ព័ត៌មានជាតិ

រដ្ឋមន្ត្រី​សុខាភិបាល​កម្ពុជា អរគុណ​WHO ដែល​សរសើរ​រដ្ឋាភិបាល បាន​ត្រួតពិនិត្យ និង​គ្រប់គ្រង​មិនឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​

​ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​កម្ពុជា ដែល​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ត្រួតពិនិត្យ និង​គ្រប់គ្រង​មិនឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ នៅ​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា​កន្លងទៅ​ជោគជ័យ​។​ ​លោក ម៉ម ប៊ុនហេង បានសរសេរថា «​ក្នុងនាម​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​កោតសរសើរ​ចំពោះ លោក​វេជ្ជបណ្ឌិត​នាយក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច របស់​អង្គការ​សុខភាព​ពិភពលោក សម្រាប់​ការអបអរសាទរ​យ៉ាង​កក់ក្តៅ ចំពោះ​ប្រទេស​កម្ពុជា ចំពោះ​ការសម្រេចចិត្ត​នៃ​ការគ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ​គំរូ​នៃ​ការអនុវត្ត​សុខភាព​សាធារណៈ​ក្នុងការ​គ្រប់គ្រង “​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​” ។ ទន្ទឹមនឹង​ការទទួលស្គាល់​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​ទាំងមូល​រប​ស់លោក​វេជ្ជបណ្ឌិត ដែល​បាន​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩»​។​ ​លោក សង្ឃឹមថា អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នឹង​ផ្តល់​ការគាំទ្រ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​សុខភាព ដែលជា​គុណប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​។​ ​កាលពីពេល​ថ្មីៗ​នេះ តំណាង​អង្គការសហប្រជាជាតិ​រូបនោះ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ ដោយ​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ទទួលបាន​ជោគជ័យ តាមរយៈ​រកឃើញ​ឆាប់ ឆ្លើយ​ទាន់ពេលវេលា ធ្វើ​កិច្ច​អន្តរាគមន៍​លើ​គោលដៅ​ដែល​បានកំណត់​។​ ​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» ចំនួន​ប្រមាណ​ជាង ៤​ពាន់​នាក់ ត្រូវបាន​ធ្វើតេស្ត​សុខភាព​រក​ជំងឺ​កូ​វីដ​១៩ […]

ព័ត៌មានជាតិ

យុវជន​បន្សាប​គ្រឿងញៀន​ចំនួន​៥០​នាក់ ហែក​បង្អួច​រត់គេចខ្លួន ពី​ក្នុង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​កែវផុស

​ព្រះសីហនុ​៖ យុវជន​កំពុង​បន្សាប​គ្រឿងញៀន ក្នុង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ចំនួន ៥០​នាក់ បាន​ហែក​បង្អួច​រត់ចេញ​ពី​មណ្ឌល នៅវេលា​ម៉ោង​ជិត ១១​យប់​ថ្ងៃ​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ បាន​សហការគ្នាជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ តាមរក​ឃើញ​វិញ​ចំនួន ១៣​នាក់ និង​កំពុង​តាម​ស្វែងរក​អ្នក​កំពុង​រត់គេច​បន្តទៀត​។ ​សមត្ថកិច្ច បញ្ជាក់ថា យុវជន​បន្សាប​គ្រឿងញៀន​ក្នុង​មជ្ឈមណ្ឌល​ស្តារ​និតិ​សម្បទា​កែវផុស​នេះ​មាន​ចំនួន​សរុប ១០៣ នាក់ ដែល​ទើប​បញ្ជូន​មកពី​មជ្ឈមណ្ឌល ស្តារនីតិសម្បទា​ក្រាំងធ្នង់ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន (​មិនមែនជា​អ្នក​ជាប់ទោស​) ដែល​ចាំបាច់​ត្រូវ​ស្តារ​និតិ​សម្បទា​ឡើងវិញ តាមរយៈ​ការ​បន្សាប​គ្រឿងញៀន​ពី​ក្នុង​ខ្លួន និង​ជួយ​បណ្តុះបណ្តាល​មុខជំនាញ​ផ្សេងៗ​បន្ថែមទៀត​ដើម្បី​ឲ្យ​ក្លាយជា​យុវជន​ល្អ​ឡើងវិញ​។​ ​បើតាម​លោក​ប្រធាន​មជ្ឈមណ្ឌល ស្តារ នីតិសម្បទា កែវ ផុស បញ្ជាក់ថា ក្រុមយុវជន​បន្សាប​គ្រឿង​ញៀន ក្នុង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​កែវផុស ក្នុង​ខេត្ត​ព្រះសីហនុ ចំនួន ៥០​នាក់ បាន​លួច​រួច​រត់​ចេញពី​មណ្ឌល​កាលពី​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ​។ ក្រោយពី​រត់គេចខ្លួន សមត្ថកិច្ច​ចម្រុះ រួមមាន​នគរបាល កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ សហការគ្នា […]

