ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៣នាក់ (អនីតិជន ០១នាក់) ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅនៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ ពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។ នគរបាលបានអោយដឹងថា ស្រ្តីម្ចាស់ទីតាំងមាន ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា ស្នាក់នៅទីតាំងម៉ាស្សានៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ […]
Author: adm
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនឹងម៉ូតូស្លាប់មួយរបួសធ្ងន់មួយ
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូនៅផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម នៅវេលាម៉ោង ២ រសៀលថ្ងៃទី ៣០/០៦/២០២០ នៅនឹងផ្លូវចេញពីទីលានវាយកូនហ្គោលតែម្តង ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងបុរសម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់អោយដឹងថា ឃើញម៉ូតូមួយគ្រឿងម៉ាកសង់ ០១៦ ពាក់ស្លាកលេខ(ភ្នំពេញ 2FV 9071)ជិះឌុបដោយបុរសពីរនាក់ ជិះមកតាមផ្លូវសាលាកូរ៉េឆ្ពោះទៅផ្លូវជាតិលេខ៤ តែមកដល់កន្លែងកើតហេតុក៏ប៉ះជាមួយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀតហើយក៏ដួលខ្ទាតចូលក្រោមរថយន្តលុចស៊ីស អអ៊ិច ៣០០ពាក់ស្លាកលេខ(កណ្តាល 2A 9357)ហើយក្រោយកើតហេតុក៏មានក្រុមគ្រួសារជនរងគ្រោះយកសព្វទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងនឹងយកទៅចាត់ការតាមនិតិវិធីច្បាប់៕
ឃាត់ខ្លួនមេភូមិម្នាក់ ករណីរួមភេទជាមួយប្អូនថ្លៃរហូតដាច់ខ្យល់រួចយកសពទៅដុតក្នុងខ្ទម
ថ្ងៃចេញផ្សាយៈ June 29, 2020 ខេត្តកំពង់ឆ្នាំង ៖ ប្រភពព័ត៌មានពីបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថពិតជាបានធ្វើការងារស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូតឈានដល់ កំណត់សញ្ញា និងឃាត់ចាប់ខ្លនជនជាប់ពាក់ព័ន្ធករណីឃាតកម្ម បន្ទាប់គេប្រទះឃើញសពស្ត្រីម្នាក់ត្រូវបានគេដុតក្នុងខ្ទម១កន្លែង។ ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យត្រូវកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ញ៉េប សុខុម ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិក្រាំងកន្ទ្រោល ស្ថិតនៅភូមិកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គួររំលឹកថា កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ គេប្រទះឃើញសពស្ត្រីម្នាក់ត្រូវបានដុតក្នុងខ្ទមក្បែវាលស្រែ ស្ថិតនៅភូមិកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសពស្ត្រីខាងលើត្រូវបានគេស្គាល់ឈ្មោះ ជា ថន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ […]
រកឃើញប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម ត្រូវអាជ្ញាធរខេត្តបាត់ដំបង ដុតកម្ទេចចោល
(ខេត្តបាត់ដំបង)៖ នៅថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម ។ប្រហិតដែលនាំចូលខូចគុណភាណត្រូវបានស្នងការនគរបាលយកទៅទីចាក់សំរាម ក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង។ សូមជម្រាបផងដែរថា ប្រហិតចម្រុះខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងរឹបអូសបាននៅឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ៕
រន្ធត់មែន! នារីរូបស្រស់ម្នាក់មិនដឹងមានរឿងអ្វី បានបើករថយន្តធ្លាក់ទឹកបឹង ហើយត្រាំក្នុងទឹកជិត១ម៉ោង អ្នកនៅក្បែរនោះខំជួយដែរ តែនាងស្លាប់បាត់ទៅហើយ
រាជធានីភ្នំពេញ៖ នារីម្នាក់មិនដឹងមានរឿងអ្វី បានបើករថយន្តកាម៉ារីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-7274 ធ្លាក់ទឹកបឹងទទឹងថ្ងៃ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ទល់មុខជីបម៉ុងលែនម៉ាក ស្ថិតក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ អស់រយៈពេលជិត១ម៉ោងទើបបងប្អូនដែលបានឃើញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជាអកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។នារីដែលស្លាប់មានឈ្មោះ មាន ចន្ទវលក្ខណ៍ អាយុជាង៣០ឆ្នាំ។ សពនារីនោះត្រូវបានស្រង់យកចេញពីរថយន្តប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរឿងរ៉ាវនៃការបើករថយន្តធ្លាក់បឹងទទឹងថ្ងៃពីសំណាក់នារីខាងលើពុំទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ៕
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះអ្នកវិភាគមួយរូប ដែលរិះគន់ការឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាល ដល់ពលរដ្ឋជួបការលំបាក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រតិកម្មចំពោះអ្នកវិភាគមួយរូប ដែលបានរិះគន់លើការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាកក្នុងជីវភាព អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ ថ្លែងប្រតិកម្មក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា បណ្ឌិតរូបនេះមិនចេះអ្វីទាំងអស់ ហើយមានឈ្មោះជាបណ្ឌិតដោយគាត់បានប្រើពាក្យថា “១៨០០០រៀល” យកទៅធ្វើអ្វីកើត? ប៉ុន្តែបើទោះបីជា១៨០០០រៀល ក៏ដោយចុះ ខ្ញុំគិតថា វាប្រសើរជាងអត់ ហើយបើប្រជាពលរដ្ឋយល់ឃើញថាវាតិចពេក មិនចង់យកក៏ហីទៅចុះ រាជរដ្ឋាភិបាលកាន់តែអរដោយសារប្រជាពលរដ្ឋប្រឹងប្រែងដោយខ្លួនឯងដោយមិនពឹកពាក់រាជរដ្ឋាភិបាល»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា «សម្រាប់អ្នកវិភាគមួយចំនួនគេថាតិចណាស់ ខ្ញុំសូមស្នើថា បើអ្នកមានគ្រួសារអ្នកគួរតែប្រាប់គ្រួសាររបស់អ្នកថា កុំយកអី តិចតួចណាស់ រដ្ឋាភិបាលសូមអរគុណបើអ្នកនិយាយយ៉ាងដូច្នេះ ព្រោះរាជរដ្ឋាភិបាលមានបន្ទុកសម្រាប់ការកសាងប្រទេស មនុស្សច្រើនណាស់ យើងកំពុងតែបន្តជួយចំពោះក្រុមគ្រួសារទាំងឡាយ»។ «នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ពេលកូវីដដែលមានផលប៉ះពាល់ទៅដល់ជីវភាពប្រជាជន។ ប៉ុន្តែសូមបញ្ជាក់ថា នេះជាជំនួយឧបត្ថម្ភមិនមែនជាការចិញ្ចឹមទេ […]
ដំណឹងសោកសៅ! ម្តាយលោក អេ ភូថង ទទួលមរណៈភាពមុននេះបន្តិច
ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់អធិរាជប្រដាល់គឺ លោក អេ ភូថង ដែលជាកំពូលអ្នកប្រដាល់ជើងចាស់របស់ខ្មែរយើង។ មុខនេះបន្តិច លោកបានបង្ហោះសារដ៏ក្រៀមក្រំមួយ នៅលើគណនីហ្វេសបុ៊ករបស់លោក ដោយសរសេររៀបរាប់ថា “ម្តាយខ្ញុំបានទៅចោលខ្ញុំហើយ” និងមានភ្ចាប់ជាមួយរូបភាពមួយសន្លឹក បង្ហាញថាម្តាយរបស់លោកបានទទួលមរណភាព។ បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំនេះ មានអ្នកគាំទ្រ ស្រលាញ់រាប់អានលោកជាច្រើនបង្ហោះសារចូលរួមរំលែកទុក្ខការបាត់បង់ម្តាយបង្កើតរបស់លោកគ្រូ៕
ថ្ងៃនេះ តារា២ដួង បាត់បង់សមាជិកគ្រួសារដូចគ្នា! ម្ដាយ ម៉ែនឿន ទទួលមរណភាពមុននេះ
ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាបានដឹងហើយថា តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅម៉ែនឿន ជាតារាស្រីដែលឈានជើងចូលសិល្បៈតាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ។ ដោយតារាស្រីរូបនេះ បានប្រើវេលាស្ទើរតែទាំងស្រុង ក្នុងវីស័យសិល្បៈ ហើយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏មានជិវភាពមិនសូវជាធូរធាប៉ុន្មានឡើយ។ យ៉ាងណាមិញ តារាស្រីជើងចាស់ ម៉ែនឿន មានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ មិនថាតួអង្គបែបណា ក៏អ្នកស្រីអាចធ្វើបានល្អជានិច្ច។ ហើយ ម៉ែនឿន ក៏មានអ្នកម្ដាយវ័យចាស់ ដែលត្រូវមើលថែទាំផងដែរ។ ដោយអ្នកស្រី តែងតែចំណាយពេលវេលាក្រៅពីការងារសិល្បៈ មកជួយមើលថែម្ដាយជានិច្ច។ ជាក់ស្ដែង មុននេះបន្តិច ក៏បានលឺដំណឹងថា អ្នកម្ដាយជាទីស្រលាញ់ របស់ ម៉ែនឿន បានទទួលមរណភាពហើយ ក្នុងអាយុ ៩៧ឆ្នាំ។ ហើយអ្វីដែលគួរអោយសង្វែគខ្លាំងនោះគឺអ្នកស្រីមិនបានទៅទាន់ដង្ហើមចុងក្រោយម្ដាយនោះទេ។ ក្នុងនោះដែរ ខាង ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារ អ្នកស្រី អ៊ុំ សក្ខណា ផង ដែលបាត់បង់ម្ដាយជាទីស្រលាញ់បែបនេះ៕ សូមទស្សនារូបភាពពខាងក្រោម៖ អ៊ុំ សក្ខណា រូបភាព តារាខ្មែរ
ខាត់ សុឃីម ជួបទុក្ខធំ ដោយសារឪពុកទទួលមរណៈភាពនៅមុននេះ
សិល្បៈការនីពហុជំនាញ គឺអ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំដោយសារឪពុករបស់នាងបានទទួលមរណៈភាពនៅមុននេះបន្តិច។ លោក ខាត់ លាវ ដែលជាឪពុករបស់អ្នកនាង ខាត់ សុឃីម ក៏ដូចជាលោក ខាត់ ចំរើន បានទទួលមរណៈភាព ក្រោយពេលដែលលោកធ្លាប់មានជំងឺ ត្បៀតសសៃឈាមក្នុងខួរក្បាល ហើយក៏ធ្លាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ជាច្រើនលើក។ ដំណឹងមរណៈភាពរបស់លោក ខាត់ លាវ ត្រូវបានអ្នកសិល្បៈជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារ របស់អ្នកនាង ខាត់ សុឃីម ហើយក៏មានការចូលរួមផ្ញើរសាររំលែកទុក្ខជាច្រើនផងដែរនៅលើបណ្តាញសង្គម Facebook៕