ព័ត៌មានជាតិ

Update៖ មនុស្ស៥នាក់ បាត់បង់ជីវិត និង៤នាក់រងរបួស ករណីបាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារ «THE PART CITY POIPET» ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ មនុស្ស៥នាក់​ បានបាត់បង់ជីវិត និង៤នាក់ទៀតរងរបួស ករណីបាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារ (ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET) កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅជិតសាលាចិន ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនិងអាជ្ញាធរនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កម្មករ និងបុគ្គលិកធ្វើសំណង់អគារ (ដឺផាក សុីធី ប៉ោយប៉ែត THE PART CITY POIPET) បានយកដងសន្ទួចមកដាក់ដើម្បីស្ទួចយកជញ្ជាំងថ្មឡើងទៅលើអគារ ប៉ុន្តែពួកគេធ្វើការធ្វេសប្រហែស ខណៈយកជើងទ្រដងសន្ទួចទៅដាក់លើលូ ហើយពេលធ្វើសកម្មភាពដោយដងសន្ទូចផ្ទុកទម្ងន់ធ្ងន់ពេក ក៏បណ្តាលឱ្យផុងជើងដងសន្ទូច រួចក៏បន្តបាក់ដងសន្ទួចធ្លាក់ជញ្ជាំងថ្មសង្កត់លើមនុស្សស្លាប់ និងរបួសរដូករណែល ខ្លះស្ថិតនៅក្រោមថ្មជាដើម។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ យ៉ាងហោចណាស់ក៏មានមនុស្ស៩នាក់រងគ្រោះ គឺ៥នាក់ បានបាត់បង់ជីវិត និង៤នាក់រងរបួស។ ជនរងគ្រោះរួមមាន៖ ១-ឈ្មោះ ឈន ហុង ភេទស្រី (ស្លាប់), ២-ឈ្មោះ យាយ ឡឹក ភេទស្រី (ស្លាប់), ៣-ឈ្មោះ សេង ម៊ុយគា ភេទស្រី (ស្លាប់), ៤-ឈ្មោះ ចៅ លី ភេទស្រី (ស្លាប់), ៥-ឈ្មោះ ស្រី ណាស់ ភេទស្រី (ស្លាប់)។

ដោយឡែកអ្នករបួសរួមមាន៖ ១.ឈ្មោះ កា សុមាមន ភេទស្រី (រងរបួស), ២.ឈ្មោះ ដា ស ភេទស្រី (រងរបួស), ៣.ឈ្មោះ ស្រី ពេជ្រ ភេទស្រី (រងរបួស), ៤.ឈ្មោះ ខាន់ សុីឌី ភេទស្រី (រងរបួស)។

ក្រោយកើតហេតុ គណៈបញ្ជាការឯកភាពខេត្ត លោក អ៊ុ រាត្រី បានចុះមកដឹកនាំ សមត្ថកិច្ច អាជ្ញាធរ ជំនាញ ជួយធ្វើអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងដឹកសពចេញពីគំនរថ្ម ដែក ហើយកំពុងបន្តស្រាវជ្រាវពីមូលហេតុ ដែលម្ចាស់សំណង់ ឬក្រុមហ៊ុនម៉ៅការ ធ្វើការធ្វេសប្រហែស ហើយតើមានច្បាប់ ឬអត់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *