(ភ្នំពេញ): នៅថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៣នេះ លោកជំទាវទ្រី ដាណា បានធ្វើការបង្ហោះលើបណ្តាញហ្វេសប៊ុកថា ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន។លោកប៊ុត សីហា ជាម្ចាស់ជ័យលាភីលេខមួយ The Voice Cambodai រដូវកាលទីមួយ របស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស កាលពីអំឡុងចុងឆ្នាំ២០១៤កន្លងទៅ ប៉ុន្តែជីវិតសិល្បះលោកហាក់មិនសូវមានភាពល្អប្រសើរនោះទេ ក្រោយលោកប្រើប្រាស់គ្រឿងញៀន នឹងត្រូវកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការចាប់ខ្លួនលើកទីមួយ នៅវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាច ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវិទ្យាល័យពងទឹក ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៣នេះ លោក ប៊ុត សីហា និងបក្ខពួក ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សារជាថ្មី ពាក់ព័ន្ធនឹងគ្រឿងញៀសសារជាថ្មី នៅ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលធ្វើបុគ្គលធ្លាប់ជួយ គឺលោកជំទាវ ទ្រី ដាណា មានការខកចិត្ត ព្រមទាំងបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក […]
Author: adm
មហាជនរាជធានីភ្នំពេញស្នើរសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំង មជ្ឈមណ្ឌល ចយ ហូថេល ដែលមានបង្កប់ល្បែងបៀរចិន បែបកាសុីណូ…
(ភ្នំពេញ): ផ្សាយចេញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មហាជនជាច្រើនមានមន្ទិលថាល្បែងសុីសងបៀរចិននិងហ្គេមបាញ់ត្រីត្រូវបង្កប់ក្នុងមជ្ឈមណ្ឌល អក្សចិនចយ ហូថេល ខ្នាតធំប្រភេកាសុីណូមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មហាជនសង្ឃឹមអាជ្ញាធរពាក់ក្នុងខណ្ឌ៧មករានិងយកចិត្តទុកខ្ពស់ក្នុងការចុះសង្កេតនិងបង្ក្រាបបានទាន់ពេល។មហាជនជាច្រើនខ្សឹបខ្សៀវគ្នាថាទីតាំងខាងលើមួយកន្លែងនេះកន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើនចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងហើយបានបិតមួយរយះពេលខ្លីអន្លង់ពេលនេះបើកដំណើរជាធម្មតាកំពុងទទួលទាំងភ្ញៀវចិនទាំងភ្ញៀវខ្មែរទាំងអ្នកមានចូលទៅលេងទាំងថ្ងៃទាំងយប់ឥតល្ហែ។បើតាមបញ្ជាក់ពីបុរសម្នាក់ជាសន្តិសុខមើលការក៏ខុសត្រូវនៅទីតាំងខាងលើបានប្រាប់បណ្ដាញព័ត៌មានយើងឱ្យដឹងថាទីតាំងបើកលេងល្បែងសុីសងក្នុងមជ្ឈមណ្ឌលអក្សរចិននិងចយហូរថែលកន្លងមកបានបិទមួយរយៈហើយក្រោយពីរបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយថាមានបង្កប់លេងល្បែងសុីសង ហើយពេលនេះទីតាំងមួយកន្លែងនេះបើកដំណើរការជាថ្មីវិញហើយបុរសជាសន្តិសុខនោះបន្តថាមជ្ឈមណ្ឌលខាងលើមានបានបើកល្បែងដូចជាល្បែងបៀរចិននិងផ្សេងៗលៗ ដូចកាសុីណូបើកដំណើរទាំងថ្ងៃជាពិសេសពេលយប់សំបូរភ្ញៀវចូលលេងណាស់សុទ្ធតែភ្ញៀវ( vip)៕ចៀសវាងចម្ងល់មន្ទិលពីមហាជនជាច្រើនលើកឡើងថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក នេត ស៊ីថុន អធិការខណ្ឌនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា គួរតែមានវិធានការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបស្រាវជ្រាវទីតាំងខាងលើនេះមិនគួរណានៅតែបណ្ដែតបណ្ដោយឲ្យទីតាំងមួយកន្លែងនេះធ្វើព្យុះភ្លៀងបានដោយសេរី។មហាជនសង្ឃឹមថាទីតាំងបើកល្បែងមួយកន្លែងនេះអាជ្ញាធរខណ្ឌ៧មករានិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបជៀសវាងមន្ទិលប្រជាពលរដ្ឋដាក់ការសង្ស័យថាបើមិនមានការបើកភ្លើងខៀវបើកដៃពីអាជ្ញាពាក់ព័ន្ធក្នុងខណ្ឌទេទីតាំងមួយកន្លែងនេះមិនអាចបើកដំណើរការបានឡើយបងប្អូនដឹងហើយថាទីតាំងដែលបើកល្បែងដែលខុសច្បាប់គឺអាជ្ញាធរមិនអោយបើកឡើយលុះត្រាតែទីតាំងបើកល្បែងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបបើកដំណើរការបាន។យ៉ាងណាមិញពាក់ព័ន្ធបើកដំណើរការល្បែងទីតាំងខាងលើពលរដ្