ព័ត៌មានជាតិ

បង្ក្រាប​ទីតាំង​ជល់​មាន់ សមត្ថកិច្ច​បាធាយ ចាប់​បានតែ​ម៉ូតូ​១០​គ្រឿង មាន់​ជល់​ចំនួន ០២​ក្បាល ឯ​ក្រុម​ពួក​លួច​លេងល្បែង​ជល់​មាន់​ទាំងនោះ រត់គេចខ្លួន​បាត់អស់​

​ស្រុក​បាធាយ​៖ សមត្ថកិច្ច​បាធាយ​បាន​ចុះទៅ​បង្ក្រាប​ដល់ទី​តាំង​ជល់​មាន់ ធ្វើ​ឲ្យ ក្រុម​ពួក​លួច​លេងល្បែង​ជល់​មាន់​ទាំងនោះ បាន​រត់គេចខ្លួន​បាត់​អស់ ដោយ​បន្សល់ទុក​នូវ​វត្ថុតាង​មួយចំនួន ម៉ូតូ​ចំនួន ១០​គ្រឿង មាន់​ជល់​ចំនួន ០២​ក្បាល​។​ នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយពី​ទទួលបាន​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ខាងជើង​ទំនប់​អូរ​ជ្រៃ​ខាងលិច​ភូមិ​បែក​ពាង​ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម មានការ​លូច​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​)​ភ្នាល់​ដាក់​លុយ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​លោក​វរសេនីយ៍ឯក សំ ណា​ល់ អធិការនគរបាល​ស្រុក​បាធាយ បាន​ដឹកនាំ​កម្លាំង​អធិកា​ដ្ឋា​ន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជាលា សំបូរ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តាំង​ក្រាំង និង​មានការ​សម្របសម្រួល​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម​។ ​សមត្ថកិច្ច យើង​បាន​ចុះទៅ​បង្ក្រាប​ដល់ទី​តាំង​ជល់​មាន់​នោះ​ភ្លាមៗ ដោយ​ទីតាំង​នោះ ផ្លូវ​ចូល​មានការ​លំបាក​ធ្វើដំណើរ ពេល​សមត្ថកិច្ច​ចុះទៅ​ដល់​ក្រុម​ពួក​លួច​លេងល្បែង​ជល់​មាន់​ទាំងនោះ បាន​រត់​គេចខ្លួនបាត់ អស់ ដោយ​បន្សល់ទុក​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ÷ – ម៉ូតូ​ចំនួន ១០​គ្រឿង – មាន់​ជល់​ចំនួន ០២​ក្បាល – ជញ្ជីង​ថ្លឹង​មាន់​ចំនួន ០១ – កន្ត្រក​ដាក់​មាន់​ចំនួន ០៦​។ ចំពោះ​វត្ថុតាង​បាន​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ ដើម្បី ធ្វើការ​ស្រាវជ្រាវ​បន្ដ […]

ព័ត៌មានជាតិ

ថ្ងៃទី​២១​ខែវិច្ឆិកា មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី ១​នាក់​ក្រោយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​៤ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ​

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា គឺមាន ករណី​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី ១​នាក់ ។​ ​បុរស​ជនជាតិខ្មែរ​អា​យុ​២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែ តុលា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​៤ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់ បុរស​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ។​ ​សូម​កត់សម្គាល់ថា​៖ តាម​ជើងហោះហើរ​ខាងលើនេះ មាន​អ្នកដំណើរ​សរុប​ចំនួន ៣៩​នាក់ ពេល​មក ដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ បានធ្វើ​តេស្ត​លើក​ទី​១ ដែល​លទ្ធផល​បង្ហាញ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ មាន​បុរស​ជនជាតិខ្មែរ ០២​នាក់ រកឃើញ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បច្ចុប្បន្ននេះ មាន​ម្នាក់​កំពុង​នៅ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រីឯ​ម្នាក់ទៀត​បាន ជាសះស្បើយ​ហើយ​។ នៅពេល ធ្វើតេស្ត​លើក​ទី​២ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា […]

ព័ត៌មានជាតិ

ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្ម ភាព​បាន​មួយថ្ងៃ

បាត់ដំបង ៖ នៅ​ថ្ងៃទី​២១ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​៥០​នាទី មុននេះ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​សហការ​ជាមួយ​នគរបាល​ក្រុង បាត់ដំបង​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់ ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្នុងករណី​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឈ្មោះ​អ៊ូច សា​លូន ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ក្នុងខណៈ​ជនរងគ្រោះ​មិនបាន​នៅផ្ទះ​។ ​ជនសង្ស័យ​រូបនេះ​ឈ្មោះ​រស់ ផស់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល តា ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទ្រព្យសម្បត្តិ​ដែល​ដកហូត​បានជា​បឋម​រួមមាន​៖ កាបូបដៃ​តូច​ចំនួន​០១ មាន​ខ្សែដៃ​ពណ៌​ទឹកប្រាក់ ០១​ខ្សែ​, ផ្លាកដៃ​០១​ខ្សែ​, ក្រវិល​ពណ៌​ប្រាក់​០១​គូរ​, បន្តោង​ពណ៌​សលាយ​ស្វាយ​ចំនួន​០១ ។ ​នៅពេល​ឃាត់ខ្លួន​នេះ […]

ព័ត៌មានជាតិ

ចាប់ខ្លួន​មេខ្លោង​លួច​ម៉ូតូ​សកម្ម នៅ​ខេត្តស្ទឹងត្រែង ចំនួន​៣​នាក់​

​ស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា លួច​ម៉ូតូ យ៉ាងសកម្ម ក្នុង​និង​ក្រៅ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០​។​ ​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​លួច​ម៉ូតូ​ដ៏​សកម្ម ក្នុង​ខេត្តស្ទឹងត្រែង ក្នុងនោះ​រកឃើញ​មាន​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ៖ ១/ ឈ្មោះ ខន ថា​រិ​ទ្ធិ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ២/ ឈ្មោះ ហ៊ី មករា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​ដឹកឈើ មាន​ទីលំនៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​/​ខេត្តស្ទឹងត្រែង ។ ៣/ ឈ្មោះ អោម វិចិត្រ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ […]

ព័ត៌មានជាតិ

ជើងខ្លាំងអុកឡុកតាមពិធីបុណ្យដ៏ល្បីល្បាញ រហស្សនាម «អធិការគ្រឿន» និងបក្ខពួកម្នាក់​ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

កំពង់ស្ពឺ ៖ ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ដែលមានរហស្សនាមថា «អធិការគ្រឿន» និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ក្រេម គ្រឿន អាយុ១៩ឆ្នាំ ដែលមានរហស្សនាមថា «អធិការគ្រឿន» និងឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ។​ ជនសង្ស័យទាំង២នាក់ ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។ តុលាការយល់ឃើញថា ជនត្រូវទាំង២នាក់ ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬអាចចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ទើបតុលាការចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់តែម្តង។ សមត្ថកិច្ច អះអាងថា បច្ចុប្បន្ននេះ តុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ […]

ព័ត៌មានជាតិ

រន្ធត់ណាស់ ! យុវជន៣នាក់ ដា ច់.ក និង បែ ក ខួរ ម្នាក់ទៀត រ បួ ស ធ្ងន់ ដោយសារជួបហេតុការណ៍…

(ភ្នំពេញ)៖ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងនៅចំណុចខាងក្រោយពេទ្យឯករាជ្យ១ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១,សង្កាត់ចោមចៅទី១,ខណ្ឌពោធិ៍សែនជ័យ។ ជន.រង.គ្រោះ.ឈ្មោះ(ហោល ថេង)អាយុ២១ឆ្នាំ,មុខរបរធ្វើការនៅសិប្បកម្មទឹកកកមានស្រុកកំណើតនៅស្រុកកំពង់ត្រាច,ខេត្តកំពតនិងឈ្មោះ ផេង អាយុ២២ឆ្នាំ,មុខរបរធ្វើកានៅសិប្បកម្មទឹកកកជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នក.របួ.សឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរជាមួយគ្នាដូចជន.រង.គ្រោះ.ខាងលើជាអ្នកជិះពីក្រោយ។ អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ,ស៊េរីឆ្នាំ២០០៧,ពាក់ស្លាកលេខ(តាកែវ1C3687)ជិះឌុបគ្នា៣នាក់។ ចំណែកភាគីរថយន្តជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កខាងក្បាលមានពណ៌សពាក់ផ្លាកលេខ(កំពង់ស្ពឺ3A1534)និងខាងក្រោយពណ៌សលាយក្រហមពាក់ស្លាកលេខ(ព្រះសីហនុ4A3896)។បើតាមនារីម្នាក់បានឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹក.ស៊ី.ស្រា.ក្រឡុក.នៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅដោយសារតែភាព.ស្រវឹ.ង.ហើយបើកលឿនបានទៅបុ.ករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀមចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

ចម្លែកៗ​ណាស់​! ជប៉ុន​បានតែ​ផលិត​ឡាន​ទេ តែ​រឿង​បើកបរ​វិញ គឺថា​ធ្វើ​មិន​ដូច​ខ្មែរ​ទេ​…

​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ចម្លែក​មួយ ដែល​គេ​ធ្លាប់តែ​ឃើញ​កើតឡើង​បែបនេះ​នៅក្នុង​ប្រទេស​ថៃ ឥឡូវនេះ បានកើត​មាននៅ​ក្នុង​ខេត្ត​បន្ទាយ​ជ័យ​ដែរ​ហើយ ខណៈដែល​រថយន្ត​២​បាំង​កន្លះ​១​គ្រឿង មិនដឹង​ជា​បើក​ក្នុងស្ថានភាព​យ៉ាងណា បាន​ក្រឡាប់​បះ​គូទ​ឡើងលើ​ទៅ​ទើរ​នឹង​ដើមឈើ​ធ្នង់ បង្ក​ការភ្ញាក់ផ្អើល​ហួសចិត្ត​គ្រប់ៗ​គ្នា​តែម្តង​។​ ​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ​ផងដែរ ត្រូវបាន​ដឹងថា បានកើត​នៅក្នុង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ស្ថិត​នៅមុខ​សាលារៀន​ធ្លក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ម្ចាស់​រថយន្ត​មានឈ្មោះ ឡឺត និង​កូនចៅ​រួម​ដំណើរ​ជាមួយ ពុំមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​ ​បើតាម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​នេះ​បាន​បើក​ក្នុង​ល្បឿន​លឿន​ចេញពី​ព្រំដែន​តាមផ្លូវ​លេខ​៥៨ និង​ឆ្ពោះ​មក​ផ្លូវលំ​ទៅ​ឃុំ​បន្ទាយឆ្មារ ក៏​ស្រាប់​ជួប​គ្រោះថ្នាក់​ខ្លួនឯង បណ្តាល​ឲ្យ​ក្រឡាប់​ប៉ះ​គូទ​ឡើងលើ ទើរ​ជាប់​នឹង​ដើមឈើ​ធ្នង់​តែម្តង​។​ ​ក្រោយពី​បានឃើញ​បែបនេះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នាំគ្នា​ឆ្ងល់​ហួសចិត្ត​ថា​៖ «​ដូច​រឿង​ហូលីវូត​, ឆ្ងល់​ត្រង់​វា​ទៅ​ទើរ​ដើមឈើ​ដោយ​របៀប​ណា​ក្បាល​ចុះក្រោម​បែបនេះ​!, ជប៉ុន​បានតែ​ផលិត​ឡាន​ទេ តែ​រឿង​បើកបរ​ធ្វើ​មិន​ដូច​ខ្មែរ​ទេ​»៕ 

ព័ត៌មានជាតិ

លោក លាប ប៊ុណ្ណារិទ្ធ បានរៀបចំសណ្តាប់ធ្នាប់នឹងនែនាំអាជីវករក្នុងផ្សារជម្ពូវ័ន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះលោក លាប ប៊ុណ្ណារិទ្ធ ប្រធានគណ:កម្មការគ្រប់គ្រងផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ-បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារនឹងក្រៅផ្សារព្រមទាំងអប់រំណែនាំដល់បងប្អូនអាជីវករនឹងអតិថិជនដែលបានធ្វើដំណើរមកផ្សារ។ ធ្វើការផ្សព្វផ្សាយដល់បងប្អូនទាំងអាជីវករទាំងអតិថិជន អោយពាក់ម៉ាស់ លាងសំអាតដៃនឹងសាប៊ូ អាល់កុលអោយបានជាប់ជាប្រចាំ ដើម្បីបង្ការឬទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជម្ងឺ(កូវីដ.១៩) តាមអនុសាស្ត្រដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឈ្លាសវៃ នឹងតាមគោលការរបស់ក្រសួងសុខាភិបាល៕ដោយ% ទូច រ៉ាវុធ