាប់មួយឃុំខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ នៅខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AH-4531 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង ៣០ ម៉ែត្ររួចហោះទៅបុកនឹងបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺតបណ្ដាលទ្រេតបង្គូលប៉ាណូរងការខូចខាតផ្នែកខាងក្រោមយ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ។ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ព័ត៌មានជាតិ

ជនជាតិចិនប្រុស ស្រីចំនួន៣នាក់ ត្រូវបានឃាត់ខ្លូនក្រោយកើតហេតុមានជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារកម្ពស់២២ជាន់ស្លាប់ភ្លាមនៅនិងកន្លែង

ខេត្តព្រះសីហនុ៖ មនុស្សចំនួន៣នាក់ក្នុងនោះស្រី២នាក់(ជាជនជាតិចិន)ត្រូវបានសមត្ចកិច្ចប៉ូលិស ស្នងកាដ្ឋានន បាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លូនភ្លាមៗ ក្រោយកើតហេតុមាន បុសរសជនជាតិចិនម្នាក់បានធ្លាក់ស្លាប់ពី លើ អាគារជាន់ទី១៣នៃអាគារកម្ពស់២២ជាន់។ ហេតុការដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាព្រឹកម៉ោងប្រមាណ៧ និង១៥នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ត្រង់ចំណុច ស្ថិត ក្នុងភូមិលេខ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់កំពេញ)។ ពាក់ព័ន្ធទៅនិង ហេតុការនេះបើតាមសាក្សីរស់នៅក្បែរកន្លែងកើតហេតុបាននិយាយប្រាប់ឲ្យដឹងថា នៅ មុនពេលកើតហេតុគេឃើញជនរងគ្រោះនៅមុខបន្ទប់នៃអាគារជាន់ទី១៣។មួយសន្ទុះមកស្រាប់តែជនរងគ្រោះបានធ្លាក់មកដល់ដីស្លាប់បាត់ទៅហើយ ដោយមិនដឹងថា ជនរងគ្រោះលោតពីលើអាគារសម្លាប់ខ្លូនឬរអិលធ្លាក់ជើង ធ្លាក់ដោយខ្លូនឯងនោះទេ។ជនរងគ្រោះបានធ្លាក់ពីអាគារកម្ពស់១៣ជាន់មកបុកទម្លុះដំបូលបន្ទប់ទឹកផ្ទះប្រជាពលរដ្ឋដែលជាប់អាគារនោះធ្លាក់ដល់ដី បណ្តាលឲ្យជើងជនរងគ្រោះម្ខាងត្រូវបានដាច់ពេញពីដងខ្លួនស្លាប់ភ្លាមៗ នៅក្នុងផ្លុកឈាមកន្លែងកើតហេតុ តែម្តង ។ ដោយ ឡែក សំរាប់ បងស្រីជាម្ចាស់កើតហេតុបាននិយាយប្រាប់ឲ្យដឹងផងដែរថា នៅមុនពេល កើរហេតុ រូបគាត់ បានចូលបន្ទប់ទឹក លុះក្រោយមករូបគាត់បានចេញពីបន្ទប់ទឹកប្រមាណ១នាទី ក៏ស្រាប់តែកើតហេតុជន រងគ្រោះធ្លាក់ ចូលក្នុងបន្ទប់ទឹកផ្ទះរបស់គាត់តែម្តងតែ។ ជាមួយគ្នានេះបងស្រី ម្ចាស់ផ្ទះក៏បានបញ្ជាក់ផង ដែរ ថា នេះចាត់ទុកជាសំណាងរបស់គាត់ហើយ ដែលបានចាក់ចេញមុនពេលកើតហេតុ បានបន្តិច […]

ព័ត៌មានជាតិ

ចាប់ខ្លួនមេក្លោងនាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋ យកធ្វើជាកម្មសិទ្ធិ នៅចំណុចដីសម្បទានសង្គមកិច្ច ឃុំទំនប់រលក ស្រុកស្ទឹងហាវ

ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច និងអាជ្ញាធរចាត់ថាជាមេក្លោងរឿងដីធ្លីនោះ ត្រូវបានចាប់ខ្លួន ក្រោយបុរសរូបនេះ បាននាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយកធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ចក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ អឿន ម៉ាប់ អាយុ៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតភូមិខ្ទុំកណ្ដាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែង ស្រុកព្រៃនប់ ត្រូវបានចោទថា «ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ»។ កម្លាំងនគរបាលស្រុកស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យខាងលើបាននាំប្រជាពលរដ្ឋមួយក្រុមមកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ ភូមិ១ ឃុំទំនប់រលក។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿង ម៉ាក Landrover សេរី២០០៥ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2W-2723 និងទូរសព្ទ័១គ្រឿងផងដែរ៕

ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័របើកមិនប្រយ័ត្នបណ្ដាលឲ្យបុកជាមួយនឹងម៉ូតូរងរបួសស្រាល…