ឋស្នើសុំ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញនៅថ្មីៗនេះសូមបញ្ចេញស្នាដៃបង្ក្រាបល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជាមិនខានចៀសវាងពលរដ្ឋលើកឡើងថាកន្ទេតធំបន្លំដេកត្រីងៀតឆ្លៀតពងបើមិនមានការបើកដៃពីអាជ្ញាធរទេទីតាំងខាងលើនេះមិនអាចបើកដំណើរការបានឡើយ។ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗ៖ដូចជាចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះក្មេងទំនើងហិង្សាគ្រួសារជាដើមដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់។
ទីតាំងល្បែងប្រភេទថ្មី(Joker)ភ្នាល់តាម អនឡាញកំពុងបេីកលេងយ៉ាងពេញបន្ទុក សូមសមត្ថកិច្ចក្នុងខណ្ឌឫស្សីកែវមេត្តាចុះបង្រ្កាបផងទាន..!
12/09/2023(ភ្នំពេញ)តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់មកថា ល្បែង(Online Joker) កំពង់តែបើកលេងយ៉ាងពពាក់ពពូននៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ល្បែង online ចាក់តាមទូរស័ព្ទមួយកន្លែងកំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបទល្មើសសុីសងក្នុងមូលដ្ឋាន។ ពិតជាមិនធម្មតាមែនផ្គើន និង បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ឈប់ មិនអោយមានបើកល្បែងស៊ីសង ។ សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត ។សម្ដេចបានបញ្ជា យ៉ាងច្បាស់ថា អាជ្ញាក្រុង/ស្រុក/ខេត្ត ណាដែលមិនទប់ស្កាត់ និង បង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ អាជ្ញាធរសមត្ថកិច្ចនោះ នឹងត្រូវប្រឈមមុខ បាត់បង់ដំណែង ទៀតផង…។ ប៉ុន្តែនៅនៅទីតាំងមួយកន្លែងផ្លូវ48ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ អាជ្ញាធរសមត្ថកិច្ចហាក់បីដូច នៅស្ងៀម មិនបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទ(Joker) […]
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ…
ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលស្រុកកណ្តាលត្រាំកក់។កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៣ វេលាប្រហែលម៉ោង០២រំលងអាធ្រាត មានជនសង្ស័យមួយក្រុម (មើលតាមកាមេរាសុវត្ថិភាព) បានធ្វើសកម្មភាពគាស់ទំលុះទម្លាយកុងតឺន័រ ដែលចតទុកនៅក្នុងឃ្លាំងស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លួចយកខ្សែភ្លើងបង្គុំតប្រព័ន្ធភ្លើងរថយន្ត ហើយគេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ […]
ប្រពន្ធកាប់សម្លាប់ប្តី ដែលកំពុងដេកលង់លក់ ស្រវឹងមិនដឹងខ្លួន រួចប្រពន្ធទៅសារភាព នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន…
(ប៉ៃលិន): មានករណី.ឃា.ត.ក.ម្មមួយ បង្កដោយប្រពន្ធកាប់.ស.ម្លា.ប់ប្តីខ្លួនឯង នៅក្នុងផ្ទះ ក្រោយពីប្តីត្រឡប់មកពីចូលរួមខួបកំណើតស្រវឹងដេកលង់លក់មិនដឹងខ្លួន នៅវេលាម៉ោងប្រហែល 3 ជិតភ្លឺ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2023 ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកវរសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង គឹមចេង អាយុ 70 ឆ្នាំ ជនដៃដល់ឈ្មោះ ចេង ចាន់ថា អាយុ 48 ឆ្នាំ មុខរបរលក់ដូរ អ្នកទាំងពីរ ប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារើយៗចាប់តាំងពីកូននៅតូចៗ មកម្លេះ គ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញនៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានទៅខួបកំណើតគេពេលត្រឡប់មកវិញមានការឈ្លោះប្រកែកគ្នាខ្លាំងរួចដល់ជិតភ្លឺស្រាប់តែជនរងគ្រោះត្រូវបាន.កា.ប់.ស្លា.ប់.។ លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថាខ្លួនបានសម្លាប់ប្តីហើយ។ ក្រោយពីធ្វើកោសល្យវិច្ច័យ នគរបាលបានសន្និដ្ឋានថា.សា.ក.ស.ព.ពិតជា.ស្លា.ប់.ដោយសារការកាប់ជាច្រើនកាំបិតបណ្តាលអោយ.ស្លា.ប់នៅក្នុងបន្ទប់ដេក។ បច្ចុប្បន្ន ÷ ជនសង្ស័យដែលជាប្រពន្ធត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តចំណែក.សា.ក.ស.ព.សមត្ថកិច្ចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
