បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបង ឆ្មក់ចុះបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង រឹបអូសបានសម្ភារមួយចំនួនចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ។កាលពីវេលាម៉ោង១៤នង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទំនើប ភូពុយស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាបនេះដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡាស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើនេះ។ ក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន សម្ភារៈកែច្នៃទទឹកភ្លៀងវិទ្យុទាក់ទងចំនួន៦គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន៣គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។ ចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ ព្រោះមិនមានអ្នកទទួលខុសត្រូវ ម្យ៉ាងទៀតល្បែងនេះ ពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះមិនមានការស៊ីសង់លុយឲ្យឃើញទេគ្រាន់តែគេនិយាយតាមអាកូម មិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះ មកអប់រំ ឬដាក់ទោសបានទេ។ បច្ចុប្បន្ន វត្ថុតាងត្រូវបាននគរបាលយកមករក្សាទុក នៅស្នងការដ្ឋានបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវបន្តទៀត៕
សាររំលែកមរណ:ទុក្ខ ខ្ញុំបាទ ទូច រ៉ាវុធ ចាងហ្វាង ការផ្សាយអង្គភាព គេហទំព័រ(អេ.អេស.ខេ ប៉ុស្តិ៍) ជូនចំពោះ ឧបាសិកា ស៊ុន សួគ៌ា និងបុត្រ ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ!ក្នុងនាមនាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ការីនិពន្ធ សហការី និងក្រុមការងារទាំងអស់នៃអង្គភាពសារព័ត៌មាន ឌីជី ថល (អេ.អេស.ខេ ប៉ុស្តិ៍)ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមានិងមានសេចក្តីក្រៀមក្រំជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាន និងសូមសម្តែងនូវសមានទុក្ខវិយោគសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពលោកព្រឹទ្ធាចារ្យ ហង្ស ចក្រា ទីប្រឹក្សាអមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចាងហ្វាងការផ្សាយកាសែត ខ្មែរម្ចាស់ស្រុក កាលពីវេលាម៉ោង ០៥:៣៨នាទីព្រឹក នៅថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ ហង្ស ចក្រា គឺជាការបាត់បង់នូវឧត្តមស្វាមី […]
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយះ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងជាស្ថាបនិក គ្រុប AntiCovid19Cambodia ដែលមានការចូលរួមពីវិនិយោគិន សមាជិក Admins និងសប្បុរសជន នៃគ្រុប ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភរបាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត […]