ព័ត៌មានជាតិ

អាវុធហត្ថខេត្តក្រចេះ ឆ្មក់បង្ក្រាបចាប់រថយន្តសាំយ៉ុង ដឹកឈើល្មើសច្បាប់មួយគ្រឿង នៅស្រុកសំបូរ

ក្រចេះ ៖ កងកម្លាំងអាវុធហត្ថខេត្តក្រចេះ បានសហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧១០ និងស្នាក់ការសន្តិសុខ៧០៨ ឆ្មក់បង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើល្មើសច្បាប់ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ បើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា មានរថយន្ដដឹកឈើល្មើសច្បាប់មួយគ្រឿងម៉ាកសាំយ៉ុង គ្មានស្លាកលេខដឹកចេញពីស្ទឹងត្រែង ត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយស្នាក់ការសន្តិសុខ៧១០ និងស្នាក់ការសន្តិសុខ៧០៨ បង្ក្រាបបានតែម្តងហើយនៅក្នុងរថយន្តនោះមានដឹកសរសរ និងក្ដារ ជាប្រភេទឈើគ្រឿងផ្ទះ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ បច្ចុប្បន្ន វត្ថុតាងរថយន្ត និងឈើល្មើសច្បាប់ត្រូវបានកម្លាំងអាវុធហត្ថខេត្ត ប្រគល់ជូនរដ្ឋបាលព្រៃឈើ សង្កាត់អូរគ្រៀង ដើម្បីធ្វើការវាស់វែងចាត់វិធានការតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើបន្ត៕

ព័ត៌មានជាតិ

ដោយ​មូលហេតុ​ស្រវឹងស្រា យុវជន​ម្នាក់ បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង ហើយ​រថយន្ត​បើក​រត់​បាត់

​ក្រចេះ ៖ យុវជន​ម្នាក់ បាន​បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ ( ស្នួល​-​ក្រចេះ ) ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ ២៩២-២៩៣ ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅវេលា​ម៉ោង ១៩ និង ៣០​នាទី ។​ ​តាម​របាយការណ៍​នគ​របាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ម៉ូតូ​ជនរងគ្រោះ ម៉ាក ណិ​ច ពណ៌​ស ពាក់​ផ្លាកលេខ សៀមរាប 1AE-4467 បើកបរ​ដោយ​ឈ្មោះ គង់ ស៊ី​ណាត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) ធ្វើដំណើរ​ពី​ទិស​ខាងលិច ឆ្ពោះទៅ ទិសខាងកើត ។ លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ជ្រុល​ទៅបុក​នឹង​រថយន្ត ដែល​កំពុងធ្វើដំណើរ ដែល​រថយន្ត ម៉ាក ហុ​ី​យ៉ាន់​ដាយ ពណ៌​បៃតងចាស់ […]

ព័ត៌មានជាតិ

ឃាត់ជនជាតិចិនម្នាក់ ឆែករកឃើញគ្រឿងញៀនជិត៥គីឡូក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន១៤ដុំ នៅខុនដូរមួយកន្លែង ក្នុងកោះពេជ្រ

ភ្នំពេញ​ ៖ កម្លាំងចំរុះ នៃរដ្ឋបាលខណ្ឌចំការមន នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានចុះរឹតបន្តឹងអាវុធជាតិផ្ទុះ ក្នុងបរិវេណកោះពេជ្រ ក៏បានឆែករកឃើញគ្រឿងញៀន ជិត៥គីឡូក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន១៤ដុំផ្សេងទៀត ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិត្តម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តប្រភេទ Lexus GS 300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7669 រួមដំណើរគ្នា៣នាក់ ស្រាប់តែមកដល់ចំណុចដែលមានកម្លាំងសមត្ថកិច្ច ក៏បានព្យាយាមបើកគេច ទៅចតជិតនឹងខុនដូមួយកន្លែង រួចក៏រត់គេចខ្លួនបាត់ស្រមោល ដោយទម្លាក់នូវកាតាបយួរដៃចំនួន២ ដោយនៅក្នុងកាតាបនោះផ្ទុក ទៅដោយគ្រឿងញៀន ប្រភេទកេតាមីនជិត៥គីឡូក្រាម។ បន្ទាប់មកកម្លាំងចំរុះក៏បានចុះទៅឆែកឆេរបន្ទប់ជនសង្ស័យនៅចំណុចខុនដូមួយកន្លែង មានឈ្មោះថា រីវើរ៉ា ផ្លាហ្សា ស្ថិតនៅក្នុងបរិវេណកោះពេជ្រ ស្រាប់តែ ឃើញបុរសជនជាតិចិនម្នាក់យួរថង់ពណ៌ប្រផេះក៏សង្ស័យ ទើបឃាត់ខ្លួនឆែរឆេរក៏ប្រទះឃើញគ្រឿងញៀន ប្រភេទហេរ៉ូអ៉ីនចំនួន១៤ដុំបន្ថែមទៀត នៅវេលាម៉ោង១២៖៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ព័ត៌មានជាតិ