គ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់! យ៉ាងហោចណាស់មនុស្សម្នាក់បានស្លា-ប់ និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកអ្នកដំណើរ នៅស្រុកស្រុកក្រគរ…
(ខេត្តពោធិ៍សាត់): ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រន្ធត់ណាស់! រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងពេលមេឃកំពុងភ្លៀង លុះមកដល់ចំណុចផ្លូវកោង ក៏រអឹលក្រឡាប់រថយន្តទៅបុកនឹងបង្គោលភ្លើង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស ចំនួន០៨នាក់។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ០៤ និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០ និង១៥១ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពពីលោកវរសេនីយ៍ត្រី នូវ តាល់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលចរាចរណ៍ផ្លូវគោគ បានឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ ក្នុងពេលមេឃកំពុងភ្លៀងរលឹម មានរថយន្ដម៉ាកTOYOTA ហាយយ៉ាស មួយគ្រឿង ព័ណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8834 បានដឹកអ្នកដំណើរ ដោយបើកបររថយន្ត ពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ (ផ្លូវកោង) ក៏បានរអិលរថយន្ត ក្រឡាប់ជ្រុលទៅបុកនឹងខឿនចែកទ្រូងផ្លូវ រួចបោកផ្ទុបទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្ស០៧នាក់ រួមមាន៖ […]
TOP NEWS: ទីបំផុត! ក្រុមហ៊ុន Meta សម្រេចទាត់ចោលសំណើ របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ចំនួន ២២រូប ដែលប៉ុនប៉ងដាក់ពិន័យលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ): ទីបំផុត! ក្រុម Meta បានសម្រេចទាត់ចោលសំណើរក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ចំនួន ២២រូប ដែលធ្វើបានរបាយការណ៍ទៅកាន់ក្រុមហ៊ុនប៉ុនប៉ងដាក់ពិន័យ និងផ្អាកទំព៏រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅព្រលប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសព័ត៌មានថា «ក្រុមហ៊ុន Meta Platforms Inc បានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ក្រុមហ៊ុន Meta Platforms Inc ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។ ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ដូចខាងក្រោម៖ ១- ក.ប.ទ សូមទទួលយក និងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។ ២- ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការ របស់ […]
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្ត ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត…
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាននឹងកំពុងអនុវត្ត និងសម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា, ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់»។អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីឱ្យសមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ក៏ដូចជាស្របទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុផងដែរ។ចំពោះបញ្ហាទំនាស់ដីធ្លី ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ឱ្យមានការសម្របសម្រួល បែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយឱ្យស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ ក៏ត្រូវពន្លឿនឱ្យមានកិច្ចសហការជាមួយដៃគូ ឬមជ្ឈដ្ឋានដែលមានចំណាប់អារម្មណ៍ ឬសិស្សនិស្សិតដែលមានបំណងចង់ចូលរួមដើម្បីកសាងធាតុចូលឱ្យបានច្រើនថែមទៀត៕