ភ្នំពេញ÷ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៨ និង ៤៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីដែលស្ថិតនៅសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យនារីម្នាក់រងរបួសស្រាល តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ធ្វើដំណើរពីលិចទៅកើតមកដល់ត្រង់ចំណុចកើតហេតុប្រុងបទមកឆ្វេងឆ្លងផ្លូវ ស្រាប់តែក៏មានរថយន្តហាយឡិនឌ័រមួយគ្រឿងមកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូរងការខូចខាតយ៉ាងដំណំនឹងនារីម្នាក់រងរបួសស្រាល។  ក្រោយកើតហេតុកម្លាំងជំនាញចុះមកដល់ ធ្វើការវាស់វែងនិងយករថយន្តអែបខាងធ្វើការដោះស្រាយគ្នាដោយភាគីខាងរថយន្តព្រមដោះស្រាយដោយទទួលសងចំនួន 300 ដុល្លារបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោ% Touch Ravuth

ព័ត៌មានជាតិ

គ្រាប់ជាង ៦តោន ត្រូវមន្រ្តីជំនាញស្រង់ចេញពីនាវាចម្បាំងចំណាស់មួយដែលលិច នៅខេត្ដកំពង់ចាម

ខេត្ដកំពង់ចាម៖ កងកម្លាំងបោសសម្អាត បានស្រង់យុទ្ធភណ្ឌជាង ៦តោន ចេញពីនាវាចម្បាំងចំណាស់ដែលលិចនៅក្នុងទន្លេនាខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ។ មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ​បានឱ្យដឹងថា គ្រាប់ជាង ៦តោន ដែលកម្លាំងជំនាញបានស្រង់ចេញពីក្លូបនាវាច្បាំងចំណាស់ ១គ្រឿងនេះ គឺស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលវាត្រូវបានលិចជាមួយនាវា ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិល។ មកដល់ពេលនេះកម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងប្រតិបត្តិការយ៉ាងក្តៅគគុកលើការងារនេះ។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រផងដែរ។ ក្រៅពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៦តោន ដែលស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌជាច្រើននោះ កម្លាំងជំនាញបានប្រមូលវត្ថុតាងជាច្រើនរួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ជាដើម។ សូមបញ្ជាក់ថា នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានកម្លាំងសមត្​ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ […]

ព័ត៌មានជាតិ

រថយន្តដឹកទំនិញបើកលឿនជាន់ហ្រ្វាំងមិនស៊ីជ្រុលបុករនាំងថ្មចែកទ្រូងផ្លូវ រួចបន្តបុករថយន្ត១គ្រឿងទៀត បណ្ដលឲ្យរងការខូចខាតយ៉ាងដំណំ!

ភ្នំពេញ៖ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង អ្នកបើកបរ បើកលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរលំ រួចបន្តទៅបុកជាមួយរថយន្តឡិចស៊ីសRX 350 កំពុងបើកបត់ឆ្លងផ្លូវ បណ្ដោលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ សំណាងគ្មានអ្នក រងរបួស។ ហេតុការណ៍នេះ បានកើត ឡើងនៅព្រឹកថ្ងៃទី ២៥ខែមករាឆ្នាំ ២០២១ លើផ្លូវ ២៧១ ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបដឹកទំនិញ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ3B-5427 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបើកបត់ឆ្លងផ្លូវនៅខាងមុខ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរលំអស់មួយកង់ រួចរថយន្តមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AD-6003 ដែលកំពុងបើកបត់ឆ្លងផ្លូវ ចំពាក់កណ្ដាលតួពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះនិងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌចំការមន ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ព័ត៌មានជាតិ

នារីវ័យក្មេងជិតដល់ថ្ងៃចូលរោងការម្នាក់ស្លាប់យ៉ាងរន្ធត់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅមុខបុរីប៉េងហួតផ្លូវ២១៧ ដោយរថយន្តកិនពីលើ

ភ្នំពេញ៖ នារីម្នាក់វ័យ២៨ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអធម័នៅវេលាម៉ោងប្រហែលជា០៨:០០នាទីយប់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នារីដែលស្លាប់ខាងលើបង្កដោយសាររថយន្ត អាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-2004 មួយគ្រឿងបើកបុករះម៉ូតូ២គ្រឿង ហើយកិនពីលើនារីជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តអាល់ហ្វាតពណ៌សខាងលើមុនដំបូងបើកបុករថយន្តម៉ាកធុនត្រានៅមុខវត្តសំបួរ នៅតាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ហើយបន្តបើករត់តាមផ្លូវ២១៧ឆ្ពោះមកច្រមុះជ្រូកស្ទឹងមានជ័យ បានប៉ះជាមួយរថយន្តកាមេរីឆ្លាមមួយគ្រឿងទៀត ហើយនៅបន្តបើករត់ទៀត រហូតមកបុកម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-8939 រងការខូចខាងយ៉ាងដំណំ ចំណែកបុរសជាអ្នកបើកម៉ូតូរបួសស្រាល ហើយបន្តបុកម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-9166 បើកបរដោយនារីម្នាក់ ដែលជាជនរងគ្រោះស្លាប់ខាងលើ ដោយរថយន្តកិនពីលើជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ហើយប្រភពពីគ្រួសារសពបានបញ្ជាក់ថា នារីជនរងគ្រោះខាងលើជិតដល់ថ្ងៃចូលរោងការផងដែរ ។ នារីជនរងគ្រោះមានឈ្មោះ ហេង អាយុ២៨ឆ្នាំ ។ ក្រោយពេលកើតហេតុជនបង្កខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកសពនារី ត្រូវបានគ្រួសារដឹកតាមរថយន្តសាម៉ុយ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ%ទូច រ៉ាវុធ