កម្លាំងជំនាញពន្លត់អគ្គិភ័យ បន្តចុះត្រួតពិនិត្យទីតាំងលក់សាំង ចំនួន៣កន្លែងទៀត នៅខណ្ឌដូនពេញ

ភ្នំពេញ​ ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ ក្រោយពីទទួលបានបទបញ្ជានេះរួចមក នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ, លោកអនុសេនីយ៍ឯក សុង សោភ័ណ្ឌ នាយរងផ្នែកអគ្គិភ័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងលក់សាំងចំនួន៣ទីតាំង។ * ទីតាំងលក់សាំងទី១៖ ស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច ប៉ាស្ទ័រ និងលក់ហ្គាស ដែលមានម្ចាស់ឈ្មោះ ម៉ៅ វន ភេទប្រុស អាយុ៣២ឆ្នាំ ស្ថិតនៅចំណុចដីឡូតិ៍លេខ១៦៥ ផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ * ទីតាំងលក់សាំងទី២៖ ស្ថានីយ៍ប្រងឥន្ធនៈ កាល់ទិច ដោយមានម្ចាស់ឈ្មោះ […]

ព័ត៌មានជាតិ

ត្រឹមតែសង្សារហេតុអ្វីក៏វ៉ៃសាហាវយ៉ាងនេះ? រស់នៅជាមួយគ្នារាប់ឆ្នាំខាងស្រីបណ្ដោយឲ្យខាងប្រុសវ៉ៃបែកមុខ បែកមាត់ស្ទើរតែរាល់ថ្ងៃ

ភ្នំពេញ៖ នៅថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហឹង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០-០៩-២០២០វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។ ករណីហិង្សាមួយបានកើតឡើង រវាងគូសង្សារមួយគូ ដែលរស់នៅជាមួយគ្នារាប់ឆ្នាំ ហាក់បីដូចជាប្ដីនិងប្រពន្ធ ក៏ប៉ុន្តែការរស់នៅជាមួយគ្នានោះ ពោរពេញទៅដោយភាពរកាំរកូស និងរឿងរ៉ាវចាក់ស្រេះ និយាយរួមទៅគឺស្នេហាស្មុគស្មាញ ដូចជាបណ្ដាញអគ្គិសនីក្នុងទីក្រុងភ្នំពេញ ខាងប្រុសប្រច័ណ្ឌស្រី ចំណែកខាងស្រីក៏ប្រច័ណ្ឌប្រុស ក៏ប៉ុន្តែខាងប្រុសបានប្រើអំពើហិង្សាជាញឹកញយ ទៅលើភាគីខាងស្រីដែលជាគូសង្សាររបស់ខ្លួន។ ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ […]

ព័ត៌មានជាតិ

ខេត្ត​ចំនួន​៨ មាន​ព្រះសង្ឃ និង​អ្នក​ឈឺ ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយធំ ចំនួន ៥៧៥​នាក់​, ខេត្ត​ចំនួន​៧​ជាសះស្បើយ ១០០% នៅសល់តែ​ខេត្តកំពង់ធំ ជាសះស្បើយ ១៥%

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងថា គិត​ត្រឹម​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ព្រះសង្ឃ និង​អ្នក​ឈឺ ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយធំ សរុប មាន​ចំនួន ៥៧៥​នាក់ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង ៨ នេះ បានធ្វើ​សកម្មភាព​យ៉ាងសកម្ម និង​ឆ្លើយតបបាន​យ៉ាង​រហ័ស ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​គ្នា និង​ផ្តល់​ការព្យាបាល​ជូន​ដល់​ព្រះសង្ឃ និង​អ្នកជំងឺ​បានជា​សះស្បើយ ១០០%​ហើយ​សម្រាប់​ខេត្ត​ចំនួន​៧ នៅសល់តែ​ខេត្តកំពង់ធំ ដែល​បានជា​សះស្បើយ ១៥% ហើយ ដែល​នឹង​អាច​មានការ​ជាសះស្បើយ​ជា​បណ្តើរៗ​ទៀត ក្នុងពេល​ខាងមុខ​។ ដើម្បី​ចៀសវាង​ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ លោកតា​អាចារ្យ លោកតា​-​លោក​យាយជី គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​ទាំងអស់​នៅ ទូទាំងប្រទេស ចូលរួម​អនុវត្ត​វិធានការ​ការពារ​ត្រូវមាន​អនាម័យ​ខ្លួនប្រាណ អនាម័យ​កន្លែង​រស់នៅ ជាពិសេស​អនាម័យ​ដៃ​ឲ្យ​បាន​ស្អាត​ជាប់​ជានិច្ច ដោយ​លាង​សម្អាត​ឲ្យ បាន​ញឹកញាប់​តាម​បច្ចេកទេស​ណែនាំ​របស់​ក្រសួងសុខាភិបាល ។​ ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​គ្រុន​ផ្តាសាយធំ ពីថ្ងៃ​ទី​១៥ ខែសីហា ដល់ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៩ […]

ព័ត៌មានជាតិ

ទូក​នេសាទ​មួយគ្រឿង លិច​ក្នុង​លម្ហ​សមុទ្រ​ខាងមុខ​ភូមិ​ចំការលើ ឃុំ​ថ្ម​ស បាត់​ខ្លួន​ឪពុក ចំណែក​កូន​ត្រូវបាន​ជួយសង្គ្រោះ​

​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១២​និង​៣០ នាទី​ព្រឹក ថ្ងៃទី​១៩ កញ្ញា ២០២០ មាន​ទូក​នេសាទ​មួយគ្រឿង បាន​លិច​ក្នុង​លម្ហ​សមុទ្រ​ខាងមុខ​ភូមិ​ចំការលើ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ នៅលើ​ទូក​មាន​មនុស្ស​ចំនួន ២​នាក់ (​ឪពុក និង​កូន​) ក្នុងនោះ​អ្នកនេសាទ​ដូចគ្នា បាន​ជួយ​ស្រង់ បានកូន​ម្នាក់​ហើយ​រួច​ផុតពី​គ្រោះថ្នាក់ នៅ​បាត់​ខ្លួន​ឪពុក​រក​មិនទាន់​ឃើញ​។​ ​ជនរងគ្រោះ​មានឈ្មោះ សាំង វឿន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជា​ឪពុក រក​ពុំទាន់​ឃើញ និង​កូន​ឈ្មោះ វឿន ចូ​ច ភេទ​ប្រុស អាយុ ១៩ ឆ្នាំ សង្គ្រោះ​ទាន់ពេល បច្ចុប្បន្ន​កម្លាំង​យើង​កំពុង​បន្ត​ស្វែងរក៕

ព័ត៌មានជាតិ

ឆេះ​អគារ​ឃ្លាំង​ដាក់​សម្ភារ​នៃ​រោងចក្រ លីន​ស័ តិច​ថា​យ៏ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ មិនទាន់​អាច​ពន្លត់​បាន​ភ្លាមៗ​ទេ

​ខេត្ត​ព្រះសីហនុ​៖​នៅ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង​៣០ នាទី មាន​ករណី​អគ្គី​ភ​យ័​មួយ​បាន​កើតឡើង ឆេះ​អគារ​ឃ្លាំង​ដាក់​សម្ភារ​នៃ​រោងចក្រ លីន​ស័ តិច​ថា​យ៏ (​ជ្រលក់​ក្រណាត់​) ស្ថិតក្នុង​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ភ្លាមនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ ៤ គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ២ គ្រឿង កងរាជអាវុធហត្ថ​ខេត្ត ១ គ្រឿង កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ១ គ្រឿង ចេញ​អន្តរាគមន៍​ពន្លត់ ។​បច្ចុប្បន្ន​សកម្មភាព​ពន្លត់​អគ្គិភ័យ​នៅ​កន្លែងកើតហេតុ​កំពុងដំណើរការ ។​ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ផ្ទាល់​ក្នុង​កិច្ច​អន្តរាគមន៍ ជួយ​ពន្លត់​អគ្គិ​ភ​យ័​ឆេះ​ឃ្លាំង​ក្នុង​រោងចក្រ​មួយកន្លែង នៅជាប់​ផ្លូវ​រថភ្លើង​ជិត​ទំនប់រលក​នេះ បើតាម​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ប្រាប់ថា អគ្គិភ័យ​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ មិនទាន់​អាច​ពន្លត់​បាន​ភ្លាមៗ​ទេ ៕ 

ព័ត៌មានជាតិ

ទីបំផុត ! ចោរលួចឡានក្នុងផ្ទះសំណាក់ «មហារុងរឿង» ត្រូវបានឃាត់ខ្លួននៅកោះពេជ្រ

តាកែវ៖ជនរងគ្រោះ បានប្រាប់ មុននេះបន្តិចថា ចោរដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» ទៅគោះទ្វារបន្ទប់សុំសោររថយន្ត រួចលួចយកទៅបាត់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា ហេតុការណ៍លួចឡាននេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល៩ដល់ម៉ោង១១យប់ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។ នៅពេលវេលាកើតហតុ គឺ មានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកសោរឡានថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដងទៅ […]

ព័ត៌មានជាតិ

រថយន្តយក្សដឹកជ្រូកបានវេរចង្កូតទៅបុកបង្កាន់ ដៃស្ពានបណ្តាលឲ្យធ្លាក់មកដីស្លាប់មនុស្ស ១នាក់ ៦នាក់របួសស្រាល និង ៦នាក់របួសធ្ងន់…!!!

ខេត្តបន្ទាយមានជ័យ ; រថយន្តប្រភេទយក្សដឹកជ្រូក១គ្រឿងបានវេរចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យប្លោងធ្លាក់មកដីស្លាប់មនុស្ស១នាក់ ៦នាក់របួសស្រាល និង ៦នាក់របួសធ្ងន់នៅវេ លាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយពីកើតហេតុហើយរថយន្តត្រូវបាននគរបាលជំនាញ ចរាចរណ៍ស្រុកអូរជ្រៅរៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់និងអ្នកបើកចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលខាងមុខនេះផងដែរ៕